ងាយៗ!!! ចង់ Lockscreen បើក YouTube ស្ដាប់​ចម្រៀង​មួយ​យល់​ទល់​ភ្លឺ ​មក​រៀន​ប្រើ​វិធី​នេះ
Connect with us

គួរដឹង

ងាយៗ!!! ចង់ Lockscreen បើក YouTube ស្ដាប់​ចម្រៀង​មួយ​យល់​ទល់​ភ្លឺ ​មក​រៀន​ប្រើ​វិធី​នេះ

ការ​ស្តាប់​ចម្រៀង​នៅ​លើ YouTube ជា​ការ​ពិត​ណាស់​អ្នក​មិន​អាច​ស្ដាប់ ដោយ​ចេញ​ពី​កម្មវិធី​នោះ ឬ​ស្ដាប់​អំឡុង​ពេល​ប្រើប្រាស់​កម្មវិធី​ដទៃ​ណា​មួយ​នោះ​ទេ ពោល​គឺ​ទាមទារ​ឲ្យ​អ្នក​បើក YouTube ជាប់​រហូត​តែ​ម្តង។

ការ​ធ្វើ​បែប​នេះ​គឺ​អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ចាយ​ថាមពល​ថ្ម​ច្រើន ព្រោះ​ត្រូវ​បង្ហាញ​សាច់​វីដេអូ​ជាប់ៗ​គ្នា ហើយ​បើ​អ្នក​ចង់​បើក​ចោល​ស្តាប់​កំដរ​អារម្មណ៍​គេង​ពេល​យប់​ទៀត​នោះ គឺ​មិន​ប្រាកដ​ថា​ថ្ម​របស់​អ្នក​អាច​កាន់​ដល់​ព្រឹក​បាន​នោះ​ឡើយ។

មាន​វិធី​ងាយ​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​បើក​ស្តាប់​ចម្រៀង​លើ YouTube ជា​លក្ខណៈ​ Background App ពោល​អ្នក​អាច​ចេញ​មក Home screen ខាង​ក្រៅ​ឬ Lock Screen បាន​ដោយ​សេរី ហើយ​ចម្រៀង​នៅ​តែ​ដំណើរការ​ជា​ធម្មតា។

+វិធី​ស្ដាប់​ចម្រៀង​លើ YouTube អំឡុង​ពេល Lockscreen លើ iPhone:

  • ចូល​ទៅ​កាន់ Safari > វាយ​អាសយដ្ឋាន YouTube.com ក្នុង Address Bar
  • ជ្រើសរើស​នូវ​បទ​ចម្រៀង​ណា​មួយ​ដែល​អ្នក​ចង់​ស្តាប់
  • ចុច​លើ​ទីតាំង​អក្សរ Aa (ដូច​បង្ហាញ​ក្នុង​រូប) > ជ្រើស​យក​ពាក្យ Request Desktop Website
  • រួចរាល់​ហើយ​អ្នក​អាច​ចេញ​មក​ខាង​ក្រៅ​ឬ Lockscreen ស្តាប់​ធម្មតា​ដូច​ចម្រៀង​ក្នុង​កម្មវិធី Music ធម្មតា​អ៊ីចឹង។

+វិធី​ស្ដាប់​ចម្រៀង​លើ YouTube អំឡុង​ពេល Lockscreen លើ Android:

  • មិន​ខុស​ពី iPhone សម្រាប់​ម៉ាស៊ីន Android ក៏​ទាមទារ​ឲ្យ​អ្នក​ប្រើប្រាស់ Browser មក​ជំនួស​ដូច​គ្នា
  • ចូល​ទៅ​កាន់​កម្មវិធី Chrome > វាយ​ពាក្យ YouTube.com
  • ចុច​ទីតាំង​គ្រាប់​មូល ៣ នៅ​ចំហៀង​ខាង​លើ​ផ្នែក​ខាង​ស្តាំ
  • រើស​យក​ពាក្យ​ Desktop site ជា​ការ​ស្រេច៕

ប្រភព៖ news.sabay.com.kh

មតិយោបល់

Trending

Copyright © 2019 ANARCHAK