និទានខ្លី ៖ ពស់រឹតរណារអារឈើ ផ្តល់តំលៃអប់រំពីជីវិតរស់នៅ
Connect with us

គួរដឹង

និទានខ្លី ៖ ពស់រឹតរណារអារឈើ ផ្តល់តំលៃអប់រំពីជីវិតរស់នៅ

ពស់មួយក្បាលវារចូលទៅក្នុងរោងជាងឈើមួយកន្លែង ហើយវាបានវារទៅជ្រុងមួយនៃរោងជាងនេះ ពេលនោះស្រាប់តែវាវារប៉ះរណារមួយធ្វើឱ្យវាមុតខ្លួនវា។

ពេលនោះវាបែរទៅជាខាំរណារ ខាំហើយខាំទៀត ទាំងមាត់របស់វាកំពុងឈឺចាប់ខ្លាំង។ ដោយមិនដឹងថាមានរឿងអ្វីកើតឡើងចំពោះវា និងនឹកគិតថា រណារនោះកំពុងវាយប្រហារទៅលើវា វាក៏សម្រេចរឹតរណារជាមួយនឹងដងខ្លួនវា ដោយប្រើកម្លាំងទាំងអស់រឹតទៅលើរណារនោះ។ ហើយចុងក្រោយវាត្រូវបានរណារសម្លាប់យ៉ាងអាណោចអាធម៌។

* ន័យអប់រំ ៖ ជួនកាលយើងបញ្ចេញប្រតិកម្មទាំងកំហឹង ហើយគិតចង់ធ្វើឱ្យអ្នកដែលធ្វើឱ្យយើងខឹងនោះ រងការឈឺចាប់វិញ ប៉ុន្ដែយើងកំពុងតែធ្វើឱ្យខ្លួនឯងឈឺចាប់ទៅវិញទេ។ ក្នុងជីវិតជាក់ស្តែង ពេលខ្លះយើងមិនចាំបាច់ធ្វើដឹងឮរាល់ស្ថានភាព មនុស្ស និងការប្រមាថទាំងពួងនោះទេ ពីព្រោះផលវិបាកមិនអាចកែប្រែបានទេ និង បង្កឱ្យមានមហន្តរាយដល់ខ្លួនយើងទៀតផង៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK