មហាសប្បុរសពិតៗ ! ជនពិការដៃទាំងទ្វេរម្នាក់ សន្សំប្រាក់រាប់ឆ្នាំពីការសុំទាននៅ ទិញដី ៥០ហិតា ពុះឡូត៍ចែកជូនអ្នកក្រីក្រ ៣០០គ្រួសារ
Connect with us

ពីនេះពីនោះ

មហាសប្បុរសពិតៗ ! ជនពិការដៃទាំងទ្វេរម្នាក់ សន្សំប្រាក់រាប់ឆ្នាំពីការសុំទាន ទិញដី ៥០ហិតា ពុះឡូត៍ចែកជូនអ្នកក្រីក្រ ៣០០គ្រួសារ

ពិតជាគួរឱ្យកើតសរសើរបំផុត ជនពិការម្នាក់ប្រកាសចែកជូនគ្រឿងបិរភោគ ព្រមទាំងដីសម្រាប់សងផ្ទះដល់ជនក្រីក្រ និងជនពិការកាយសប្បទាចំនួន៣០០គ្រួសារ បន្ទាប់ពីខ្លួនខំសន្សំប្រាក់រាប់ឆ្នាំពីការសុំទាននៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ទម្រាំបានលុយដីចំនួន៥០ហិកតា ស្ថិតនៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្នុងការចែកទានសប្បុរសទឹកចិត្តគ្មានពីរនៃបុរសជាជនពិការ លឹម ភា អាយុ៤១ឆ្នាំ មានប្រពន្ធឈ្មោះ ធី ណារី អាយុ៣៤ឆ្នាំ មានកូន៧នាក់ ក្នុងនោះស្រី៣នាក់ រស់នៅក្នុងភូមិឃុំខាងលើ បានផ្ដល់បទសម្ភាសដល់សារព័ត៌មានក្នុងស្រុកថា លោកជាអតីតយោធាខ្មែរក្រហមក្នុងអំឡុងឆ្នាំ១៩៩៨ ហើយអំឡុងឆ្នាំ២០០៤ លោកបានដោះគ្រាប់មីនបណ្តាលឱ្យផ្ទុះដាច់ដៃទាំងសងខាង និងខ្វាក់ភ្នែកខាងឆ្វេងផងដែរ ធ្វើឱ្យរូបលោកក្លាយខ្លួនជាជនពិការតែក្នុងមួយប៉ព្រិចភ្នែក។

លោក លឹម ភា បានទៀតបន្តថា ក្រោយពីធ្លាក់ខ្លួនជាជនពិការ លោកបានសម្រេចចិត្តធ្វើចំណាកស្រុកទៅប្រទេសថៃ ដើរច្រៀងសុំទាន រហូតដល់ឆ្នាំ២០១០ អស់រយៈពេល៥ឆ្នាំ ដល់ដើមខែមករា២០១១ លោកបានចាកចេញពីប្រទេសថៃ ចូលទៅប្រទេសម៉ាឡេស៊ីបន្តទៀត ហើយបានផ្លាស់ប្តូរមុខរបរពីដើរច្រៀងសុំទាន មកជាលក់ទឹកឃ្មុំវិញម្តង ដែលបានកម្រៃចំណេញគួរសម ក៏យកលុយមកទិញដីបន្ថែមបានចំនួន៥០ហិកតា ដែលមានការទទួលស្គាល់ពីអាជ្ញាធរគ្រប់លំដាប់ រួចក៏ចាប់ផ្តើមរស់នៅក្នុងស្រុកធ្វើការឈួសឆាយ ចាក់ដីធ្វើផ្លូវចូលដល់ទីតាំងដី ហើយនៅដើមខែមករា២០២០នេះ លោកបានពុះឡូត៍ជាប្លង់ដីបានចំនួន៦០០ប្លង់ ក្នុង១ប្លង់ៗមានទំហំ៨ម៉ែត្រគុណនឹង ១៨ម៉ែត្រ ទុកសម្រាប់បែងចែកដល់ប្រជាពលរដ្ឋក្រីក្រនិងជនពិការ ដែលពេលនេះ ប្រជាពលរដ្ឋរួមទាំងជនពិការ៣០០គ្រួសារ បានមកទទួលយកដីសាងសង់លំនៅឋានរៀងៗខ្លួនរួចរាល់អស់ហើយ និងកំពុងរស់នៅផងដែរ៕


ប្រភព៖ news-kh.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK