ខុងមិញ ពោលថា «មនុស្សកាន់តែខ្ពង់ខ្ពស់ កាន់តែពូកែដាក់ខ្លួន កាន់តែចេះ កាន់តែលាក់សមត្ថភាព»
Connect with us

គួរដឹង

ខុងមិញ ពោលថា «មនុស្សកាន់តែខ្ពង់ខ្ពស់ កាន់តែពូកែដាក់ខ្លួន កាន់តែចេះ កាន់តែលាក់សមត្ថភាព»

ការរៀនសូត្រ និងការអនុវត្តឱ្យសម្រេចនូវលទ្ធផលល្អ គឺសុទ្ធតែកើតចេញពីតស៊ូអត់ធ្មត់របស់យើងគ្រប់គ្នាយ៉ាងលំបាក បើមិនដូច្នេះគឺមិនអាចធ្វើបានល្អទេ។ ប្រសិនបើយើងមិនចេះត្រូវប្រឹងរៀនសូត្រ ប្រសិនបើយើងល្ងង់ ឬនៅស្ទើរ​ក្តី ត្រូវប្រឹងប្រែងស្ដាប់គេ​ឱ្យ​បានច្រើនរួចយកមកគិតថាគួរធ្វើអ្វីល្អ អ្វីមិនល្អក្នុងជីវិតរបស់ខ្លួនឯង។ ប្រសិនបើខ្លួនឯងល្ងង់ ប្រឹងអួតខ្លួនដូចចេះ ចង់ចេះ ចង់ខ្លាំង ចង់ពូកែ តែខ្លួនឯងបែរជាខ្ជិលរៀនសូត្រ គ្មានថ្ងៃនឹងអាចបានល្អប្រសើរទៅខាងមុខឡើយ។

អ្នកប្រាជ្ញរបស់ចិន និងជាឧបរាជនៃនគរស៊ូ ខុងមិញ បានពោលថា «មនុស្សកាន់តែខ្ពង់ខ្ពស់ កាន់តែពូកែដាក់ខ្លួន, កាន់តែចេះ កាន់តែលាក់សមត្ថភាព»។តើដាក់ខ្លួនដើម្បីអ្វី? គឺដើម្បីបានរៀនសូត្រ បានក្រេបជញ្ចក់ចំណេះដឹងបន្ថែមទៀត បើយើងធ្វើជាទឹកមួយកែវពេញ យើងនឹងពុំបានអ្វីទាំងអស់ តែបើយើងប្រឹងអភិរឌ្ឍខ្លួន គិតថាខ្លួនឯងជាទឹកកន្លះកែវ នោះជីវិតយើងនឹងទទួលបានចំណេះដឹងបន្ថែមទៀតបាន។

យើងឃើញធម្មជាតិគឺ ទឹកតែងហូរពីទីខ្ពស់ចាក់ចុះមកទីដែលទាបជាង។ ចំណែកមនុស្សយើង ចង់បានចំណេះដឹង ត្រូវធ្វើខ្លួនជាទីទាប ស្មើនឹងពាក្យសម្តីរបស់ខុងមិញ ឱ្យយើងចេះដាក់ខ្លួនឱ្យទាប់ដើម្បីបានរៀនសូត្របន្ថែមកាន់តែច្រើន តែបើយើងជាទីដែលខ្ពស់ពេក ទឹកនឹងមិនអាចហូរឡើងទៅដល់ទីនោះបានឡើយ។ នៅទីបំផុតទីនោះនឹងរីងស្ងួតហួតហែងពុំខានឡើយ៕

ប្រភព៖ www.vicheaauthor.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK