គ្រោះថ្នាក់ណាស់!!! ដឹង​ទេថា គ្រឿង​ស្រវឹង​មាន​ឥទ្ធិពល​បែបណាខ្លះ​ចំពោះ​រាងកាយ​មនុស្ស​យើង​នៅពេល​ញ៉ាំ​ច្រើនពេក​?
Connect with us

គួរដឹង

គ្រោះថ្នាក់ណាស់!!! ដឹង​ទេថា គ្រឿង​ស្រវឹង​មាន​ឥទ្ធិពល​បែបណាខ្លះ​ចំពោះ​រាងកាយ​មនុស្ស​យើង​នៅពេល​ញ៉ាំ​ច្រើនពេក​?

​ខណៈពេលដែល​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ម្តងម្កាល​មិន​ទំនងជា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព តែ​ការ​ញ៉ាំ​ច្រើនពេក​អាច​បង្ក​ជា​ផល​អវិជ្ជមាន​ដល់​រាងកាយ និង​សុខភាព​ទូទៅ​បាន​។

យ៉ាងណាមិញ អ្នក​ប្រហែលជា​ឆ្ងល់​ថា​តើ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដូចម្តេច​ហើយ​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​អាច​ប៉ះពាល់​ដល់​សុខភាព និង​ផ្នែក​ជាច្រើន​នៃ​រាងកាយ​។​វា​មិន​គ្រាន់តែ​បំផ្លាញ​សរីរាង្គ​សំខាន់ៗ​ទេ តែ​ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍ និង​អាកប្បកិរិយា​ផងដែរ​។​

ខួរក្បាល​

​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​អាចមាន​ឥទ្ធិពល​ខូចខាត​ខ្លាំង​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​។ កត្តា​ជាច្រើន​ដែល​ប៉ះពាល់​ដល់​ខួរក្បាល​នេះ​មានដូចជា ការ​ញ៉ាំ​ច្រើន និង​ភាព​ញឹកញាប់​នៃ​ការ​ញ៉ាំ អាយុ​ដែល​អ្នក​ចាប់ផ្តើម​ញ៉ាំ ភេទ និង​ច្រើន​ទៀត​។ ឥទ្ធិពល​ដំបូង​នៃ​គ្រឿង​ស្រវឹង​ចំពោះ​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​មានដូចជា និយាយ​ឡុ​លៗ ខូចខាត​ការចងចាំ និង​ភ្នែក​និង​ដៃ​ធ្វើការ​មិនបាន​ត្រឹមត្រូវ​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ខ្លាំងពេក​គឺជា​កត្តា​ដ៏​សំខាន់​មួយ​នៃ​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា ជាពិសេស​ស្ត្រី​តែម្តង​។ ថ្វីបើ​ការខូចខាត​ខួរក្បាល​អាច​ត្រឡប់មក​ធម្មតា​វិញ​ក្រោយពី​ឈប់​ញ៉ាំ​រយៈពេល​យូរ តែ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ និង​រ៉ាំរ៉ៃ​អាច​បង្ក​ជាការ​ខូចខាត​ដល់​មុខងារ​ខួរក្បាល​ជាប់​រហូត​បាន​។ 

ថ្លើម​

​ការ​ខូច​ថ្លើម​គឺជា​ផលវិបាក​ផ្សេង​មួយទៀត​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​។ គ្រឿង​ស្រវឹង​ដែល​អ្នក​ញ៉ាំ​ភាគច្រើន​ត្រូវ​រំលាយ​ក្នុង​ថ្លើម​។ រឿងនេះ​នឹង​បង្កើតជា​ផលិតផល​គ្រោះថ្នាក់​ដែល​អាច​បំផ្លាញ​កោសិកា​ថ្លើម​បាន​។ នៅពេល​អ្នក​បន្ត​ញ៉ាំ​គ្រឿង​ស្រវឹង​យូរ​ទៀត សុខភាព​ថ្លើម​នឹង​ធ្លាក់ចុះ​។ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយសារតែ​គ្រឿង​ស្រវឹង​គឺជា​ដំណាក់កាល​ដំបូង​គេ​បំផុត​នៃ​ការខូចខាត​ថ្លើម​ដោយសារតែ​គ្រឿង​ស្រវឹង​។ កាលណា​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​នៅតែ​បន្ត ជំងឺ​ខ្លាញ់​រុំ​ថ្លើម​អាច​វិ​វត្ត​ទៅជា​កម្រិតធ្ងន់ រលាក​ថ្លើម ក្រិន​ថ្លើម និង​ខ្សោយ​ថ្លើម​ដែល​គម្រាម​គំហែង​ដល់​អាយុជីវិត​បាន​។ 

​ការ​ញៀន​

​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​អាច​បណ្តាល​ឲ្យ​ខូចខាត​ទាំង​ផ្លូវកាយ និង​ចិត្ត​។ ការ​ដែលមាន​អារម្មណ៍​ញៀន​នឹង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង បារម្ភ​អំពី​កន្លែង ឬ​ពេលវេលា​ដែល​អ្នកនឹង​ត្រូវ​ញ៉ាំ​គ្រឿង​ស្រវឹង​បន្ទាប់ និង​ការ​ពិបាកធ្វើ​ឲ្យ​ខ្លួនឯង​រីករាយ​ដោយ​គ្មាន​ការផឹក​គ្រឿង​ស្រវឹង​គឺជា​អាកា​រៈញឹក​ញាប់​នៃ​ការ​ញៀន​គ្រឿង​ស្រវឹង​ហើយ​។ (​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរប្រើ​)​មូលហេតុ​នៃ​ការ​ញៀន​នេះ​អាចមាន​លក្ខណៈ​ស្មុគស្មាញ​។ វា​ប្រហែលជា​បង្កឡើង​ដោយ​ហ្សែ​ន និង​ប្រវត្តិ​គ្រួសារ ប៉ុន្តែ​មជ្ឈដ្ឋាន​ជុំវិញខ្លួន​ក៏​អាច​ដើរតួនាទី​ដ៏​សំខាន់​មួយ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

ប្រភព៖ thmeythmey.com  

ថ្មីៗ21 mins ago

លោក ស៊ុន ចាន់ថុល ប្រកាសថា ប្រជាពលរដ្ឋកម្ពុជាអាចបើកបរគ្រប់ប្រទេសលើពិភពលោក ពេលមានសម្រេចធ្វើបណ្ណបើកបរអន្តរជាតិនេះ

ថ្មីៗ34 mins ago

ដំណឹងរីករាយ! កម្ពុជានិង​បណ្តា​ប្រទេសអាស៊ាន​ជាប់ដងទន្លេរ​មេគង្គនឹង​បាន​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ ចិនមុន​គេ

ពីនេះពីនោះ2 months ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ2 months ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ2 months ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

Trending

Copyright © 2019 ANARCHAK