មហាសេដ្ឋីចិន Jack Ma បង្ហើបពីរឿងសោកស្តាយបំផុត១នៅក្នុងជីវិត ដែលអ្នកមិនគួរយកគំរូតាម
Connect with us

បែបផែនជីវិត

មហាសេដ្ឋីចិន Jack Ma បង្ហើបពីរឿងសោកស្តាយបំផុត១នៅក្នុងជីវិត ដែលអ្នកមិនគួរយកគំរូតាម

លោកអ្នកប្រាកដជាធ្លាប់បានស្គាល់រួចមកហើយអំពីមហាសេដ្ឋីចិនដ៏ល្បីល្បាញម្នាក់របស់ក្រុមហ៊ុនលក់ទំនិញធំបង្អស់មួយរបស់ចិន Alibaba គឺលោកJack Ma លោកបានធ្វើការអស់រយៈពេលជាង ២០ឆ្នាំជាមួយក្រុមហ៊ុននេះ។

ក្រោយពីធ្វើការអស់រយៈពេលយ៉ាងយូរជាមួយក្រុមហ៊ុន Alibaba រួចមក លោកJack Ma បានសម្រេចចិត្តប្រកាសចូលនិវត្តន៍នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។ នៅថ្ងៃចូលនិវត្តន៍របស់លោកផ្ទាល់ លោកបានធ្វើកម្មវីធីជាច្រើនដែលរួមមានទាំងកម្មវិធីច្រៀងរាំសប្បាយនិងកម្មវិធីចែករំលែកនូវបទពិសោធន៍ជីវិត ការងារ និងរាល់បទពិសោធន៍ជោគជ័យបរាជ័យជាច្រើនផ្សេងទៀតទៅដល់មហាជនទូទៅ ទាំងក្មេងទាំងចាស់។

ជាក់ស្តែង នៅក្នុងកម្មវិធីមួយ ដែលជាកម្មវិធីចែករំលែកបទពិសោធន៍ លោកJack Ma បានលើកឡើងនូវការអប់រំជាច្រើនទៅដល់ក្មេងៗនិងជាពិសេសយុវជ័យជំនាន់ក្រោយ ថាគួរតែចំណាយពេលឲ្យបានល្អហើយត្រឹមត្រូវទៅតាមវ័យនិងទៅតាមពេលវេលារបស់ពួកគេ។

លោកបានថ្លែងប្រាប់ទាំងអារម្មណ៍ក្តុកក្តួលនៅក្នុងកម្មវិធីមួយនោះថា អ្នកគ្រប់គ្នាគិតថាលោកជាបុគ្គលដែលជោគជ័យ ប៉ុន្តែនោះមិនមែនទេ ព្រោះថាបុគ្គលដែលជោគជ័យរមែងទទួលបានទទួលបានជោគជ័យទាំងព្រមមិនថាការងារ ជីវិតគ្រួសារនិងរឿងសំខាន់ផ្សេងៗទៀតជាច្រើននៅក្នុងជីវិត។ ចំណែកលោក មិនមែនជាមនុស្សជោគជ័យដូចគ្រប់គ្នាគិតឡើយ នេះក៏ដោយសារតែលោកមិនបានធ្វើរឿងសំខាន់បំផុត១នៅក្នុងឆាកជីវត។កំហុសមួយនោះគឺលោកមិនបានចំណាយពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ។

Jack Ma បានបន្ថែមថា មួយថ្ងៃៗលោកបានចំណាយពេលជាច្រើនជាមួយការងាររហូតគ្មានពេលផ្តល់ភាពកក់ក្តៅឲ្យគ្រួសារ ដែលធ្វើឲ្យកូននឹងប្រពន្ធរបស់លោកមានអារម្មណ៍អាក់អន់ស្រពោនចិត្តជាខ្លាំង រហូតនាងសម្រេចចិត្តនិយាយមកកាន់លោកថា “ជីវិតខ្លីណាស់ មិនគួរចំណាយពេលធ្វើការរហូតភ្លេចគិតពីគ្រួសារបែបនេះនោះឡើយ បងគួរតែចំណាយពេលជាមួយគ្រួសារឱ្យបានច្រើនជាងនេះ”។

ក្រោយពីការស្តាប់សម្តីរបស់ភរិយារួចមក លោកក៏យំហើយបានគិតថាប្រសិនបើលោកអាចត្រឡប់ក្រោយបាន នោះលោកនឹងចំណាយពេលវេលាឲ្យបានច្រើនបំផុតជាមួយគ្រួសារ ជាមួយមនុស្សជាស្រឡាញ់របស់លោកនឹងមិនឲ្យពួកគេមានអារម្មណ៍ថាឯកោដូចជាពេលនេះឡើយ។លោកក៏បានផ្តាំទៅដល់យុវវ័យជំនាន់ក្រោយផងដែរថា ពេលវេលាមិនដែលចាំអ្នកនោះទេ ហើយអ្នកក៏មិនអាចរស់នៅនឹងធ្វើការងារបានអស់មួយជីវិតដូចគ្នា ហេតុនេះហើយអ្នកគួរតែគិតអំពីកំហុសឆ្គងដែលអ្នកបានធ្វើចំពោះមនុស្សដែលអ្នកស្រឡាញ់នៅជុំវិញខ្លួនឲ្យបានច្រើនជាជាងការងាររបស់អ្នក ដោយផ្តល់ពេវេលាឲ្យបានច្រើនទៅដល់ពួកគេ នោះទើបអ្នកអាចក្លាយជាបុគ្គលដែលជោគជ័យម្នាក់៕

អត្ថបទដោយ៖ សម្បត្តិ សុខឡាង

ប្រភព៖ www.business-cambodia.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK