ការពិតបែបនេះ! បុរាណាចារ្យ "ធ្មេញខ្មៅ ក្នុងផ្នត់គំនិតនៃជនជាតិខ្មែរ និងសៀមបុរាណ" ជាមនុស្សថ្លៃថ្នូរខ្ពង់ខ្ពស់ និងជាទីពេញនិយមនៃគេទាំងពួង
Connect with us

គួរដឹង

ការពិតបែបនេះ! បុរាណាចារ្យ “ធ្មេញខ្មៅ ក្នុងផ្នត់គំនិតនៃជនជាតិខ្មែរ និងសៀមបុរាណ” ជាមនុស្សថ្លៃថ្នូរខ្ពង់ខ្ពស់ និងជាទីពេញនិយមនៃគេទាំងពួង

  • បុរាណាចារ្យដែលមានកំណើតកើតជា នៅលើទឹកដីជ្រោយសុវណ្ណភូមិបុរាណ មានដូចជាអំបូរខ្មែរ សៀម លាវ យួន និងភូមាជាដើម ។ បែបផែនជីវិតនៃការរស់នៅ និងទំនៀមទំលាប់របស់ពួកគេ គឺមានចំនុចដូចគ្នាច្រើនគួរឱ្យកត់សម្គាល់ ។ ថ្ងៃនេះគេហទំព័រ Colorise & Old Photos of Cambodia យើងខ្ញុំសូមផ្សាយជូនប្រិយមិត្តអ្នកអាន នូវអត្ថបទមួយដែលនិយាយអំពី « ធ្មេញខ្មៅ ក្នុងជំនឿរបស់ជនជាតិខ្មែរ និងសៀមបុរាណ » យកមកបកស្រាយ ។ សូមប្រិយមិត្តអ្នកសិក្សាស្រាវជ្រាវរីករាយអានកម្សាន្តដូចតទៅ ៖


+ ធ្មេញខ្មៅក្នុងផ្នត់គំនិតនៃជនជាតិខ្មែរ ៖
បញ្ចពិធកល្យាណីខ្មែរបុរាណ គឺសម្តីលើស្ត្រីមានលម្អ ប្រាំយ៉ាងដែលមានដូចជា លម្អសក់ លម្អបបូរមាត់ លម្អធ្មេញ លម្អសម្បុរ និងលម្អវ័យ ។ ក្នុងជំនឿបុរាណខ្មែរ ស្ត្រីឬបុរសណាដែលមានលម្អទាំងប្រាំយ៉ាងនេះ ឬខ្លះៗក្នុងចំណោមប្រាំចំនុចខាងលើនេះ នោះគឺគេចាត់ទុកបុគ្គលនោះជាមនុស្សដែលមានរូបសម្បត្តិស្រស់ស្អាត ជាទីពេញនិយមនៃគេទាំងពួង ជាមនុស្សដែលថ្លៃថ្នូរខ្ពង់ខ្ពស់ និងបរិបូណ៌ដោយលក្ខណៈល្អ ។ ចំពោះការនិយមធ្មេញខ្មៅវិញ ខ្មែរបុរាណ ច្រើនតែធ្វើការផ្លាស់ប្តូរពី សទៅខ្មៅក្នុងពេលដែលក្មេងស្រីៗចូលម្លប់ រីឯបុរសវិញគឺនៅពេលដែលដល់វ័យរៀបការ ដោយបោរាណាខ្មែរ មានទំនៀមទំលាប់អនុវត្ត ពិធីធ្វើធ្មេញ ឱ្យកូនស្រីប្រុសក្នុងពេលរៀបអាពាហ៍ពិពាហ៍ដោយអាក់ខានពុំបាន ។ ដើម្បីឱ្យបានធ្មេញខ្មៅរលោងដូចនិល ខ្មែរបុរាណយើងច្រើននិយមឱ្យកូនចៅ ទទួលទានស្លាម្លូ ឬលាបម្សៅធ្យូង ដែលលាយជាមួយអំបិល និងក្រូចឆ្មាជាប្រចាំថ្ងៃ ។ គេជឿទៀតថាមនុស្សដែលមានធ្មេញ ស បើចំពោះស្ត្រីគឺគេចាត់ទុកថាជាស្ត្រីដែលពុំបានចូលម្លប់តាមប្រពៃណី ហើយបើចំពោះបុរសគឺជាបុរសដែលពុំ បានបួស រៀននិងរៀបការត្រឹមត្រូវ និងជាមនុស្សដែលមានធ្មេញដូចពួកបិសាច ។ ខ្មែរយើងលែងនិយមធ្មេញពណ៌ខ្មៅទាំងស្រុង ប្រហែលជានៅចុងសម័យដែលបារាំងសែស ប្រគល់ឯករាជ្យពេញលេញថ្វាយព្រះករុណា ជាអម្ចាស់នៃយើងវិញ ។
+ ធ្មេញខ្មៅក្នុងផ្នត់គំនិតនៃជនជាតិសៀម ៖
ជនជាតិសៀម និងយួនតុងកឹងបុរាណមានជំនឿដូចគ្នា ពួកគេជឿថាស្ត្រីឬបុរសណាដែលមានធ្មេញខ្មៅរលោងពណ៌ដូចនិលជាមនុស្សដែលមានរូបសម្បតិ្តស្រស់ស្អាត តែផ្ទុយទៅវិញបើបុគ្គលណាដែលមាន ធ្មេញពណ៌ស គេច្រើនតែចាត់ទុកថាបុគ្គលនោះជាពួកមនុស្សដែលកើតចេញពីត្រកូលតូចទាប មានធ្មេញស ដូចសត្វតិរច្ឆាននិងពពួកខ្មោចព្រាយអសុរកាយ ហើយគេច្រើនតែមិនរាប់រកជាគ្នា ។ ចំពោះស្ត្រីអភិជន ស្រុកសៀមរបៀបធ្វើឱ្យបានធ្មេញខ្មៅ គឺគេប្រើវិធីសាស្ត្រ ដូចជនជាតិខ្មែរដែរ ។ ការនិយមធ្មេញខ្មៅនៅក្នុងសង្គមរស់នៅរបស់ជនជាតិសៀមត្រូវបានផ្លាស់ប្តូរទាំងស្រុងនៅពេលដែលលោក ប្លែក ភិបុលសង្គ្រាម ឡើងធ្វើជានាយករដ្ឋមន្ត្រីអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ ។
– នេះគឺជារូបស្ត្រីខ្មែរខេត្តសៀមរាប ដែលមានធ្មេញខ្មៅដូចនិល ថតទសវត្សរ៍ឆ្នាំ ១៩៣០ ។
– ប្រភពរូបនិងអត្ថបទ ៖Www.PeriscoprFilm.com
– អត្ថបទ៖ « ធ្មេញខ្មៅដូចនិលរបស់ស្ត្រីខ្មែរ » ស្រាវជ្រាវដោយបណ្ឌិត មីសែល ត្រាណេ៖ Silpa-mag.com
– កែសម្រួលនិងរក្សាសិទ្ធិដោយគេហទំព័រ Colorise & Old Photos of Cambodia 
– By: Leak NCee

មតិយោបល់

Trending

Copyright © 2019 ANARCHAK