នេះជាមូលហេតុទាំង ៧ ធ្វើឱ្យបុគ្គលិក Google ដើរចេញពី Google មិនរួច
Connect with us

គួរដឹង

នេះជាមូលហេតុទាំង ៧ ធ្វើឱ្យបុគ្គលិក Google ដើរចេញពី Google មិនរួច

ទាំងការ​រចនា​​ការិយាល័យ ទាំង​របៀប​នៃការគ្រប់គ្រង​បុគ្គលិករបស់ក្រុមហ៊ុន Google ពិតជាគួរឱ្យភ្ញាក់ផ្អើល និង ទាក់ទាញខ្លាំងណាស់ ​ជា​មួយនឹងកន្លែង​ដ៏​អស្ចារ្យ​ជាច្រើនដែលក្រុមហ៊ុន Google គិតគូរដល់​បុគ្គលិក​របស់ខ្លួន។ ក្រុមហ៊ុន​ Google បានផ្តល់​ជូន​នូវ​បរិយាកាស​ផ្ទាល់ខ្លួន​ដែល​ធ្វើឱ្យបុគ្គលិក​របស់ខ្លួនមានភាពស្រស់ស្រាយ និង គ្មានភាព​ធុញទ្រាន់​ជាមួយនឹងការងារ​ប្រចាំថ្ងៃ​របស់​ពួកគេ។ លោកអ្នកប្រហែលជាឆ្ងល់ហើយថាមានអ្វីខ្លះ ដែលអាចទាញអារម្មណ៏របស់ពួកគេបាននោះ ចឹង!! តោះ​ទៅស្វែងយល់​ពី​ចំណុចពិសេសៗទាំង៧ នេះទាំងអស់គ្នា៖

១) ផ្ដល់​ចំណីអាហារ​ដែល​ល្អ​ចំពោះ​សុខភាព​បុគ្គលិក៖ សុខ​ភាពល្អ​សម្រាប់បុគ្គលិក គឺជា​ទ្រព្យសម្បត្តិ​ដ៍​មានតម្លៃ​បំផុត​របស់​ស្ថាប័ន​មួយ​។ ដូច្នេះហើយ​ក្នុង​ការិយាល័យ​របស់ Google មាន​ផ្ដល់អាហារសម្រន់ និង​អាហារ​ថ្ងៃត្រង់​ដែលមាន​សុ​វត្តិភាពខ្ពស់ ដល់បុគ្គលិកជា​រៀងរាល់ថ្ងៃ​ដើម្បី​ថែរក្សា និង ​ជំនួញ​ដល់​រូបរាងកាយ​, ខួរក្បាលរបស់ពួកគេ។ ហើយគ្រប់​ហាង​កាហ្វេ​ក្នុង​ក្រុមហ៊ុន​ទាំងអស់​សុទ្ធតែមាន​បម្រើ​ម្ហូបអាហារ​សរីរាង្គដល់​បុគ្គលិកទាំងអស់។

២) សារៈប្រយោជន៍​សម្រាប់​បុគ្គលិក​ដែល​ទើប​តែសំរាលកូន៖ គ្រប់បុគ្គលិក​ដែល​ក្លាយជា​ឪពុកម្តាយ​របស់​ទារក​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម 500ដុល្លារ​ជា​រៀងរាល់ខែ​សម្រាប់​អាហារ ​និង ​ម្សៅ​ទឹកដោះ​កូន។ ឪពុកម្តាយ​ដែលជា​បុគ្គលិករបស់ Google ​មិនចាំបាច់​ព្រួយបារម្ភ​អ្វី​ទាំងអស់ ព្រោះ​ក្រុមហ៊ុនបានរៀបចំគោលការណ៏នេះសម្រាប់ផ្ដល់ឱ្យ​បុគ្គលិក​ជា​ចាំបាច់ទៅហើយ។

) មាន​កន្លែង​កំសាន្តផ្សេងៗ៖ ក្រុមហ៊ុន ​Google ​ផ្ដល់ឱ្យ​បុគ្គលិក​ទាំងអស់​ជាមួយនឹង​ការកម្សាន្ត​ជាច្រើន​នៅ​កន្លែងធ្វើការរបស់ ពួកគេ។ ដែលមានដូចជា​អាង​ហែល​ទឹក ល្បែង​ឡើង​លើ​ជញ្ជាំង កន្លែង​លេង​កីឡាបាល់ទះ កីឡា​វាយ​កូន​បាល់​លើ​តុ និង​ ​វីដេអូ​ Games គ្រប់​ប្រភេទ។ ហើយ​បុគ្គលិក​ទាំងអស់ក៏អាចយកសត្វ​ចិញ្ចឹម​របស់​ ​របស់ខ្លួនមក​ការិយាល័យ​ដែលសួនសម្រាប់សត្វចិញ្ចឹមដែលក្នុងនោះក៏មានអ្នកមើលថែទាំផងដែរ។

) ផ្ដល់​សេវា​កម្មបោក​អ៊ុត និង​លាង​រថយន្ត៖ ក្រុមហ៊ុន​ Google ក៏​ផ្តល់​សេវា​បោក​អ៊ុតផងដែរ ទៅ​ដល់​បុគ្គលិក​របស់ខ្លួន។ ហើយថែមទាំង​មាន​សេវាកម្ម​លាង​រថយន្ត​ដោយ​ឥតគិតថ្លៃទៀតផង ដែលជា​អត្ថប្រយោជន៍​បន្ថែម ជាមួយនឹង​ការផ្លាស់ប្តូរ​ប្រេង​ដោយ​ឥតគិតថ្លៃ​ផងដែរ។

) ឯកជន​ភាព និង​ការសំរាកលំហែ​៖ កាប៊ីន​ឯកជន (កន្លែង​អង្គុយ​ដែលមាន​ការ​រចនា​ដូច​កាប៊ីន) គឺអាច​ប្រើប្រាស់​បាន​គ្រប់ពេល​ដោយ​ឥតគិតថ្លៃ ដើម្បី​ចំណាយ​ពេល​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ។ មាន​បន្ទប់​អធិស្ឋាន​សម្រាប់​អ្នក​កាន់សាសនាផ្សេងៗផងដែរ។ និងមាន​​កៅអី​ម៉ាស្សា​ពិសេស​ដើម្បី​សម្រាក​ និង​បន្ធូភាពធុញថប់ផងដែរ។

) ការតុបតែងតុធ្វើការ​ និងតន្ត្រីកំសាន្ត៖ អ្នក​អាច​តុបតែង​តុ​របស់​អ្នក​ទៅតាមអ្វីដែល​អ្នក​ចង់បាន ជាមួយនឹង តុ ​កៅអី ​ដែលមាន​ផាសុក​ភាព សម្រាប់​គ្រប់​បុគ្គលិក​ទាំងអស់។ ព្រមទាំង​មាន​បន្ទប់​ដែល​អាចឱ្យបុគ្គលិកលំហែ ជាមួយនឹង​តន្ត្រី និង​ច្រៀង​លេង​កំសាន្ត នៅពេល​មាន​អារម្មណ៍​ធុញទ្រាំ​ជាដើម។

) បណ្ណាល័យចល័ត៖ បុគ្គលិកទាំងអស់អាច​រៀន​ភាសាបរទេស​ដោ​យ​ឥតគិតថ្លៃ​ និងមានបណ្ណាល័យ​ចល័តក្នុង​ការិយាល័យ​ដែលមាន​សៀវភៅ និង​ទស្សនា​វ​ដ្តី​ថ្មីៗជាច្រើន ដែល​អាចឱ្យពួកគេ​រីករាយ​ជាមួយ​នឹងបទពិសោធន៍​នៃ​ការអាន​របស់​ខ្លួនបាន៕ 

អត្ថបទ​៖ ភួង អធិការ

ប្រភព៖ business-record.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK