មកដឹង! ពីក្បាច់សន្សំសំចៃលុយ ពេលប្រើម៉ាស៊ីនត្រជាក់រដូវក្ដៅ
Connect with us

គួរដឹង

មកដឹង! ពីក្បាច់សន្សំសំចៃលុយ ពេលប្រើម៉ាស៊ីនត្រជាក់រដូវក្ដៅ

អាកាសធាតុ​ក្ដៅ​ហួតហែង​ខ្លាំង​ពេក មាន​តែ​ម៉ាស៊ីន​ត្រជាក់​ប៉ុណ្ណោះ​ដែល​អាច​ជួយ​បាន។ ការ​ប្រើ​ម៉ាស៊ីន​ត្រជាក់​ច្រើន​ច្បាស់​ជា​ធ្វើ​ឲ្យ​ថ្លៃ​ភ្លើង​ប្រចាំ​ខែ​អស់​ច្រើន​លើស​ពី​ធម្មតា​ដោយ​សារ​វា​ប្រើ​ប្រាស់​ថាមពល​ភ្លើង​ច្រើន។ ប៉ុន្តែ​ក្បាច់​ខាង​ក្រោម​នេះ អាច​ជួយ​សន្សំសំចៃ​ថវិកា​បាន​មួយ​កម្រិត​ពេល​ប្រើ​ម៉ាស៊ីន​ត្រជាក់​នា​រដូវ​ក្ដៅ​បែប​នេះ ៖

១. ​កុំ​កំណត់​សីតុណ្ហភាព​ទាប​ពេក

​​វិទ្យាស្ថាន​ស្រាវជា្រវ​ The Energy and Resources Institute របស់​ឥណ្ឌា​បាន​បង្ហាញ​ថា​​បើសិនជា​ប្ដូរ​ពី​ការ​កំណត់​សីតុណ្ហភាព​ ១៨-២១ អង្សា​សេ​ មក​​​​ដល់ ២៤ អង្សា​សេ អាច​ជួយ​សន្សំសំចៃ​ថវិកា​បាន​​ជិត ៥៣ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​ការ​ប្ដូរ​ពី ១៨-២១ អង្សា​សេ​ មក​​​​ដល់ ២៧ អង្សា​សេ អាច​សន្សំសំចៃ​បាន​ ៨៦ដុល្លារ។ នេះ​បង្ហាញ​ថា​​ការ​កំណត់​កម្រិត​សីតុណ្ហភាព​របស់​ម៉ាស៊ីន​ត្រជាក់​គឺ​អាច​​ឲ្យ​អ្នក​សន្សំសំចៃ​ថវិកា​បាន។

ដូច​នេះ​ប្រសិន​បើ​អាច​គួរ​កុំ​កំណត់​សីតុណ្ហភាព​ម៉ាស៊ីន​ត្រជាក់​ទាប​ពេក​​នៅ​ពេល​ប្រើ​ប្រាស់។ នៅ​ក្នុង​សេចក្ដី​ណែនាំ​ស្ដី​អំពី​ការ​សន្សំសំចៃ​ថាមពល​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ក៏​​ណែនាំ​ឲ្យ​​កំណត់​សីតុណ្ហភាព​ម៉ាស៊ីន​ត្រជាក់​ត្រឹម ២៥ អង្សា​សេ​ផង​ដែរ។

២. កំណត់​ឲ្យ​បិទ​ស្វ័យប្រវត្តិ​

តាម​រយៈ​តេឡេ​ម៉ាស៊ីន​ត្រជាក់ អ្នក​អាច​កំណត់​ឲ្យ​ម៉ាស៊ីន​ត្រជាក់​បិទ​ស្វ័យប្រវត្តិ​នៅ​ពេល​​ទៀប​ភ្លឺ ដែល​ជា​ពេល​សីតុណ្ហភាព​ខាង​ក្រៅ​ចាប់​ផ្ដើម​ចុះ​ត្រជាក់​ ​ហើយ​អ្នក​អាច​ពឹង​ផ្អែក​លើ​កង្ហារ​តែ​ឯង​បាន។​​

​​​៣. ប្រើ​កង្ហារ​បន្ថែម

ម៉ាស៊ីន​ត្រជាក់ និង​កង្ហារ​អាច​ផ្ដល់​​នូវ​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ពេល​ដំណើរ​ការ​ជា​មួយ​គ្នា។ ​​កង្ហារ​អាច​បាញ់​ខ្យល់​ត្រជាក់​​ដែល​ចេញ​ពី​ម៉ាស៊ីន​ត្រជាក់​​ចំ​ទីតាំង​ដែល​អ្នក​ចង់​បាន​ ហើយ​វា​អាច​ជួយ​ឲ្យ​ញើស​​​លើ​​ខ្លួន​ឆាប់​ស្ងួត ​បង្កើត​ជា​ភាព​ត្រជាក់​លើ​​ស្បែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​លឿន​បំផុត។

៤. សម្អាត​តម្រង​ម៉ាស៊ីន​ត្រជាក់

ប្រសិន​បើ​ចង់​សន្សំ​សំចៃ​ឲ្យ​បាន​ច្រើន​មែន​នោះ ការ​​លាង​សម្អាត​តម្រង​ម៉ាស៊ីន​ត្រជាក់​ជា​ប្រចាំ​នឹង​អាច​ជួយ​បាន។ តម្រង​ម៉ាស៊ីន​ត្រជាក់​ដែល​មាន​កក​ស្ទះ​ដោយ​កម្ទេច​ធូលី​ច្រើន​ នឹង​​ធ្វើ​ឲ្យ​ម៉ាស៊ីន​ត្រជាក់​ខំ​ធ្វើ​ការ​រឹត​តែ​ខ្លាំង​ដើម្បី​បញ្ចេញ​ខ្យល់​ត្រជាក់ ដែល​ចំណាយ​ថាមពល​ច្រើន។ ការ​សម្អាត​តម្រង​ខ្យល់​នេះ​ដែរ​គឺ​ងាយ​ស្រួល​បំផុត ដែល​អ្នក​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង មិន​​ពឹង​ពាក់​អ្នក​សម្អាត​នោះ​ទេ៕

ប្រភព៖ news.sabay.com.kh

 

ពីនេះពីនោះ4 weeks ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ4 weeks ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ4 weeks ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ4 weeks ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ4 weeks ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK