ត្រូវចងចាំរបៀបនៃការរស់នៅ ៦យ៉ាងនេះទុក ដែលនឹងមិនធ្វើអោយរំខានដល់បងប្អូន សាច់ញាតិ កូនចៅ !
Connect with us

គួរដឹង

ត្រូវចងចាំរបៀបនៃការរស់នៅ ៦យ៉ាងនេះទុក ដែលនឹងមិន ធ្វើអោយរំខានដល់បងប្អូន សាច់ញាតិ កូនចៅ !

” នៅពេលប្រឈមជាមួយនឹងភាពចាស់ “

ត្រូវចងចាំរបៀបនៃការរស់នៅ ៦យ៉ាងនេះទុក ដែលនឹងមិន
ធ្វើអោយរំខានដល់បងប្អូន សាច់ញាតិ កូនចៅ !

១- រស់នៅដោយខ្លួនឯង

មនុស្សយើងចាស់ទៅ ក៏នៅតែពឹងផ្អែកលើខ្លួនឯង
កុំសង្ឃឹមថា នឹងឱ្យអ្នកណាម្នាក់មើលថែទាំនៅពេលចាស់ទៅ
ពីព្រោះវាធ្វើឱ្យមិនមានសេចក្តីសុខ រស់នៅឱ្យស្ងប់ស្ងាត់
សាមញ្ញពីមួយថ្ងៃទៅមួយថ្ងៃ សន្សំប្រាក់ទុកខ្លះ ។

២- កាន់តែចាស់ សុខភាពក៏កាន់តែសំខាន់ខ្លាំង

បរិភោគអាហារល្អៗ គេងឱ្យបានគ្រប់គ្រាន់
ដើរបានដោយខ្លួនឯង រស់នៅយ៉ាងមានសេចក្តីថ្លៃថ្នូរ
រវល់រឿងរបស់អ្នកដទៃឱ្យតិច ធ្វើលំហាត់ប្រាណ
រៀនពីរបៀបមើលថែទាំសុខភាព ។

៣- រស់នៅដើម្បីសេចក្តីសុខ រកសកម្មភាពដែលគួរអោយ
ចាប់អារម្មណ៍ដើម្បីធ្វើ កុំស្នើសុំនេះ នោះពីអ្នកដទៃ
រីករាយធ្វើឱ្យខ្លួនឯងមានសេចក្តីសុខ ។

៤- រស់នៅដោយមិនត្រូវមានក្តីកង្វល់ រៀនទទួលយក
មនុស្សយើងចាស់ទៅ គ្រប់គ្រងបានត្រឹមតែខ្លួនឯង
ក៏គ្រប់គ្រាន់ណាស់ទៅហើយ មិនត្រូវទៅរវល់ជាមួយនឹង
រឿងរបស់អ្នកដទៃ កាន់តែរវល់ខ្លាំង ក៏កាន់តែធ្វើឱ្យខ្លួនឯង
ពិបាក ។

៥- រស់នៅបែបមិនរំលឹកគុណ កុំយករឿងចាស់ៗមក
និយាយរហូត តើអ្នកធ្លាប់ជួយអ្នកណា? អ្នកដទៃល្អចំពោះ
អ្នកទេ? ក៏បណ្តោយអោយវាកន្លងផុតទៅ ។

៦- រស់នៅដោយចិត្តទូលាយ មិនត្រូវយល់តែចិត្តខ្លួនឯង
គិតដល់អារម្មណ៍របស់អ្នកដទៃ គិតល្អ និយាយល្អ
ធ្វើល្អ ធ្វើឱ្យអ្នកដទៃ ចង់ជួយ ចង់ចូលទៅជិត ៕៚

ប្រភព៖ Sothy Lim

Trending

Copyright © 2019 ANARCHAK