យោងតាមការសិក្សាថ្មីមួយ មនុស្សអត់ចេះអក្សរមានឱកាសទ្វេដងក្នុងការកើតជំងឺវង្វេង
Connect with us

គួរដឹង

យោងតាមការសិក្សាថ្មីមួយ មនុស្សអត់ចេះអក្សរមានឱកាសទ្វេដងក្នុងការកើតជំងឺវង្វេង

យោងតាមការសិក្សាថ្មីមួយពីអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Columbia University បានឱ្យដឹងថា មនុស្សមិនចេះអក្សរមានឱកាសទ្វេដងក្នុងការវិវត្តទៅរកជំងឺវង្វេង នៅពេលអ្នកចាស់ទៅ។ 

ពួកអ្នកវិទ្យាសាស្ត្របានចេញផ្សាយលទ្ធផលរបស់ពួកគេកាលពីថ្ងៃពុធនៅក្នុងទស្សនាវដ្តី Neurology។ ក្រុមអ្នកស្រាវជ្រាវបានសិក្សាលើមនុស្សពេញវ័យចំនួន ៩៨៣ នាក់ដែលមានអាយុលើសពី ៦៥ ឆ្នាំរស់នៅក្នុងតំបន់ Washington Heights ក្នុងទីក្រុងញូវយ៉ក ដែលធ្លាប់ចូលសាលាបាន ៤ ឆ្នាំឬតិចជាងនេះ។

អ្នកនិពន្ធការសិក្សានេះបានសរសេរថា មូលហេតុចម្បងដែលធ្វើឱ្យសមត្ថភាពខួរក្បាលធ្លាក់ចុះនិងឆាប់កើតជំងឺវង្វេងចំពោះអ្នកដែលមិនចេះអក្សរ គឺមកពីខួរក្បាលពួកគេមានមុខងារទាបជាងអ្នកចេះអក្សរ៕  

ប្រភព៖ khmeread.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK