មើលចរិតលក្ខណៈរបស់មនុស្សតាមរយៈប្រភេទឈាម អាចដឹងថានរណាឆាប់ឆេវឆាវបំផុត
Connect with us

គួរដឹង

មើលចរិតលក្ខណៈរបស់មនុស្សតាមរយៈប្រភេទឈាម អាចដឹងថានរណាឆាប់ឆេវឆាវបំផុត

១. ប្រភេទឈាម O (ចិត្តក្តៅ) ៖ លើពិភពលោកមានមនុស្ស ៣៨ ភាគរយមានឈាមប្រភេទ O+ និង ៦ ភាគរយមានឈាមប្រភេទ O-

ចរិតលក្ខណៈ 

មានទំនុកចិត្តនិងមានភាពរឹងមាំ, មានមោទនភាព, មានចិត្តស្មោះត្រង់, មានភាពរួសរាយរាក់ទាក់, មានភាពស្វាហាប់, ចូលចិត្តការប្រាស្រ័យទាក់ទង, ស្មោះត្រង់, ជឿលើការពិតនិយម, ពូកែអួត, ក្នុងចិត្តទន់ជ្រាយ, មានសមត្ថភាពគ្រប់វិស័យ, មានគំនិតវិជ្ជមាន, មានឯករាជ្យភាព, ហ៊ានប្រថុយប្រថាន, មិនចូលចិត្តឱ្យគេបញ្ជាក្បាល, មិនមែនជាមនុស្សដែលផ្តល់ភាពកក់ក្តៅដល់អ្នកដទៃ, ក្បាលរឹង និងខ្វល់ពីខ្លួនឯងជាងអ្នកដទៃ។

បង្កើតមិត្តភក្តិយ៉ាងងាយ និងពូកែចាប់យកឱកាស។ រហ័សរហួនក្នុងការចាប់ផ្តើមគម្រោង ឬធ្វើអ្វីមួយតាមគំនិតខ្លួនឯង។ ពូកែរៀបចំសកម្មភាព។ ឧស្សាហ៍ពិបាកផ្តោតអារម្មណ៍និងឆាប់ឆេវឆាវ។ ចូលចិត្តមានទស្សនៈផ្ទុយ ដែលខ្វះអំណះអំណាងគាំទ្រ។ បើជាអ្នកជំនួញ ចូលចិត្តតែរកស៊ីតាមលក្ខណៈបុរាណៗ មិនសូវអាប់ដេតដូចគេ។

ឆាប់មានចិត្តងាករ៉េតាមសម្តីគេ។ ចូលចិត្តភាពឆើតឆាយ។ មានភាពរួសរាយរាក់ទាក់តែក៏អួតអាងដែរ។ ពូកែសម្របខ្លួនតាមកាលៈទេសៈ។ ងាយធ្លោយសម្តីចេញមកក្រៅ (មិនចេះលាក់ការណ៍)។ ចូលចិត្តបង្ហាញអារម្មណ៍ខាងក្នុងឱ្យគេដឹង។ មានមហិច្ឆតា ប៉ុន្តែខ្វះផែនទីបង្ហាញផ្លូវដើម្បីសម្រេចគោលដៅ។

ចូលចិត្តឱ្យអ្នកដទៃលួងលោម។

២. ប្រភេទឈាម A (ចិត្តត្រជាក់) ៖ លើពិភពលោកមានមនុស្ស ៣៤ ភាគរយមានឈាមប្រភេទ A+ និង ៦ ភាគរយមានឈាមប្រភេទ A-

ចរិតលក្ខណៈ 

ចេះគោរព, ចេះប្រយ័ត្នប្រយែង, ចេះអាណិតអាសូរ, ចេះលះបង់, ចេះគួរសម, ស្មោះត្រង់, ឆាប់រំជើបរំជួល, មិនចូលចិត្តនៅម្នាក់ៗឯង និង ឆាប់ភ័យ។

ឆាប់ខឹងតែក៏ឆាប់ត្រជាក់ចិត្ត។ មិនចូលចិត្តស្តាប់មតិអ្នកដទៃ។ មិនចូលចិត្តនិយាយទៅរកអ្នកដទៃ អៀនប្រៀន និង ខ្លាចមនុស្ស។ មានចិត្តទុទិដ្ឋិនិយម។ ឱ្យតម្លៃទំនាក់ទំនងសាច់ញាតិនិងស្មោះត្រង់។ ស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរ។ ស្រឡាញ់ហើយមិនងាយប្តូរចិត្ត និង មិនចូលចិត្តហ្វូងមនុស្ស ឬត្រូវការកន្លែងឯកជនឬកន្លែងលាក់ខ្លួនសម្ងាត់។ មិនហ៊ានអារកាត់លើរឿងរ៉ាវផ្សេងៗ។ ពូកែធ្វើការងារជាលក្ខណៈក្រុមនិងគោរពមេ។

មិនចូលចិត្តឱ្យនរណាមកលួងលោម។

៣. ប្រភេទឈាម B (មនុស្សសកម្ម) ៖ លើពិភពលោកមានមនុស្ស ៩ ភាគរយមានឈាមប្រភេទ B+ និង ២ ភាគរយមានឈាមប្រភេទ B-

ចរិតលក្ខណៈ 

រីករាយ, សុទិដ្ឋិនិយម, សកម្ម, រំជើបរំជួល, ចិត្តល្អ, ឆាប់ភ្លេចភ្លាំង, ខ្វះសណ្តាប់ធ្នាប់, ចូលចិត្តភាពអ៊ូអរ, និងគិតតែពីអារម្មណ៍ខ្លួនឯង។

ស្វាហាប់និងមានកម្លាំងចិត្តស្ទុះស្ទារទៅសម្រេចគោលដៅជានិច្ច។ ជាអ្នកញៀននឹងការងារ។ មិនពូកែធ្វើការជាក្រុម តែពូកែធ្វើការជាលក្ខណៈបុគ្គល។ ធ្វើការបានលឿននិងមានប្រសិទ្ធភាពដោយសមត្ថភាពខ្លួនឯងដោយគ្មានគេចូលរួម។ ជាមនុស្សរឹងមាំនិងចូលចិត្តការផ្សងព្រេង។ ចូលចិត្តឈឺឆ្អាលនិងជួយដោះស្រាយបញ្ហារបស់អ្នកដទៃ។ មានភាពរួសរាយរាក់ទាក់និងចូលចិត្តការកម្សាន្ត។

ចូលចិត្តលួងលោមគេ ហើយក៏ចូលចិត្តឱ្យគេលួងលោមវិញដែរ។

៤. ប្រភេទឈាម AB (រួសរាយ) ៖ លើពិភពលោកមានមនុស្ស ៤ ភាគរយមានឈាមប្រភេទ AB+ និង ១ ភាគរយមានឈាមប្រភេទ AB-

ចរិតលក្ខណៈ 

ចុះចំណោមសង្គម, ងាយបង្កើតមិត្ត, ចូលចិត្តនិយាយបែបការទូត, ងាយគេបបួលចេញក្រៅ, គេចូលចិត្តចង់រាប់អាន, ពូកែច្នៃប្រឌិត, ពូកែខាងសិល្បៈ, ចេះបត់បែន, កាច និងឆាប់ឆេវឆាវ។

ចេះបត់បែនគ្រប់កាលៈទេសៈ ចេះស្របចេះផ្ទុយ។ ខ្មាស់អៀនជាមួយអ្នកខ្លះ តែជាមួយអ្នកខ្លះទៀតមិនដែលចេះអៀនខ្មាស់ដែរ។ មឹះៗក៏ចេះ រួសរាយក៏ចេះ។ ជាមនុស្សពិបាកទស្សន៍ទាយ ហើយមើលពីសំបកក្រៅឃើញត្រជាក់តែក្នុងចិត្តក្តៅងំ។ ពូកែច្នៃប្រឌិតខ្លាំង។ ពូកែរកឃើញបញ្ហានិងដោះស្រាយបញ្ហា។ ចូលចិត្តរស់នៅក្រុងជាងជនបទ។ ឆាប់ធុញ។ បើចង់ធ្វើអ្វី គឺធ្វើភ្លាមមិនទុកស្អែក។ ពុំសូវឱ្យតម្លៃអ្នកដទៃ តែក៏ដៃទូលាយដែរ។ មានអាថ៍កំបាំងច្រើន។ ចូលរួមចំណែកយ៉ាងសុខុដុមដល់សង្គម។

មិនចូលចិត្តឱ្យគេមកលួងលោម៕ 

ប្រភព៖ khmeread.com

មតិយោបល់

ថ្មីៗ3 hours ago

ត្រូវប៉ាន់ហើយ!​ អ្នកខេត្តកណ្តាលនិងតាកែវ ពេលនេះព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីលេចរូបរាងហើយ….

ថ្មីៗ4 hours ago

រដ្ឋថៃ សម្រេចកាត់បន្ថយពន្ធលើដីធ្លី និង អគារចំនួន៩០% ដើម្បីស្តាសេដ្ឋកិច្ចកំពុងធ្លាក់ចុះដោយសារមេរោគកូវីដ-១៩

បែបផែនជីវិត4 hours ago

អត្ថបទរឿងខ្លី! “បុរសស្បែកខ្មៅរត់តាក់ស៊ី” ផ្តល់តំលៃអប់រំដ៏ជ្រាលជ្រៅរវាងជនជាតិស្បែកខ្មៅ និងស្បែកស!

គួរដឹង4 hours ago

ត្រូវពិចារណា ! ៦ សំនួរត្រូវសួរខ្លួនឯង បើមិនចង់វេទនាក្រោយទិញផ្ទះ ឬ រថយន្ត!

ថ្មីៗ5 hours ago

ទុក្ខជាន់ទុក្ខ! ជួបទុក្ខដោយសារវីរុសកូវីដ១៩ មិនទាន់ស្បើយផង ឥលូវមកជួបវីរុសមួយទៀត DIV1 កើតមានលើសត្វបង្គាវៀតណាម

Trending

Copyright © 2019 ANARCHAK