ម្ដាយ​ឪពុកគួរដឹង! ដើម្បីអនាគតកូនៗគួរសាកល្បង​ប៉ុន្មាន​របៀប​នេះ!
Connect with us

គួរដឹង

ម្ដាយ​ឪពុកគួរដឹង! ដើម្បីអនាគតកូនៗគួរសាកល្បង​ប៉ុន្មាន​របៀប​នេះ!

ម្ដាយ​ឪពុក​ណា​មិន​ស្រឡាញ់​កូន? ប៉ុន្តែ​ប្ដីប្រពន្ធទើប​មាន​កូន​ថ្មីថ្មោងស្រឡាញ់​ថ្នាក់​ថ្នមបណ្ដែត​បណ្ដោយ​តាម​ចិត្ត​គេ​ច្រើន​ពេករហូត​បាន​ចិត្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬ​ហៅ​ថាទម្រើស។ គេ​តែង​និយាយ​ថាស្រឡាញ់​កុំ​ឲ្យ​ដឹង​ចិត្តទើប​កូន​ខ្លាច មិន​ចេះ​តែ​ទារ​តាម​ហ៊ាន ឬ​ធ្វើ​តាម​ចង់។

បញ្ហា​នេះប្រហែល​សំខាន់ដែល​ប៉ាម៉ាក់​មាន​កូន​តូចៗពូកែ​ងរង៉ក់គួរ​ស្វែងយល់

១-វិន័យ៖ ទម្លាប់​បង្កើត​វិន័យ ដើម្បី​ណែនាំ​កូន ជា​រឿង​ល្អ​មែន​ទែន ដែល​ឪពុក​ម្ដាយ​គ្រប់រូប​គួរ​មាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬ​បង្កើត​ជា​ស្ទីល​សម្រាប់​ខ្លួន​ឯង។ បង្កើត​ហើយ​ត្រូវ​តែ​អនុវត្ត ទោះ​បី​ជា​ពេល​ខ្លះ​គេ(កូន) មិន​សប្បាយ​ចិត្ត យំ ងរង៉ក់​ក៏​ដោយ ក៏​មិន​គួររំលង​ច្បាប់​ទម្លាប់​ដែរ។ កូន​អាច​មាន​អារម្មណ៍​ អត់​សប្បាយ​ចិត្តតែ​ដំបូងៗ ប៉ុន្តែ​ទម្លាប់​យូរ​បន្តិច​ទៅ គេ​អាច​ខ្លាច​យើង​ជា​ឪពុក​ម្ដាយ ហើយ​ព្យាយាម​ឲ្យ​កូន​យល់​ពី​មូលហេតុ និង​ការ​សន្យា​ជាមួយ​យើង។

ឧទាហរណ៍ប្រសិន​ជា​យើង​ចង់​ឲ្យ​នំ​តែ​មួយ​ទៅ​កូន អ្នក​គួរ​និយាយ​ថា “​កូន​អាច​ញ៉ាំ​នំ​តែ​មួយ​ទេ​ណា៎ កុំ​សុំ​ម៉ាក់​មួយ​ទៀត​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យើង​បាន​សន្យា​គ្នា​ហើយ​ៗ​ណា”។ ឬ បើ​កូនទារ​ទូរសព្ទ មើល​វីដេអូ មើល​យ៉ូធូប ឬ​លេង​ហ្គេម​អី​ជា​ដើម យើង​គួរ​បញ្ជាក់​ជាមួយ​គេ មុន​ឲ្យ​ទូរសព្ទ (ឬ Tablet) ដូចជា ម៉ាក់/ប៉ាឲ្យ​អូន (កូន) ឯង​លេង ឬ​មើល​តែ ១វីដេអូ ឬ៣-៥នាទី។ អ៊ីចឹង​បើ​ដល់​ពេល​វេលា​កំណត់ ត្រូវ​ដក​ទូរសព្ទ/Tablet មក​វិញ ទោះ​គេ​យំ​ក៏​ដោយ។ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ ប្រកាន់​វិន័យ​ឲ្យ​ជាប់។ ចរិត​ក្មេង ប្រែ​ជា​ល្អ ឬ​ខូច អាស្រ័យ​ដោយ​ការ​អប់រំ ឬ​បន្ធូរបន្ថយ​របស់​យើង​ជា​ឪពុក​ម្ដាយ​ហ្នឹង​ឯង។

២-ហេតុផល៖ ក្មេងៗ​ចង់​បាន​របស់ ឬ​ចង់​ធ្វើ​អី​មួយងាយ​ណាស់ ឬ​ក៏​ឆាប់​ធុញលែង​ចង់ក៏​លឿន​ណាស់​ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូច្នេះសូម​កុំ​ឲ្យ​អ្វី​ទៅ​គេ​ងាយៗ​ពេក។ ព្យាយាម​លើក​ទឹក​ចិត្ត និង​ពន្យល់​គេ​ពី​ហេតុផលថា​តើ​ហេតុអ្វី​បាន​គេ គេ(កូន) អាច​លេង​របស់​ហ្នឹង​បាន? ហេតុ​អ្វី​បាន​ជាកូន​ញ៉ាំ​របស់​ហ្នឹងអត់​បានជាដើម។ នៅ​ពេល​ដែល​គេ​ចាប់​ផ្ដើម​យល់ ហើយ​ទាមទារ​ចង់​បាន​អ្វី​ដែល​ចង់​បានអ្នក​អាច​សួរ ឬ​ទាមទារ​ហេតុផលគេ​អាច​នឹង​បង្ហាញ​សមត្ថភាពពន្យល់ចេញ​ពី​ចិត្ត។

៣-អាទិភាព៖ មិន​ខុស​អី​ពី​មនុស្ស​ធំ​ទេ មុន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ គឺ​ត្រូវ​ស្វែងយល់ត្រូវ​មាន​ហេតុផល និង​ផ្ដល់​អាទិភាព ថា​តើ​គួរ​ធ្វើ​អី​មុន​ល្អ ឬ​ចាំបាច់។ បង្រៀន​កូន​ឲ្យ​ធ្វើ​កិច្ច​ការ​ឲ្យ​ចប់​មុនទៅ​លេង។ ចូរ​ចាំ​ថា​អ្នក​គួរ​តឹងរ៉ឹង​ចំពោះ​រឿង​នេះ តែ​​កុំ​តឹង​តែង​ហួស​ហេតុ​ពេក។

៤-អន់ចិត្ត៖ ធម្មតា​ទេ ក្មេង​អាច​អន់​ចិត្ត​ច្រើន ងរ​ច្រើន​បើ​គេ អត់​បាន​សប្បាយ ឬ​យើង​អត់​ឲ្យ​អ្វី​ដែល​គេ​ចង់​បាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណុច​នេះ យើង​ជា​ឪពុកម្ដាយគួរ​ប្រើ​ទ្រឹស្ដី “ស្រឡាញ់​កុំ​ឲ្យ​ដឹង​ចិត្ត” ព្រោះ​ថា​គ្មាន​ឪពុក​ម្ដាយ​ណា​ចង់​ឲ្យ​កូន​មិន​សប្បាយ​ចិត្ត​ទេ។ ក្មេង​ទោះបី​ខឹងក៏​អត់​យូរ​ប៉ុន្មាន​ដែរ ដូច្នេះ​បើ​ធ្វើ​ឲ្យ​គេ​អន់ចិត្ត​ខ្លះ អាច​ជា​រឿង​ល្អ។

អម​ដោយ​ហេតុផល ៣ចំណុច​ខាង​លើ ពេល​អង្កេត​មើល​ចរិត​តួឯក​របស់​លោក​កូន ថយ​ចុះ​បន្តិច​ហើយ គួរ​ឆ្លៀត​ពេលទៅ​លួង​គេ​វិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយ​ពន្យល់​ហេតុផលឲ្យ​កូន​យល់ថា​ហេតុ​អីបាន​ជា​យើង​មិន​ឲ្យ​គេ​ធ្វើ​ចឹង។ ទៅ​ថ្ងៃ​មុខ​ទៀតគេ​អាច​ទទួល​ខុស​ត្រូវ និង​ដោះ​ស្រាយ​បញ្ហា​បាន​ដោយ​ខ្លួន​ឯង។

៥-ទម្លាប់ឲ្យកូនចង់ចេះចង់ដឹងដោយខ្លួនឯង៖ បង្កើត​ទម្លាប់​បណ្ដុះ​ការ​គិតការ​ពន្យល់ដោយ​ផ្ដើម​សំណួរ​ថាហេតុអ្វី? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឧទាហរណ៍​សួរ​គេ​លេងៗ​ថា “ធំ​ឡើង​កូន​ចង់​ធ្វើ​អី? ម៉េច​បាន​កូន​ចង់​ក្លាយ​ជា​គ្រូពេទ្យ…?” ឬ​ “បើ​កូន​ចង់​បាន​អី​មួយកុំ​បាន​តែ​ស្រមៃត្រូវ​ដឹង​ពី​របៀប​រៀបចំ​ខ្លួន ធ្វើ​ឲ្យ​ការ​ស្រមៃសម្រេច​ពិត​ប្រាកដ”។
មាន​វិធី​មួយ​ចំនួន​ដើម្បី​ជំរុញ​ទឹក​ចិត្ត​គេ​ឲ្យ​ខិត​ខំដូច​ជា​បើ​កូន​អ្នក​ចង់​បាន​ឡាន​ជ័រ​ថ្មី ឬ​របស់​អី​មួយ​ក៏​ដោយយើង​អាច​បង្កើត​ទម្លាប់​គេឲ្យ​រៀន​សន្សំ​លុយ​ទៅ​ទិញ​ដោយ​ខ្លួន​ឯង។

ម្យ៉ាង​ទៀត​ផែនការ​ឲ្យ​រង្វាន់​ក៏​ជា​គំនិត​ល្អ​មួយ​ដែរ។ យើងអាច​ធ្វើ​តារាង​មួយ ហើយ​រាល់​ពេល​ដែល​កូន​មាន​អាកប្បកិរិយា​ល្អ អ្នក​បិទ​រូប​ផ្កាយ​ឲ្យ​គេ​មួយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រាប់​កូន​​ថាចំនួន​ផ្កាយ​ទាំង​នេះ​មាន​ន័យ​ថា​ពួក​គេ​នឹង​ទទួល​បាន​រង្វាន់។ នៅ​ពេល​កូនបាន​រង្វាន់​នោះ​គេ​នឹង​មាន​អារម្មណ៍​ថា​ជោគ​ជ័យ​ហើយ​រៀន​ស្រឡាញ់​អ្វី​ដែល​បាន​មក​ពី​ការ​ខំ​ប្រឹង​ប្រែង៕

Trending

Copyright © 2019 ANARCHAK