តិចនិកពិសេស! ​ថែទាំ​ក្រចក​ធ្វើ​ឲ្យ​ក្រចក​រឹង​ ដុះ​វែង​ក្រាស់​ និង​មិន​ងាយ​បាក់
Connect with us

គួរដឹង

តិចនិកពិសេស! ​ថែទាំ​ក្រចក​ធ្វើ​ឲ្យ​ក្រចក​រឹង​ ដុះ​វែង​ក្រាស់​ និង​មិន​ងាយ​បាក់

អ្នក​ណា​ខ្លះ​ស្រលាញ់​ក្រចក​វែង​ និង​រឹង​មាន​សុខភាព?​ ជឿ​ថា​អ្នក​ទាំង​អស់​គ្នា​សុទ្ធ​តែ​ចង់​បាន​បែប​នេះ​ជា​ពិសេស​។​ ក្រចក​វែង​ជួយ​លើក​សម្រស់​ដៃ​ធ្វើ​ឲ្យ​វែង​ស្រឡូន​គួរ​ឲ្យ​ស្រលាញ់។​ ប៉ុន្តែ​មាន​ទម្លាប់​ខ្លះ​ដែល​អ្នក​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ ដើម្បី​ឲ្យ​ក្រចក​អ្នក​នៅ​ស្រស់​ស្អាត​បែប​នេះ​បាន​រហូត៖

១.​ ក្រចក​គួរ​តែ​ស្ងួត​ និង​ស្អាត​បាត​

អ្នក​ខ្លះ​មាន​ទម្លាប់​ចូល​បន្ទប់​ទឹក​លាង​ដៃ​រួច​​មិន​ជូត​ឲ្យ​ស្ងួត​ទេ​ គឺ​ទុក​ឲ្យ​ស្ងួត​តាម​ធម្មជាតិ។​ ធ្វើ​បែប​នេះ ​ដូចជា​ទុក​ឱកាស​ឲ្យ​បាក់តេរី​បាន​ដៃ​ទុំ​ជាប់​លើ​ក្រចក​ដូច្នេះ​ដែរ​ ធ្វើ​ឲ្យ​ក្លាយ​ជា​រោគ​ផ្សិត​ជា​ដើម។​ ដូច្នេះ​ក្រោយ​លាង​ដៃ​រួច​ គួរ​ជូត​សម្អាត​ឲ្យ​ស្ងួត។​

២.​ កុំ​ទម្លាប់​ខាំ​ក្រចក

អ្នក​ខ្លះ​មាន​ទម្លាប់​ខាំ​ក្រចក​ពេល​ស្ត្រេស​គិត​មិន​ចេញ​ជា​ដើម​ តែង​ខាំ​ក្រចក​ ធ្វើ​ឲ្យ​ក្រចក​រិចរិល​ទៅ​ជា​ខ្លី។​

៣.​ ត្រូវ​ប្រើ​ក្រែម​ថែរក្សា​សំណើម

ក្រែម​ថែរក្សា​សំណើម​ជួយ​ឲ្យ​ក្រចក​រឹង​មាំ​មាន​សុខភាព​ និង​ការ​ពារ​ពី​ភាព​ស្ងួត​ស្រួយ​ដែល​ងាយ​ធ្វើ​ឲ្យ​ក្រចក​បាក់។​

៤.​ កាត់​សាច់​

កាត់​សាច់​ជុំ​វិញ​ក្រចក​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ ព្រោះ​វា​ជួយ​បន្ថយ​ការ​ដាច់​រហែក ឬ​ទាក់​សរសៃ​អាវ​ដោយ​សារ​ស្បែក​ក្រិន។​

៥.​ លាប​ទឹក​រលោង​មុន​ និង​ក្រោយ​ពេល​លាប​ពណ៌

វើ​បែប​នេះ​អ្នក​នឹង​មិន​ខ្លាច​ក្រចក​ប្រែ​ជា​ពណ៌​លឿង​ឡើយ​ទោះ​ឧស្សាហ៍​លាប​ពណ៌​យ៉ាង​ណា។​

៦.​ ឧស្សាហ៍​កាត់​តម្រឹម​ក្រចក

ក្រចក​ដូចជា​សក់​ដែរ​ គឺ​កាល​ណា​អ្នក​ឧស្សាហ៍​កាត​តម្រឹម​វា​នឹង​ឆាប់​ដុំ​វែង​ ហើយ​សុខភាព​ល្អ៕

ប្រភព៖ Stylecraze 

ប្រែសម្រួល៖ Pencharm

ដកស្រង់ដោយ៖ kanha.sabay.com.kh

 

មតិយោបល់

Trending

Copyright © 2019 ANARCHAK