អាថ៌កំបាំងអ្នកមានរៀនមិនខ្ពស់ក៏អាចក្លាយជាអ្នកមាន
Connect with us

គួរដឹង

អាថ៌កំបាំងអ្នកមានរៀនមិនខ្ពស់ក៏អាចក្លាយជាអ្នកមាន

ភាពសំខាន់មិនបានស្ថិតនៅលើថាតើយើងមានការចេះដឹងរឿងអ្វីទេ សូមត្រឹមតែយើងចេះជ្រៅជ្រះ ចេះពិត និងដឹងល្អ ត្រឹមប៉ុណ្ណេះ យើងក៏អាចសាងភាពមានបានពីចំណេះដឹងដែលមានស្រាប់នោះ ដោយការសម្លឹងរំពៃមើលរកក្រុមគោលដៅណាដែលត្រូវការចំណេះដឹងរបស់យើង។

ពិភពលោកមិនបានចែកចាយផលតបស្នងក្នុងរឿងដែលយើងចេះ ប៉ុន្តែវាចែកចាយឲ្យជាមួយប្រយោជន៍ ដែលយើងធ្វើទៅដល់មនុស្សនៅក្នុងសង្គម

មិនមានរឿងអីខុសទេ ប្រសិនបើថាការសិក្សាជាសញ្ញាបត្របើកផ្លូវកាន់សេចក្ដីសម្រេចនោះ ក៏ប៉ុន្តែវាមិនអាចបដិសេធបានទេថា ចំណេះដឹងគ្រប់យ៉ាងដែលបានរៀនសូត្រមក មិនមែនទាំងអស់ ដែលយើងនាំយកមកប្រើរកប្រាក់ចំណូលចិញ្ចឹមជីវិតខ្លួនឯង និងក្រុមគ្រួសារបាននោះទេ។

យើងគ្រប់គ្នា ម្នាក់ៗត្រូវរៀនមុខវិជ្ជាមូលដ្ឋានប្រហាក់ប្រហែលគ្នា ជាអាថ៌ រូប គណិត គីមី វិទ្យាសាស្ត្រ ភាសាខ្មែរ ប្រវត្តិ ភូមិ ជីវៈ ផែនដី ពលរដ្ឋ សីលធម៌ គេហៈ និងភាសាអង់គ្លេស។ល។ ប៉ុន្តែពេលដល់ចំណុចមួយ យើងក៏ត្រូវជ្រើសរើសមុខវិជ្ជាណាមួយជាពិសេស ដើម្បីឲ្យយើងមានចំណេះដឹងចំផ្លូវដែលរឹងមាំ អាចនាំយកទៅប្រើជាចំណេះដឹងគោលក្នុងការរកប្រាក់ចំណូល ហើយពេលចូលដល់ដំណើរការនៃការប្រើប្រាស់ចំណេះដឹងចំគោលដៅ ដើម្បីធ្វើការងារហើយ ចំណេះដឹងផ្សេងៗដែលធ្លាប់បានរៀនមកនោះ ក៏រសាត់បាត់ស្រមោលឈឹងទៅដែរ។

សញ្ញាបត្របរិញ្ញាដែលនាំយើងចូលដល់ជីវិតភ្នាក់ងារប្រចាំ បញ្ជាក់ឲ្យឃើញផ្នែកមួយថា វាពិតហើយ ពិភពលោកមិនចំណាយលុយកាក់ឲ្យដល់រឿងដែលយើងចេះដឹងទេ តែចំណាយឲ្យ ក្រៅពីយើងអាចនាំយកចំណេះដឹង ឬបទពិសោធដែលមានមួយចំណែកណារបស់យើង មកសាងប្រយោជន៍ឲ្យដល់មនុស្សទាំងឡាយបានទៅវិញ ព្រោះសព្វថ្ងៃនេះ ដែលមនុស្សនាំគ្នាអង្គុយធ្វើការងារ ពួកគេក៏មិនបានប្រើគ្រប់អង្គចំណេះដឹងដែលរៀនសូត្រគ្រប់ទាំងអស់ សូម្បីតែបន្តិច។

គ្រាមួយ ហេនរី ហ្វត កំពូល CEO អ្នកផ្តល់កំណើតគំរូយន្តកម្មទាន់សម័យដល់ពិភពលោកម្នាក់ បានឆ្លើយតបប្រការពោលសួរដែលត្រូវគេសម្លឹងមើលថា ជាពួកអ្នកគ្មានការសិក្សា ក្រៅពីរៀនចប់ត្រឹមតែបឋមសិក្សាថា្នក់ទី៦ថា ហេតុអ្វីថ្នាក់ដល់ត្រូវឆ្លើយសំនួរចំណេះដឹងទូទៅច្រើនម្ល៉េះ ដែលមិនចាំបាច់ត្រូវដឹងផងនោះ ក្នុងពេលដែលខ្ញុំអាចសួរវា ពីបុគ្គលិកដែលមានចំណេះដឹងនៅជុំវិញខ្លួនរបស់ខ្ញុំបាន

ចម្លើយរបស់ហ្វត សម្តែងឲ្យឃើញយ៉ាងច្បាស់ៗថា ចំណេះដឹងបែបជំនាញពិសេសក្នុងរឿងគ្រឿងយន្តរបស់គេនោះ វាគ្រាប់គ្រាន់ហើយ ដែលនឹងកសាងប្រយោជន៍ឲ្យដល់មនុស្សទាំងឡាយ គ្រប់គ្រាន់ហើយ ដែលនឹងធ្វើឲ្យគេ ជាទីទុកចិត្តសម្រាប់បុគ្គលិក ដែលមានសមត្ថភាពផ្នែកផ្សេងៗ ដែលមករួមគ្នាដល់កើតជាក្រុមការងារដែលមានអង្គចំណេះដឹងគ្រប់គ្រាន់គ្រប់ផ្នែក សម្រាប់ការដឹកនាំទាំងក្រុមឲ្យឈានជើងទៅដល់ភាពជោគជ័យបានតាមដែលបានកំណត់គ្រោងទុក

ក្នុងយុគសម័យដែលការងារសម្រេចបានផុសដុះឡើង ហាក់ដូចផ្សិតមនុស្សម្នាដែលអះអាងថា ខ្លួនឯងបានសម្រេចភាពជោគជ័យហើយពីគ្រប់ទិសទី ម្នាក់ៗក៏ចេញមកផ្តល់នូវចំណេះដឹង ផ្តល់នូវគំនិត ដល់មនុស្សទាំឡាយយ៉ាងច្រើននៅក្នុងសង្គម។ ប៉ុន្តែសំនួរដែលយើង អ្នកចង់ដឹងចង់រៀន ដើម្បីភាពជោគជ័យគ្រប់គ្នា នឹងត្រូវសួរខ្លួនឯងគឺ……

តើយើងរៀនចេះរឿងទាំងអស់នោះទៅដើម្បីអ្វី?

តើយើងនឹងនាំយកចំណេះដឹងទាំងអស់នោះ ទៅប្រកបមុខរបរប្រភេទអ្វី?

តើយើងនឹងនាំយកចំណេះដឹងទាំងអស់នោះ ទៅដល់កំពូល និងអនុវត្តប្រើវា?

តើអភិវឌ្ឍចំណេះដឹងដែលយើងមានស្រាប់ដូចម្តេច?

ដើម្បីអាចសាងវាចេញមកជាអង្គចំណេះដឹងថ្មី ដែលសាងប្រយោជន៍ឲ្យដល់មនុស្សផ្សេងៗបាន។ ចំណេះដឹងដែលយើងមាន វាមិនធ្វើប្រាក់ ឬសាងប្រាក់ចំណូលអ្វីឲ្យយើងបានឡើយ។ ប្រសិនបើយើងអាចចេះរៀបចំនាំយកចំណេះដឹងទាំងនោះ ទៅសាងប្រយោជន៍ឲ្យដល់អ្នកដទៃបានសិន។

សាកល្បងគិតលេងៗក៏បានថា ប្រសិនបើយើងរៀនចប់បណ្ឌិតបានសញ្ញាបណ្ឌិតដប់សន្លឹក អំពីមុខវិជ្ជាជាច្រើន ដែលគ្របដណ្តប់គ្រប់ការចាំបាច់ចំពោះការធ្វើអាជីវកម្ម តែពេលទៅដាក់ពាក្យការងារ ហើយយើងមិនអាចឆ្លើយសំនួរសម្ភាសន៍បានថា

“តើយើងនឹងនាំយកចំណេះដឹងដែលមាននោះ មកដោះស្រាយបញ្ហា ឬក៏អភិវឌ្ឍក្រុមហ៊ុនឲ្យគេបានយ៉ាងណា?

ប្រហែលមិនមែនជារឿងចម្លែកអ្វីទេ ដែលយើងមិនបានទទួលការពិចារណាឲ្យចូលធ្វើការងារនៅកន្លែងនោះ។ ប្រសិនបើអំពូលភ្លើងរបស់លោក អេឌិសាន់ មិនបានជួយធ្វើឲ្យមនុស្សទាំងឡាយ ទទួលបានពន្លឺភ្លឺប្រើប្រាស់ក្នុងពេលយប់ទេ។ ចំណេះដឹង និងទស្សនៈក្នុងប្រតិស្ថានរបស់គេ ក៏ប្រហែលជាគ្មានតម្លៃអ្វីទាំងអស់។

ប្រសិនបើវ៉ាក់សាំង របស់លោក លុយស៍ ប៉ាស្ទើរ មិនអាចរក្សាមេរោគពិស(តេតានុស)ឆ្កែឆ្កួតដែលឆក់យកអាយុជីវិតមនុស្សម្នាបានទេ ពិភពលោកនេះប្រហែលជាមើលមិនឃើញពីគុណតម្លៃចំណេះដឹងដែលគេមានថា វាល្អយ៉ាងម៉េច ហើយគេក៏ប្រហែលជាមិនមែនមនុស្សម្នាក់ ក្នុងចំណោមអ្នកវិទ្យាសាស្ត្រយ៉ាងច្រើនដែលពិភពលោកកត់ត្រាទុក។

ចំណេះដឹងជារឿងសំខាន់សម្រាប់ការកសាងប្រាក់ចំណូលបានក៏ពិតមែន ប៉ុន្តែយើងនឹងសាងលុយកាក់បាន ក៏ចំពោះពេលណាអាចនាំយកចំណេះដឹងនោះ ទៅស្ថាបនាផលិតភ័ណ្ឌ ដោះស្រាយបញ្ហា ឬធ្វើប្រយោជន៍ឲ្យដល់មនុស្សទាំងឡាយបានប៉ុណ្ណោះ។

ដរាបណាយើងនៅមិនទាន់អាចរៀបចំចាត់ចាំងចំណេះដឹង ដែលមាននៅក្នុងខ្លួនយើងបានដោយមានប្រសិទ្ធភាពទេ ឱកាសនៃការសាងប្រាក់ចំណូលបែបជាដុំកំភួន ក៏ប្រហែលជាគ្មានគោចរចូលមកជិតឲ្យយើងច្រវ៉ាចាប់បានងាយស្រួលដែរ។

ជាចុងក្រោយនេះ អាចមិនសំខាន់ប៉ុណ្ណាទេថា យើងមានចំណេះដឹងរឿងអ្វី សូមត្រឹមតែយើងមានអារម្មណ៍ ដឹងពិត និងដឹងល្អក្នុងរឿងដែលយើងចេះ ត្រឹមនោះក៏អាចសាងប្រាក់ចំណូលពីចំណេះដឹងដែលមានស្រាប់បានហើយ ដោយការសម្លឹងរកមើលក្រុមគោលដៅណាដែលត្រូវការចំណេះដឹងនោះៗរបស់យើង។

ពីនោះមកយើងក៏សម្តែងឲ្យគេឃើញថា ចំណេះដឹងដែលយើងមាន នឹងជួយដោះស្រាយបញ្ហា ឬមានប្រយោជន៍ដល់គេបានយ៉ាងណា ដែលនឹងថាទៅ តឹកតាងការសាងប្រាក់ចំណូលបែបនេះ ប្រៀបដូច “សាលារៀនបំប៉នវិជ្ជា” គ្រាន់តែវាមិនមែនការបំប៉នវិជ្ជា(ពង្រីកចំណេះដឹង)កម្រិតថ្នាក់មូលដ្ឋានធម្មតាទូទៅប៉ុណ្ណោះឯង។

តែបើជាការពង្រីកចំណេះដឹងផ្តោតចំផ្នែកអ្វីក៏បាន ដែលមានមនុស្សត្រូវការចង់ដឹងចង់ចេះ ចង់សិក្សា ឬមើលឃើញថា អង្គចំណេះដឹងដែលយើងមាននោះគឺមានប្រយោជន៍ អាចដោះស្រាយបញ្ហាឲ្យដល់មនុស្សទាំងឡាយក្រុមណាមួយបាននៅក្នុងសង្គម។

ប្រភព៖ leaderwings

ប្រែសម្រួលដោយ៖ ញឹម សុខចាន់

ប្រភព៖ mainlife777.wordpress.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK