ចែករំលែកឲដឹងទាំងអស់គ្នា! នាយកដ្ឋានព័ត៌មានវិទ្យាបានបង្ហាញពីវិធីការពារខ្លួន ពីបច្ចេកទេសឆបោកលួចយកព័ត៌មាន Phishing
Connect with us

គួរដឹង

ចែករំលែកឲដឹងទាំងអស់គ្នា! នាយកដ្ឋានព័ត៌មានវិទ្យាបានបង្ហាញពីវិធីការពារខ្លួន ពីបច្ចេកទេសឆបោកលួចយកព័ត៌មាន Phishing

នាយកដ្ឋានព័ត៌មានវិទ្យាបានបង្ហាញពីវិធីការពារខ្លួនពីបច្ចេកទេស Phishing ពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យា ដែលមានខ្លឹមសារដូចខាងក្រោម ៖  កន្លងមកក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សង្កេតឃើញថាបណ្តាបទល្មើសបច្ចេកវិទ្យាមួយចំនួនធំ តួយ៉ាងការលួចគណនីអុីនធឺណេត ការឆ្លងមេរោគ ការធ្វើចារកម្មជំនួញ ឬបុគ្គល ភាគច្រើនកើតឡើងដោយការចាញ់បញ្ឆោតនៃបច្ចេកទេស Phishing ពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យា។Phishing គឺបច្ចេកទេសឆបោកលួចយកព័ត៌មាន ដូចជា លេខ Credit Card ឬលេខសម្ងាត់គណនី ហើយពេលខ្លះឧក្រិដ្ឋជនក៏ប្រើប្រាស់វិធីសាស្ត្រមួយនេះ ដើម្បីចម្លងមេរោគទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃរបស់ជនរងគ្រោះផងដែរ។ ក្នុងប្រតិបត្តិការ Phishing ឧក្រិដ្ឋជនបានប្រើប្រាស់ វិស្វកម្មបណ្តាញសង្គម (Social Engineering) ជាជំនួយក្នុងបច្ចេកទេសឆបោករបស់ខ្លួន។បច្ចេកទេសវិស្វកម្មបណ្តាញសង្គម (Social Engineering) ត្រូវបានប្រើប្រាស់ក្នុងគោលបំណងលួងលោម ធ្វើឲ្យជនរងគ្រោះជឿទុកចិត្ត និងផ្តល់ព័ត៌មាន បើកមើលសារអេឡិចត្រូនិក ចុចលើតំណភ្ជាប់ផ្សេងៗ ឬ ចុលលើ File មេរោគ ជាដើម។ដើម្បីការពារខ្លួនពីបច្ចេកទេស Phishing អ្នកត្រូវអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖

– បញ្ជាក់សាវតា និងគោលបំណងនៃសារអេឡិចត្រូនិកមុនពេលឆ្លើយតប
– ធ្វើការពិនិត្យតំណភ្ជាប់ តើជាគេហទំព័រពិតប្រាកដ ឬក្លែងបន្លំ
– ត្រួតពិនិត្យឯកសារភ្ជាប់ (Attachment) មុនពេលទាញយក ឬចុច (Click)
– មិនត្រូវផ្តល់លេខសម្ងាត់ ឬលេខ Credit Card ឲ្យអ្នកដ៏ទៃ
– ត្រូវដម្លើងកម្មវិធីកម្ចាត់មេរោគ និង Anti-Phishing ក្នុងម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃរបស់លោកអ្នក៕

ប្រភព៖ npn.news  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK