សូមឈ្វេងយល់! រោគសញ្ញាខ្លះៗនៃជំងឺថប់អារម្មណ៍
Connect with us

គួរដឹង

សូមឈ្វេងយល់! រោគសញ្ញាខ្លះៗនៃជំងឺថប់អារម្មណ៍

តើលោកអ្នកមានរោគសញ្ញានេះហើយរឺនៅ ? បើចូលក្នុងសញ្ញានេះហើយសូមថែរក្សាសុខភាពផង រោគសញ្ញាខ្លះៗ ក្នុងចំណោមរោគសញ្ញាជាច្រើនទៀត នៃជំងឺថប់អារម្មណ៍។


១. មានអារម្មណ៍ចេះតែអោយគិតព្រួយបារម្ភច្រើន
២. គេងមិនលក់ បាយមិនឆ្ងាញ់
៣. យល់សប្តិ៍ច្រើន
៤. មានអារម្មណ៍ឆាប់ប្រកាន់ខឹង
៥. ប្រមូលអារម្មណ៍មិនបានយូរ
៦. ឆាប់ភ្លេច
៧. ឆាប់ធុញថប់
៨. បេះដូងលោតញាប់ ឬ ញ័របុកដើមទ្រូង
៩. បែកញើសច្រើនស្អិត


១០. ត្រជាក់ចុងដៃចុងជើង
១១. ញ័រខ្លួនប្រាណ
១២. ពិបាកដកដង្ហើម ឬ ថប់ដង្ហើម
១៣. មានអារម្មណ៍ហាក់ដូចជាមានដុំអ្វីនៅបំពង់ក ពិបាកលេប
១៤. ឈឺដើមទ្រូង ឬ តឹងណែនដើមទ្រូង
១៥. ស្លៀកពាក់ខោអាវ រឹបរាង អត់បាន
១៦.មានអារម្មណ៍ចង់ក្អួត ចង្អោរ
១៧. ឈឺក្រពះ ភើ ឬ តឹងណែនចុងដង្ហើម
១៨. ឈឺក្បាល វិលមុខ ឬ ងងឹតមុខ
១៩. ស្ពឹកដៃជើង
២០. ឈឺរួមរឹតខ្លួនប្រាណ
២១. រោយ ក រោយស្មា


២២. ឧស្សាហ៍កោសខ្យល់ ឬ ម៉ាស់សា
២៣. បត់ជើងតូចញឹក
២៤. ស្រឺត ភ័យខ្លាចស្លាប់
២៥. មានអារម្មណ៍ចេះតែចង់ដកសក់ រហូតដល់ទំពែកដុំៗ
២៦. មានអារម្មណ៍ខ្លាចខ្លួនឯងទៅជាឡប់សតិ
២៧. មានអារម្មណ៍ភ័យខ្លាច កន្លែងខ្ពស់ កន្លែងបិទជិតដូចជាជណ្ដើរប្រអប់ កន្លែងមានមនុស្សច្រើន
២៨. មានអារម្មណ៍ភ័យខ្លាច មិនហ៊ាននៅម្នាក់ឯង ឬទៅណាម្នាក់ឯង
២៩. មានអារម្មណ៍ថាដៃជើង មិនស្អាតខ្លាចឆ្លងរោគ
៣០. ដុសលាង ឬ ធ្វើអ្វីៗដដែលមិនឈប់

បើលោកអ្នកមានរោគសញ្ញាមួយចំនួនដូចខាងលើ លើសពីមួយខែ លោកអ្នក ប្រហែល ជាមានជំងឺថប់អារម្មណ៍ហើយ។
ដើម្បីអោយប្រាកដ សូមលោកអ្នកទៅជួបពិគ្រេាះជាមួយគ្រូពេទ្យជំនាញផ្លូវចិត្តដែលមានបទពិសោធន៍ខ្ពស់។
ជំងឺនេះអាចព្យាបាលឲ្យជាសះស្បើយបាន៕
credit by Prof ហួត លីណា

មតិយោបល់

Trending

Copyright © 2019 ANARCHAK