ដំណាំបែបលក្ខណៈគ្រួសារ វិធីងាយៗដាំបន្លែធម្មជាតិដោយប្រើផើង ធុង ឬកេសស្នោរ
Connect with us

គួរដឹង

ដំណាំបែបលក្ខណៈគ្រួសារ វិធីងាយៗដាំបន្លែធម្មជាតិដោយប្រើផើង ធុង ឬកេសស្នោរ

ការដាំដំណាំបន្លែនៅផ្ទះដោយខ្លួនឯងតិចតួច ឬសមល្មមបែបលក្ខណៈគ្រួសារ វាមានគុណប្រយោជន៍ច្រើនអាចចំណេញទាំងពេលវេលា ថវិកា និងមានភាពងាយស្រួល ហើយយើងក៏ទុកចិត្តបានថាវាជាបន្លែធម្មជាតិដែលយើងយកមកធ្វើជាម្ហូបអាហារបរិភោគជារឿងរាល់ថ្ងៃ។ ហើយយើងក៏បន្ថែមនូវភាពរីករាយក្នុងគ្រួសារដោយការដាំដំណាជាមួយគ្នានៅថ្ងៃទំនេរជាមួយគ្រួសារផងដែរ។ ខាងក្រោមនេះជាវិធីងាយៗក្នុងការដាំដំណាំបន្លែ ដោយប្រើផើង ធុង ឬកេសស្នោរ:

១.ត្រូវ‌ជ្រើសរើស‌ពូជឲ្យបានល្អ

២.ដីដាំត្រូវយកដីបាតស្រះ ត្រពាំង‌ បឹង ទន្លេ ហាលឲ្យស្ងួត ដើម្បីសម្លាប់មេរោគ

៣.ដំដីឲ្យម៉ដ្ឋលាយជាមួយផេះ (សំណល់បន្លែ ផ្លែឈើ ស្លឹកឈើ កាប់តូចៗហាលឲ្យស្ងួត រួចដុតយកផេះ) និង‌ជីលាមកសត្វពុកផុយ‌ច្របល់‌លាយចូលគ្នា ធ្វើបែបនេះ‌គឺដើម្បីឲ្យដីធូរ‌ ដំណាំ‌ងាយចាក់ឫស។

៤.សម្រាប់ដំណាំស្ពៃពេលបំបែកកូនដាំរួច ត្រូវយកឫសកំផ្លោកកាប់អោយតូចៗហាលឲ្យស្ងួតមកគ្របពីលើ គល់ឲ្យជិតការពារពេលស្រោចទឹករលើងឫស និងរក្សាសំណើមបានរយៈពេលយូរ។

៥.ការ‌ដាំអាចដាក់ក្នុងអ្វីក៏បានដូចជា ផើង ធុង កេសស្នោរ…។ ពិសេស‌ទៅទៀត‌អាចយកសំណល់ទឹកលាង ត្រី‌ សាច់ ស្រោចគល់ដំណាំគ្រប់មុខរាល់ថ្ងៃ ព្រោះវាមានជីវជាតិល្អ។ ត្រូវព័ទ្ធសំណាញ់ការពារសត្វចាបកុំឲ្យមកចិកស៊ីបន្លែ ពិសេស‌ស្ពៃ‌៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

ប្រភព៖ eangsophalleth.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK