លោកវេជ្ជបណ្ឌិត គួច ម៉េងលី  ប្រាប់អ្នកកើត "តាអក" អាចប្រើ "អូសាវ៉ែល" ព្យាបាលបង្ក្រាបបាន
Connect with us

គួរដឹង

លោកវេជ្ជបណ្ឌិត គួច ម៉េងលី  ប្រាប់អ្នកកើត “តាអក” អាចប្រើ “អូសាវ៉ែល” ព្យាបាលបង្ក្រាបបាន

តាអក​ ​គឺជា​ជំងឺ​រមាស់​ម្យ៉ាង​ដែល​ភាសា​អង់គ្លេស​ហៅថា​ ​E​c​z​e​ma​ ​។​ ​ជំងឺ​រមាស់​នេះ​ ​មាន​វត្តមាន​នៅ​កម្ពុជា​ជា​យូ​រហើយ​ ​រហូតមក​ទល់នឹង​បច្ចុប្បន្ន​ ​វា​នៅតែ​បន្ត​មាន​វត្តមាន​ជា​ញឹកញាប់​ចំពោះ​មនុស្ស​ ​មិនថា​កូនក្មេង​ ​ចាស់​ ​ប្រុស​ ​ឬ​ស្រី​ឡើយ​។​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ជំនាញ​សុខភាព​សាធារណៈ​ដែល​បញ្ចប់​សិក្សា​ពី​សហរដ្ឋអាមេរិក​ ​បាន​មានប្រសាសន៍ថា​ ​តាអក​ ​ជា​ជំងឺ​ស្បែក​រ៉ាំរ៉ៃ​បង្ក​ឱ្យ​មាន​រមាស់​ ​ក្រហាយ​ ​និង​ស្ងួត​ស្បែក​ ​ដែល​មិន​អាច​ព្យាបាល​ជាសះស្បើយ​ ​ហើយ​បើ​ធ្លាក់​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ ​អាច​ឈាន​ដល់​រមាស់​រលាត់​ចេញឈាម​ក៏មាន​។​ ​ដូច្នេះ​ជំងឺ​រមាស់​រ៉ាំរ៉ៃ​បែប​នេះ​ ​គេ​មិនគួរ​ព្រងើយកន្តើយ​ឡើយ​។​

​លោក​វេជ្ជបណ្ឌិត​ ​ពន្យល់​ថា​ ​តាអក​ ​ឬ​ ​E​c​z​e​ma​ ​កើត​ចំពោះ​មនុស្ស​ដែល​មាន​ប្រវត្តិ​ជំងឺ​ហ្សែ​ន​ ​និង​អ្នក​ឧ​ស្សាហ៍​ផ្ដាសាយ​ញឹកញាប់​ ​កើត​ហើ​ត​ ​អា​ឡាក់​ស៊ី​ជាដើម​។​ ​អា​ឡាក់​ស៊ី​ដែល​បណ្ដាលមកពី​ធូលី​ដី​ ​លម្អង​ផ្កា​ ​ចៃដី​ ​បា​តេ​រី​ ​ពោល​គឺ​ទាក់ទង​នឹង​ប្រតិកម្ម​ពី​សារធាតុ​ខាងក្រៅ​ ​ដែល​ជាហេតុ​បង្ក​ឱ្យ​ស្បែក​មាន​អា​ឡាក់​ស៊ី​ ​ធ្វើ​ស្បែក​ឡើង​រោល​ពេញ​ខ្លួនប្រាណ​ ​ស្បែក​ឡើង​រមាស់​ក្រាស់​ដុំ​ៗ​ ​រមាស់​តាម​គន្លាក់ដៃ​គន្លាក់ជើង​ ​ហើយ​ភាគច្រើន​ឱ្យ​តែ​អាកាសធាតុ​ក្ដៅ​ហប់​ ​បែកញើស​ ​និង​ស្មុគ​ស្មាញ​ខ្លាំង​ ​គឺ​ដឹង​តែ​ឡើង​រមាស់​ហើយ​។​ ​បន្ថែម​លើ​នេះ​ ​ការប្រើប្រាស់​សាប៊ូ​លាងចាន​ ​សាប៊ូ​បោកខោអាវ​ ​សាប៊ូ​ដុះ​ខ្លួន​ ​សូម្បីតែ​ការ​ទទួលទាន​អាហារ​ដូចជា​ពងមាន់​ ​និង​អាហារ​ដែល​ងាយ​នឹង​អា​ឡាក់​ស៊ី​ ​ក៏​កើត​រមាស់​ដែរ​។​ ​ជំងឺ​នេះ​រមាស់​ខ្លាំង​នឹង​ឡើងក្រហម​ ​ហើយ​បន្ទាប់មក​ប្រែ​ទៅជា​ក្រ​ម៉ៅ​ស្ទើរតែ​ស្រដៀងនឹង​ជំងឺ​ស្រែង​យ៉ាង​ដូច្នេះ​ដែរ​។

​អ្វី​ដែល​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​លើកឡើង​នេះ​ ​គឺជា​មូលហេតុ​នៃ​ការ​កើតឡើង​នៃ​ជំងឺ​តាអក​។​ ​អ្នក​កើតជំងឺ​នេះ​ ​ធ្វើ​ឱ្យ​អ្នកនោះ​រមាស់​ពិបាក​ទ្រាំ​ ​និង​រំ​ខាន់​ដល់​ការរស់នៅ​។​ ​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​ ​អ្នក​កើតជំងឺ​នេះ​ពីក្មេង​ ​ភាគច្រើន​អាច​បាត់​ទៅវិញ​នៅ​ពេល​ធំ​ពេញវ័យ​ឡើយ​ ​ប៉ុន្តែ​ផលវិបាក​វិញ​នោះ​ ​គឺថា​ធ្វើ​ឱ្យ​ក្មេង​ខ្សោយ​រៀន​មិនទាន់​គេ​ ​និង​មិន​ងាយ​លូតលាស់​ធំធាត់​ឡើយ​។​

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ណែនាំ​ឱ្យ​រក្សា​ស្បែក​កុំ​ឱ្យ​ស្ងួត​។​ ​ដើម្បី​ថែរក្សា​ស្បែក​កុំ​ឱ្យ​ស្ងួត​ ​គឺ​ត្រូវ​ឧ​ស្សាហ៍​លាប​វ៉ា​សេ​លីន​ (​Vase​line​) ​ហើយ​ចៀ​ង​វាង​ប្រើ​សាប៊ូ​ណា​ដែល​ងាយ​នឹង​ប្រតិកម្ម​។​ ​មួយវិញទៀត​ ​បើ​ទោះបី​ជំងឺ​តាអក​ពុំអាច​ព្យាបាល​ជាសះស្បើយ​ក៏​ពិតមែន​ ​ប៉ុន្តែ​គេ​នៅតែ​អាច​ព្យាបាល​បង្ក្រាប​វា​កុំ​ឱ្យ​វា​កើតឡើង​បាន​ដែរ​។​ ​វិធី​ព្យាបាល​នោះ​ ​គឺ​ការ​ប្រើ​ទឹក​អូ​សា​វ៉ែ​ល​កន្លះ​កែវ​លាយ​ទឹក​ស្អាត​១​៥​០​លីត្រ​ ​ហើយ​ងូត​ត្រាំ​ដើម្បី​សម្លាប់​មេរោគ​។​ ​ជាង​នេះ​ទៅទៀត​ ​អ្នកជំងឺ​អាច​ប្រើ​ថ្នាំ​សះ​លាយ​ជាមួយនឹង​ថ្នាំ​រោគ​ផ្សិត​ ​ហើយ​យកមក​លាប​ញី​ៗ​ ​ទោះ​វា​ក្រាប​បាត់មុខ​ទៅវិញ​ហើយ​ក្ដី​ ​ក៏​ត្រូវតែ​បន្ត​កា​រលាប​ញី​វា​រហូត​ ​ដើម្បី​កាត់បន្ថយ​ការ​ឡើង​រោល​រមាស់​ឡើងវិញ​។​ ​ទោះ​យ៉ាងណាក៏ដោយ​ ​រហូតមកដល់​បច្ចុប្បន្ន​អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថ្នាំចាក់​ហើយ​ ​គឺ​ថ្នាំ​ ​M​o​no​c​l​on​a​l​ ​Antibody​ ​ប៉ុន្តែ​ដោយសារតែ​ថ្នាំ​នេះ​ទើប​តែ​នឹង​រក​ឃើញ​ ​ដូច្នេះ​មិនទាន់​មាន​ប្រើ​ជា​ផ្លូវការ​ពេញលក្ខណៈ​នៅឡើយ​ទេ​៕​

ប្រភព៖ www.interconrooster.com

Trending

Copyright © 2019 ANARCHAK