ចែកគ្នាដឹង!!! វិធីសាស្រ្តងាយៗ ដើម្បីកំចាត់ការស្លាក់ឆ្អឹងត្រីជាប់បំពង់ក
Connect with us

គួរដឹង

ចែកគ្នាដឹង!!! វិធីសាស្រ្តងាយៗ ដើម្បីកំចាត់ការស្លាក់ឆ្អឹងត្រីជាប់បំពង់ក

គ្មានអ្វីអាក្រក់ជាងនៅពេលអ្នកកំពុងញុំាបាយដ៏ឆ្ងាញ់ ស្រាប់តែមានឆ្អឹងត្រីស្លាក់ជាប់បំពង់កនោះទេ អារម្មណ៍មួយនេះអ្នកប្រាកដជាធ្លាប់ជួប និងយល់ច្បាស់ជាក់ជាមិនខាន ជាពិសេសចំពោះអ្នកដែលមានកូនតូចៗ នៅពេលកូនរបស់អ្នកស្លាក់ឆ្អឹងត្រីជាប់នឹងបំពង់ក អ្នកប្រាកដជាស្រែកឆោឡោ និងរកវិធីជួយកូនរបស់អ្នកសិន។

មានអ្នកខ្លះក៏ផឹកទឹកខ្មេះ អ្នកខ្លះទៀតក៏ញុំាបាយ ឬអ្វីមួយបន្ថែមដើម្បីធ្វើឲ្យវាបាត់ ប៉ុន្តែបើតាមសម្តីរបស់លោកវេជ្ជបណ្ឌិតម្នាក់បាននិយាយថា វិធីសាស្រ្តនេះគឺខុសទាំងស្រុង ពោលគឺនៅពេលអ្នកកំពុងស្លាក់ឆ្អឹងត្រីជាប់នឹងបំពង់ក អ្នកពុំគួរញុំាអ្វីបន្ថែមទៀតទេពីព្រោះវាអាចធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរលើសដើម។

ផ្ទុយទៅវិញ អ្នកត្រូវបញ្ឈប់ការញ៉ាំជាបន្ទាន់ និងត្រូវញុំាទឹកឲ្យបានច្រើន។ អ្នកជំនាញបានណែនាំថា ឲ្យតែអ្នកញុំាទឹកឲ្យបានច្រើន ឆ្អឹងនោះនឹងបាត់ទៅដោយឯងៗ។ ហើយប្រសិនបើអាច គួរតែទៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យឯកទេសជួយវិញទើបជាការល្អប្រសើរ។តួយ៉ាងអ្នកអាចធ្វើការសាកល្បងយកដៃទាំងពីរឱបពោះ និងរលាក់ដើម្បីជួយអ្នកដែលស្លាក់ឆ្អឹងដូចរូបខាងក្រោម៖

អ្នកក៏អាចសាកល្បងវិធីសាស្រ្តផ្សេងទៀតដូចខាងក្រោម៖ វីតាមីន C។ថ្នាំគ្រាប់វីតាមីន C នៅពេលដែលឆ្អឹងត្រីស្លាក់ជាប់បំពង់ក អ្នកអាចបៀមថ្នាំគ្រាប់វីតាមីន C ក្នុងមាត់ ប្រមាណ ១ ទៅ ២ នាទី បន្ទាប់មកចាំលេបវា។ ឆ្អឹងត្រីនោះអាចនឹងបាត់ទៅភ្លាមៗពីព្រោះវីតាមីន C មានសារធាតុដែលអាចធ្វើឱ្យឆ្អឹងនោះរលាយបាន។

សំបកក្រូច៖ បើអ្នកមានក្រូចនៅផ្ទះ អ្នកអាចសាកល្បងហាន់វាជាចំណិតតូចៗ និងលេបវាបន្តិចម្តងៗនោះឆ្អឹងត្រីនឹងបាត់ទៅដោយឯងៗ។

ខ្ទឹម និងស្ករស៖ ខ្ទឹម និងស្ករសអាចជួយដោះស្រាយបញ្ហាស្លាក់ឆ្អឹងត្រីនេះបាន។ ដំបូងអ្នកត្រូវតែពុសខ្ទឹមនោះជាពីរសិន រួចដាក់វាចូលច្រមុះ បន្ទាប់មកយកស្ករសមួយស្លាបព្រាមកលេបដោយមិនចាំបាច់ញ៉ាំទឹក ហើយអ្នកនឹងមានអារម្មណ៍ធូរស្បើយ។ បើអ្នកនៅតែស្លាក់ឆ្អឹងត្រីទៀតនោះ សាកល្បងលេបស្ករសមួយស្លាបព្រាទៀត៕

ប្រភព៖ khmerload

ដកស្រង់ដោយ៖ www.iknowblog.info

 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK