ក្លាយ​ជា​មនុស្ស​ស្រី​អស្ចារ្យ ទៅ​ណា​មក​ណា​​​គេ​ឲ្យ​តម្លៃ​​​​​​ត្រូវ​ចាំ​ឃ្លា​ទាំង​នេះ​​ជា​និច្ច​​​
Connect with us

គួរដឹង

ក្លាយ​ជា​មនុស្ស​ស្រី​អស្ចារ្យ ទៅ​ណា​មក​ណា​​​គេ​ឲ្យ​តម្លៃ​​​​​​ត្រូវ​ចាំ​ឃ្លា​ទាំង​នេះ​​ជា​និច្ច​​​

មិន​​ថា​នៅ​​កន្លែង​​​ធ្វើ​ការ នៅ​សាលារៀន នៅ​ជាមួយ​​មិត្តភ័ក្ដិ​ឬ​គ្រួសារ​ក៏​ដោយ មនុស្ស​ម្នាក់ៗ​តែង​​​ចង់​​​បាន​ការ​គោរព​ឲ្យ​តម្លៃ​​​ ពី​មនុស្ស​​ដែល​នៅ​ជុំវិញ​​ខ្លួន។ យ៉ាង​​ណា​ក្តី ​​​ការ​គោរព​​ស្រលាញ់​ទាំង​អស់​នោះ រមែង​​ទទួល​បាន ប្រសិន​​បើ​អ្នក​មាន​​អាកប្បកិរិយា​ល្អ ទាំង​​​កាយ វាចា ចិត្ត ព្រម​ទាំង​ប្រកាន់​ខ្ជាប់​នូវ​ឃ្លា​ទាំង​នេះ​ជាប់​ជានិច្ច។​

  • ​​ចង់ឲ្យ​គេ​គោរព អ្នក​​ក៏​ត្រូវ​គោរព​គេ​វិញ​​ដូច​គ្នា។
  • មុន​គោរព​​អ្នក​ដទៃ​ ត្រូវ​​ចេះ​​គោរព​តម្លៃ​ខ្លួន​ឯង​សិន។
  • ​ត្រូវ​មាន​ចិត្ត សច្ចៈ​ទៀង​ត្រង់​​គ្រប់​ពេល​វេលា។
  • រក្សា​ពាក្យ​​សម្តី ដែល​ខ្លួន​​បាន​​សន្យា។
  • ឲ្យ​តម្លៃ​អ្នក​ដទៃដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ។
  • ក្លាហាន​ ហ៊ាន​ធ្វើ​អ្វី​​ថ្មីៗ ដែល​កម្រ​មាន​​អ្នក​ដូច។
  • មាន​​សមត្ថភាព ក្នុង​ការ​វាយ​តម្លៃ និង​ថ្លឹង​ថ្លែង​រក​ខុស​ត្រូវ។
  • មិន​ជះ​កំហឹង​ដាក់​​មនុស្ស​ជិត​ខ្លួន ដោយ​គ្មាន​ហេតុផល។
  • ហ៊ាន​ប្រឈម និង​ចេះ​ដោះ​ស្រាយ​ពេល​មាន​បញ្ហា។

  • ហ៊ាន​និយាយ​ថា​​សុំទោស និង​ចេះ​​ទទួល​​ស្គាល់​កំហុស។
  • ចែក​រំលែក​គំនិត​យោបល់​ល្អៗ ដែល​អ្នក​មាន។
  • ស្លៀកពាក់ ឲ្យ​​មាន​​របៀប​រៀប​រយ​ល្អ។
  • គិត​ពី​អារម្មណ៍​អ្នក​ដទៃ​ខ្លះ​ផង កុំ​​​តាម​តែ​ចិត្ត​ខ្លួន​ឯង។
  • កុំ​​ចូល​ចិត្ត​ប្រកាន់​ខឹង​សូម្បីតែ​រឿង​តូចតាច​ ដែល​​អាច​បំភ្លេច​​ចោល​​បាន។

  • ចេះ​ស្តាប់​ យល់​ពី​សុខទុក្ខ​អ្នក​ដទៃ និង​​​ជួយ​លើក​ទឹក​ចិត្ត។
  • មិន​កំណាញ់​ ហ៊ាន​ញញឹម​ដាក់​គេ​មុន។
  • មិន​រឹង​រូស​ប្រកែក​​ចង់​​យក​ឈ្នះ​​គេ​ឯង។
  • គោរព​​ពេល​វេលា ឲ្យ​បាន​ច្បាស់​លាស់។
  • គិត​ឲ្យ​បាន​​ជាក់​លាក់ មុន​និយាយ​ចេញ។
  • មាន​​ចិត្ត​ទូលាយ មិន​អាត្មា​និយម ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។
  • ផ្តល់​ក្តី​ស្រលាញ់ និង​បង្កើត​អនុស្សាវរីយ៍​​ល្អៗ ជាមួយ​​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ៕

អត្ថបទ៖ ដេត ឈុនអ៉ី

ប្រភព៖ kanha.sabay.com.kh  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK