គ្រោះថ្នាក់ខ្លាំងណាស់!! ហាមយកទឹកដែលដាំពុះម្តងហើយ មកកំដៅទៀតជាដាច់ខាត
Connect with us

គួរដឹង

គ្រោះថ្នាក់ខ្លាំងណាស់!! ហាមយកទឹកដែលដាំពុះម្តងហើយ មកកំដៅទៀតជាដាច់ខាត

វា​ពិតជា​មាន​ការចាំបាច់​ណាស់ ដែល​យើង​គ្រប់​គ្នាគួរ​ញ៉ាំ​ទឹកដាំ​ពុះ ពីព្រោះ វា​អាច​សម្លាប់​មេរោគ និង​បាក់តេរី ដែល​មាន​នៅក្នុង​ទឹក​នោះ​។ ប៉ុន្តែ ការ​កម្តៅ ឬ​ដាំទឹក​នោះ​ឲ្យ​ពុះ​ម្តងទៀត ពិតជា​មិនល្អ​ទាល់តែសោះ ហើយ​រឹតតែ​ធ្វើឲ្យ​យើង ជួប​នឹង​បញ្ហា​សុខភាព​ទៀតផង​។​ពេល​យើង​ដាំ​វា​ម្តងទៀត វា​នឹង​ហួត​សារជាថ្មី ហើយ​ឧស្ម័ន និង​សារធាតុ​រ៉ែ​ដែល​មាន​នៅក្នុង​ទឹក នឹង​អាច​ប្រែក្លាយ​ទៅ​ជា​ដុំ​ពំនូក​មួយ ហើយក៏​អាច​នឹង​វិវត្ត​ទៅ​ជា​ជាតិពុល​ផងដែរ​។​

ពេល​យើង​ដាំទឹក​ម្តងទៀត សារធាតុ​គីមី​នានា ដែល​មាន​នៅក្នុង​ទឹក នឹង​ប្រមូល​ចូល​គ្នា​ជា​ក្រុម ដូចជា នី​ត្រាត អា​សេ​និក និង​ហ្ល​អូ​រ៉ា​យ​ជាដើម … ហើយ​យើង​ពិតជា​មិន​ចង់​បាន​វា ចូលទៅក្នុង​រាងកាយ​របស់​យើង​ឡើយ​។​

ទឹក​ដែល​ដាំ​ពុះ​បែបនេះ អាច​បង្ក​ជា​បញ្ហា​ច្រើនណាស់ ចំពោះ​សុខភាព​របស់​យើង ដូច​ជា​ជំងឺ​បេះដូង ជំងឺមហារីក ជំងឺ​ឈាម ការ​គ្មាន​កូន និង​បញ្ហា​សរសៃប្រសាទ​។​

សារធាតុ​រ៉ែ​ដែល​យើង​ត្រូវការ ក្នុង​កម្រិត​មួយ​សមរម្យ ដូចជា អំបិល​កាល់ស្យូម ពិត​ជា​គ្រោះថ្នាក់​ណាស់ ពេល​យើង​ដាំទឹក​ឲ្យ​ពុះ​ម្តងទៀត ពីព្រោះ វា​អាច​ធ្វើឲ្យ​យើង ប្រឈម​នឹង​ជំងឺ​គ្រួស​ក្នុង​តម្រងនោម និង​គ្រួសក្នុងប្រមាត់​ជាដើម​។​

ក្រៅពីនេះ ការកើនឡើង​នៃ​ជាតិ​ហ្ល​អូ​រ៉ា​យ ក៏​អាច​ជះឥទ្ធិពល​អាក្រក់ ទៅលើ​ប្រព័ន្ធ​ប្រសាទ និង​ការលូតលាស់​ផងដែរ ជាពិសេស ចំពោះ​ទារក និង​កុមារ​តូច​៕

ប្រភព៖ freedomnewskh.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK