១០មេរៀនពីលោក Ran Zhengfei បិតា Huawei
Connect with us

បែបផែនជីវិត

១០មេរៀនពីលោក Ran Zhengfei បិតា Huawei

. អនុញ្ញាតឱ្យបុគ្គលិកមានសិទ្ធិធ្វើអាជីវកម្មរួមជាមួយបាន

ប៉ុន្តែពេលលាឈប់ត្រូវដកហ៊ុនទុកវិញ ដូច្នេះធ្វើឱ្យបុគ្គលិករួមចិត្តធ្វើការងារយ៉ាងខ្លាំង។

២. ចាយលុយមហាសាលដើម្បីស្រាវជ្រាវ គឺចាយរហូតដល់១០%នៃចំណូលសរុប

កាលពីឆ្នាំ២០១៧ Huawei ចាយលុយដល់ទៅ $ 13,800,000,000 ដើម្បីស្រាវជ្រាវនូវនវកម្មថ្មីៗ។

៣. លាក់ខ្លួន

តាំងតែកកើត Huawei នៅឆ្នាំ 1987-2013 Ran Zhengfei មិនដែលចេញមុខនិយាយឡើយ មិនថារឿង ការផលិត ការលក់ កម្រៃក្រុមហ៊ុន ឬប្រវត្តិក្រុមហ៊ុនឬប្រវត្តិផ្ទាល់ខ្លួនគាត់ឡើយ។ ទី១. ទុកពេលធ្វើ ប្រសើរជាងដើរនិយាយ។ ទី២.គាត់ជាមនុស្សខ្លាចឈឺ-ក។

. មិនខ្លាចគូប្រកួត

យើងដឹងហើយថា Huawei នៅប្រទេសចិនត្រូវប្រឈមមុខជាមួយនឹងគូប្រកួតកណ្ដាប់ដៃធ្ងន់ ដូចជា Nec, Fujitsu របស់ជប៉ុន Lucent Technologies របស់សហរដ្ឋ Siemens របស់អាឡឺម៉ង់ Bell Laboratories របស់បេហ្ស៊ិក Ericsson របស់ដេណាម៉ាក និង Acatel បារាំង ជាដើម។

.ហ៊ានគិតថ្មី ហ៊ានធ្វើថ្មី

ហ៊ានផលិតរបស់ដែលមានគុណភាពអាចប្រកួតជាមួយនឹងគូប្រកួតកើត ហើយហ៊ានលក់ក្នុងតម្លៃថោក(សមរម្យ) ដែលមិនសូវមានអ្នកហ៊ានធ្វើនិងហ៊ានចំណាយ។

៦. សម្រួលតាមកាលៈទេសៈនិងឱកាសដែលផ្ដល់ឱ្យ

នយោបាយរបស់ Ran Zhengfei គឺថា ឱកាសផ្ដល់ឱ្យបែបណា ត្រូវដើរទៅតាមនោះ។ មិនជិះទូកបញ្ច្រាសទឹកទេ តែនឹងជិះទៅតាមបណ្ដោយខ្សែទឹក។

៧. ប្ដេជ្ញាចិត្តឱ្យ Huawei ហក់ចូលទៅកាន់ពិភពលោកមិនឱ្យចាញ់លោកខាងលិច

បច្ចុប្បន្ននេះ Huawei វាយលុកប្រទេសចំនួន១៧០ប្រទេសជាងហើយ គឺមានទីផ្សារធំធេង ដែលអ្នកណាៗក៏ខ្លាចនិងពិបាកទប់ជាប់ សូម្បីអាមេរិកក៏ភ័យដែរ។

៨. អតិថិជនជាស្ដេច

ការណ៍នេះបានធ្វើឱ្យកំណើនការលក់និងល្បឿនក្នុងការវាយលុកខ្លាំងជាង Apple ព្រោះនយោបាយ Apple រង់ចាំឱ្យអតិថិជនមករក។ ចំណែក Huawei រត់ទៅរកអតិថិជន។

៩. ពេលមានកម្លាំងហើយ ត្រូវដើរទៅមុខគូប្រកួត

Huawei បានធ្វើឱ្យគូប្រកួតជុំវិញពិភពលោក ជាពិសេសលោកខាងលិចផឹកតែចត់ស្ទើរលេបមិនរួច ដោយអាចបង្កើត 5G = Balong 5G01 ដាក់ឱ្យប្រទេសនានា ជុំវិញពិភពលោកប្រើ ហើយយកថ្លៃកម្មសិទ្ធិបញ្ញា។

១០. មេដឹកនាំនៅតាមបណ្ដាប្រទសដែល Huawei វិនិយោគ សុទ្ធតែជាអ្នកជំនាញនិងយល់ពីមនុស្សដែលនៅទីនោះបានយ៉ាងល្អ

Huawei អាចរត់ចូលទៅកាន់ប្រទេសជាង១៧០បានលឿនយ៉ាងដូច្នេះ ព្រោះពួកគេអាចយល់ពីបញ្ហានិងតម្រូវការរបស់អតិថិជនបានល្អ។ គេលក់ថ្លៃ Huawei លក់ថោក, គេយឺត Huawei លឿន…។

អត្ថបទ ប្រាជ្ញ វិជ័យ

ប្រភព៖ ddjnews.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK