សញ្ញាទាំង ៥ ដែលបញ្ជាក់ថាសង្សាររបស់អ្នកមានអារម្មណ៍មិនប្រក្រតី
Connect with us

គ្រួសារ & ស្នេហា

សញ្ញាទាំង ៥ ដែលបញ្ជាក់ថាសង្សាររបស់អ្នកមានអារម្មណ៍មិនប្រក្រតី

ការទាក់ទងជាមួយបុរសដែលមានអារម្មណ៍មិននឹងនរ វាធ្វើអោយយើងមានអារម្មណ៍តានតឹងទៅតាមហ្នឹងដែរ។ ប៉ុន្តែការយល់ពីអារម្មណ៍របស់ដៃគូរ យល់ថាអារម្មណ៍មិននឹងនរនេះអាចមកពី ការឈឺចាប់នឹងអ្វីមួយក៏ថាបាន ដូចនេះយើងគួរតែស្វែងយល់ពីភាពមិនប្រក្រតីនោះ ដោយការយល់ចិត្តនិងយកចិត្តទុកដាក់។

បើទោះបីមិនអាចជួយអ្វីបានច្រើន មិនមែនជាពេទ្យចិត្តសាស្រ្ត ដើម្បីព្យាបាលគេ​ តែយើងអាចជាកំលាំងចិត្តរបស់គេ។ ប្រសិនបើដៃគូររបស់អ្នកស្ថិតក្នុង ៥ចំនុចខាងក្រោមនេះ វាបង្ហាញពីភាពមិនប្រក្រតីដែលគេអាចមាន។

១. ប្រកាន់ជ្រុល

វាជាការពិតមនុស្សយើងម្នាក់ៗ គ្មានអ្នកណាចូលចិត្តអោយគេរិះគុណ ឫនិយាយអ្វីថាអោយខ្លួននោះទេ។ ប៉ុន្តែបើគ្រាន់តែលើកឡើងចំនុចតិចតួចមកនិ យាយឫដំបូន្មានស្រាលៗ ក៏គេប្រកាន់ គិតថាជាការវាយប្រហារ ឫអាចនិយាយបានថាជាការរិះគុណពីអត្តចរិករបស់គេ នោះមនុស្សម្នាក់នោះពិបាក ក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សជុំវិញខ្លួន ឫដៃគូរស្នេហាខ្លាំងណាស់។

២. ការគិតច្រើនក្នុងចិត្ត

ក្នុងចិត្តគាត់ពោលពេញដោយមន្ទិលសង្ស័យ និងភាពរវើរវាយ មនុស្សបែបនេះគាត់មានជំនឿជឿជាក់ទៅលើខ្លួនឯងទាបណាស់។ ពេលខ្លះគាត់អាច នឹងគិតច្រើនជ្រុល គិតច្រើនជ្រុល អាចនឹងលើកពីបញ្ហាសង្សារចាស់របស់អ្នក ឫប្រច័ណ្ធពេលអ្នកនិយាយជាមួយបុរសដទៃ។ ពេលខ្លះគាត់អាចនឹង គិតថាអ្នកល្អពេកសម្រាប់គាត់ ដូច្នេះអ្នកអាចនឹងចាកចេញេពីគាត់ទៅរកអ្នកណាម្នាក់ដែលល្អជាងគាត់។

៣. គាត់ធ្លាប់រស់នៅក្នុងគ្រួសារដែលបញ្ហាច្រើន

តាមការសិក្សាស្រាវជ្រាវគេបាននិយាយថា ក្មេងដែលបានធំលូតលាស់ក្នុងគ្រួសារដែលសំបូរបញ្ហា អាចធ្វើអោយគាត់ប្រឈមមុខនឹងការមានបញ្ហាផ្លូវ ចិត្តបាន។ វាមានភាពខុសប្លែកពីជំងឺវិកលចរិក តែវាគឺជាការមានអារម្មណ៍ធុញធប់ក្នុងអារម្មណ៍និងគិតច្រើន។

បញ្ហាក្នុងគ្រួសារដែលគាត់ធ្លាប់ជួបប្រទះតាំងពីក្មេង គឺជាឫសគល់ដែលធ្វើអោយគាត់គិតថា ស្នេហាគឺជាភាពវឹកវរ ភាពរញ៉េរញ៉ៃ និងភាពឈឺចាប់។ គាត់អាចនឹងមានអារម្មណ៍ខ្លាចរអាលស្នេហា ទាំងដែលការពិតវាជាការលួងលោមចិត្ត ភាពកក់ក្តៅនិងការមានជំនឿទុកចិត្តទៅវិញទេ។ 

៤. គ្មានមិត្តភក្តិច្រើន ឫជិតស្និទ្ធ

មនុស្សដែលមានអារម្មណ៍បែបនេះ ជាធម្មតាគ្មានមិត្តភក្តិច្រើននោះទេ។ អ្នកអាចសង្កេតពីដៃគូររបស់អ្នកបាន បើទោះជាមានក៏មិនមានភាពជិតស្និទ្ធ ដែរ។ ពីព្រោះគាត់អាចនឹងខ្លាចថាអ្នកដ៏ទៃឃើញពីភាពពិត ឫអារម្មណ៍របស់គាត់។

៥. ជាមនុស្សអាត្មានិយម

មនុស្សបែបនេះ បានធ្វើចរិកគួរអោយស្អប់ឫអាត្មានិយម ដោយសារអារម្មណ៍របស់គេបានពេញទៅដោយការស្អប់។ ទោះបីអ្នកដ៏ទៃមិនបានធ្វើអ្វីប៉ះ ពាល់ដល់គេក៏ដោយ ក៏គេចង់ធ្វើអោយអ្នកផ្សេងមានអារម្មណ៍អាក្រក់ដូចគេដែល៕

ចុចអានផ្សេងៗ៖​ ៥ចំនុចដែលដាស់តឿនអ្នកកុំអោយបោះបង់ចោលក្តីស្រម៉ៃ

ចុចអានផ្សេងៗ៖ ៨ចំនុចដែលធ្វើអោយជីវិតស្នេហាលើគ្រែរបស់អ្នកកាន់តែឃ្លាតឆ្ងាយទៅ

ដោយ៖ ស៊ីវម៉ី
ប្រភព៖ Thought Catalog

មតិយោបល់

Trending

Copyright © 2019 ANARCHAK