មេរៀនជីវិត៖ ឆាកជីវិត ដែលរៀបចំមិនបានល្អច្រើនកើតមានព្រោះតែគំនិតបីយ៉ាងនេះ
Connect with us

គួរដឹង

មេរៀនជីវិត៖ ឆាកជីវិត ដែលរៀបចំមិនបានល្អច្រើនកើតមានព្រោះតែគំនិតបីយ៉ាងនេះ

ហេតុអ្វីបានជាមនុស្សខ្លះដែលពូកែកាលនៅរៀន តែបែរជា​មក​បរាជ័យក្នុងជីវិត?
ចម្លើយ៖ ព្រោះថា ភាពជោគជ័យមិនមែនជាពិន្ទុ វាជាគុណតម្លៃ!

១ កុំអាងថា ការសិក្សាល្អគិតថា ជីវិតនិងអស្ចារ្សជាងអ្នកផ្សេង

ជីវិតខុសឆ្ងាយពីសៀវភៅ។ យើង​អាចទទួលបានពិន្ទុល្អក្នុងការប្រឡងដោយការអានសៀវភៅត្រូវនឹង​វិញ្ញាសារ​ប៉ុន្តែក្នុងជីវិតពិតអ្នកត្រូវតែដោះស្រាយជាមួយមនុស្សពិត។ ដូច្នេះប្រសិនបើអ្នកចង់អនុវត្តចំណេះដឹងក្នុងពិភពពិត ត្រូវរៀនសូត្រពីបទពិសោធន៍អ្នកចាស់ទុំនិងមិត្តភក្តិហើយ​ទទួលយក​ការលំបាកក្នុងជីវិតខ្លះមក​លត់ដំ។
ហេតុផលមួយទៀតអាចជាវប្បធម៌នៃការរៀនសូត្ រជាលក្ខណៈធម្មតានៅក្នុងប្រព័ន្ធអប់រំដែលនិយម​ការ​គិតត្រិះរិះពិចារណាបែបហេតុផលតក្កវិទ្យា។  កម្មវិធីសិក្សាភាគច្រើន របស់យើងផ្តោតលើការសម្គាល់លក្ខណៈវិទ្យាសាស្ត្រ  ដូច្នេះស្តង់ដារនៃការសិក្សារបស់យើងមិនល្អទេក្នុងការសាកល្បងលើស្ថានភាពជីវិតរស់នៅពិត។ ចំណេះដឹងក្នុងសាលា​ជាការសាកល្បងនូវវិន័យ​របស់មនុស្ស​។

២ កុំគិតថាជីវិតមិនយុត្តិធម៌សម្រាប់គ្រប់គ្នាហើយ​យកជាលេស​ធ្វើបាបអ្នកផ្សេង

យើងកំពុងរស់នៅក្នុងយុគសម័យប្រកួតប្រជែង ដែលអ្នកខ្លះដើម្បីទទួលបានជោគជ័យប្រើវិធីកេងចំណេញ មិនសមហេតុផលហើយ​ធ្វើឱ្យអ្នកផ្សេងឈឺចាប់ ខាតបង់​រងគ្រោះ ព្រោះពាក្យថាជីវិត គឺបែបនោះហើយ វាមិនយុត្ថិធម៌ទេ។ កុំនិយាយពាក្យនេះ ជីវិតមិនយុត្តិធម៌មែន​តែគួរធ្វើខ្លួនអ្នកជាមនុស្ស​យុត្តិធម៌ព្រោះបើអ្នកសាងអ្វី អ្នកនឹង​ទទួលផលនោះមិនខាន​។

៣ ភ្លើតភ្លើននិងជោគជ័យ

មនុស្ស​បរាជ័យ​ធ្ងន់ព្រោះគេ​ធ្លាប់ភ្លើតភ្លើងនិងជោគជ័យ​តូចៗ។ គួរ​ច្បាស់លាស់និងខ្លួនឯង កុំបញ្ជោរខ្លួនឯង កុំគិតលើសពីអ្វី​ដែលខ្លួនកំពុងមាន​ និងត្រូវដឹងពីអ្វីដែលអាច​នឹង​ត្រូវ​បាត់បង់
ព្រោះ​វិនិច្ឆ័យខ្លួនអស្ចារ្សជាងអ្នកដទៃ បរាជ័យពិតកើតមាន​នៅពេលដែលរកឃើញថា​ការពិត​មិនដូចការគិត។ មនុស្សជោគជ័យពិតប្រាកដ គឺគោរពមនុស្សគ្រប់គ្នា ដោយមិនគិតពីវណ្ណៈជំនឿ សាសនា ទ្រព្យសម្បត្ដិ និងសមិទ្ធិផលក្នុងជីវិត។ ល។ បើមិនចេះទទួលស្គាល់តម្លៃនៃភាពសាមញ្ញ នោះគឹមិនទាន់ជោគជ័យនៅឡើយ។ មនុស្ស​ជោគជ័យ​តែងតែ​មើលទៅសាមញ្ញ​ហើយ​គត់មត់៕

ប្រភព៖ kamucheathmey.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK