វ៉ាក់សាំងបង្ការភាពអស់សង្ឃឹមទាំង ៧ របស់មនុស្សដែលខិតខំពុះពារ ទម្រាំនឹងទទួលបានភាពជោគជ័យ
Connect with us

គួរដឹង

វ៉ាក់សាំងបង្ការភាពអស់សង្ឃឹមទាំង ៧ របស់មនុស្សដែលខិតខំពុះពារ ទម្រាំនឹងទទួលបានភាពជោគជ័យ

ចែកវ៉ាក់សាំងបង្ការភាពអស់សង្ឃឹម ប្រកបដោយអាថ៌កំបាំងទាំង៧ របស់មនុស្សដែលខិតខំពុះពារ ទម្រាំនឹងទទួលបានជោគជ័យ។មនុស្សច្រើននាក់ ពេលឃើញបុគ្គលជោគជ័យ ដែលមានទ្រព្យសម្បត្តិមាសប្រាក់ និងល្បីឈ្មោះបោះសម្លេង ក៏អត់ទ្រាំច្រណែនមិនបាន។

មនុស្សមួយចំនួនទៀតក៏អស់សង្ឃឹម ថែមទាំងនិយាយតវ៉ាដោយការតូចចិត្តតូចផ្លើមគិតថា គេទាំងនោះកើតមកមានភព្វព្រេងសំណាង ប៉ុន្តែមានអ្នកណាគិតទេថា ភាពជោគជ័យច្រើនលើកច្រើនគ្រា ដែលយើងបានឃើញនោះ មិនមែនរបស់សម្រេចរូប ដែលហែកពីស្រោម មកដាំទឹកក៏ព្រមផឹកនោះទេ។ ប៉ុន្តែពួកគេទាំងនោះត្រូវដោះដូរមកដោយការអត់ធ្មត់ ក្រាញននៀល និងពុះពារខាំមាត់សង្កត់ចិត្តមិនមែនលេងធេងឡើយ។

គោលគំនិតល្អដើម្បីជីវិត សូមនាំយកគោលគំនិតនៃបុគ្គលជោគជ័យក្នុងស្រុកថៃ ដែលពួកគេមិនបានកើតឡើងមកព្រមទេ ប៉ុន្តែពួកគេខិតខំពុះពារឆ្លងកាត់ឧបសគ្គមកយ៉ាងច្រើន ដើម្បីបំរុងបង្ការទុកឲ្យអ្នកប្រើជាកម្លាំងបណ្ដាលចិត្តក្នុងពេលណាមួយអ្នកអស់សង្ឃឹម។

១. “ពេលខ្លះជីវិតយើងដូចនៅក្នុងកន្លែងទីងងឹត ប្រសិនបើខ្លួនមើលឃើញពន្លឺនៅខាងមុខហើយ តែមិនហ៊ានដើរទៅ ចុះពេលណាទៅ យើងនឹងបានទៅដល់” ផៃ អ្នកចម្រៀងលូកធុងដ៏ល្បីឈ្នោះ។

២. “ខ្ញុំចង់ឲ្យយល់ថា ការណ៍ដែលជោគជ័យមិនងាយ គ្រប់យ៉ាងតែងតែមានឧបសគ្គ ប៉ុន្តែខ្ញុំចង់ឲ្យគ្រប់គ្នាសម្លឹងមើលឧបសគ្គជាចំណែកមួយនៃភាពជោគជ័យ” ប៉រមេស មិនសិរិ ម្ចាស់  Kapook.com។

៣.”បើមនុស្សយើងរវល់តែគិតថា បញ្ហាមកទៀតហើយ ច្រើនតែទៅលិចកប់ជាមួយបញ្ហា និងសេចក្ដីទុក្ខនោះ។ អ្នកត្រូវចេះមើលទៅខាងមុខ និងហាត់រៀនដាក់វាចុះឲ្យបាន រឿងវិលវល់វានឹងចប់ទៅឯកឯង…ចាំទុកណាថា កាន់តែស្អប់ទុក្ខ កាន់តែខ្លាចទុក្ខ …កាន់តែកើតទុក្ខ” គ្រូ ស៊ុបខេ ម្ចាស់ស្ថាប័នបំពេញវិជ្ជាដ៏ល្បីឈ្មោះ Suk’k។

៤. “មនុស្សយើងមិនគួរគេចពីបញ្ហាទេ ប៉ុន្តែត្រូវប្រឈមមុខតស៊ូជាមួយវា យកការពិតប្រយុទ្ធនឹងវា ព្រោះគ្រប់បញ្ហាត្រូវមានដំណោះស្រាយ មិនថាជាផ្លូវវៀច ឬផ្លូវត្រង់ឡើយ។ ប្រសិនបើមានសតិនឹងរកច្រកចេញ ព្រោះលោកនេះមិនបានអាក្រក់ឃោរឃៅទៅគ្រប់យ៉ាងឡើយ” តុកតា អ្នកសម្តែងដ៏ល្បីឈ្មោះ។

៥. “ពេលជួបបញ្ហាខ្ញុំនឹងសើចដាក់ មិនធ្លាប់ធ្វើរឿងតូចឲ្យទៅជារឿងធំទេ អាច ព្រោះខ្ញុំឆ្លងកាត់សេចក្ដីទុក្ខមកជោកជាំ ខ្ញុំទើបយល់ថា តថភាពជីវិតមនុស្សមិនមានអ្វីសោះ យើងត្រឹមតែត្រូវតម្កល់សតិ ហើយបញ្ហាគ្រប់យ៉ាងទុកឲ្យវាកន្លងទៅ” ព័ន្ធរុប ម្ចាស់កិច្ចការឆាយស៊ីបះមីកៀវ។

៦. “បើយើងរវល់លិចលង់ជាមួយគំនិតដែលថា ខ្លួនឯងធ្វើអ្វីមិនបាន ជីវិតក៏មិនមានអ្វីល្អឡើងឡើយ។ អ្នកត្រូវហាត់រៀនគិតថា យើងធ្វើបាន កាត់ភាពអស់សង្ឃឹមចេញចោលទៅ ហើយតាំងចិត្តប្រាប់ខ្លួនឯងថា យើងនឹងចាប់ផ្តើមជាថ្មី ប្រសិនបើយើងតស៊ូ យើងជឿជាក់ក្នុងខ្លួនឯងថា ថ្ងៃណាមួយរឿងដែលយើងគិតថា វាបាត់ទៅនោះ វានឹងត្រឡប់មកម្តងទៀត ហើយយើងនឹងក៏ជោគជ័យ” វេវ អ្នកកីឡាវេលឆែហ្វាន់ដាបជាតិថៃ

៧. ពេលដែលខ្ញុំអស់ខ្លួនអស់ប្រាណ ខ្ញុំមិនអស់សង្ឃឹមទេ ព្រោះខ្ញុំជឿថា គ្រប់យ៉ាងក្នុងលោកមួយនេះនៅក្រោមក្រិត្យក្រមនៃភាពមិនទៀង គឺពេលកើតមកហើយ ក្នុងទីបំផុតក៏វារលំរលាយសូន្យទៅ…ខ្ញុំទើបជឿថា ស្ថានការណ៍នឹងល្អប្រសើរឡើងក្នុងពេលឆាប់ៗ”៕

ប្រភព៖ mainlife777.wordpress.com

Trending

Copyright © 2019 ANARCHAK