៥ វិធីសាស្រ្តដោះស្រាយជាមួយបុគ្គលិកលួចខ្ជិល​ ដ៏មានប្រសិទ្ធភាព ដែលអ្នកត្រូវតែដឹង
Connect with us

គួរដឹង

៥ វិធីសាស្រ្តដោះស្រាយជាមួយបុគ្គលិកលួចខ្ជិល​ ដ៏មានប្រសិទ្ធភាព ដែលអ្នកត្រូវតែដឹង

តើអ្នកធ្លាប់កត់សម្គាល់បុគ្គលិកដែលលួចខ្ជិលនៅកន្លែងធ្វើការដែរឬទេ?​ បុគ្គលិកដែលខ្ជិល គឺជាបញ្ហាដ៏សំខាន់មួយដែលតម្រូវអោយមានវិធានការដោះស្រាយភ្លាមៗ ព្រោះថា​វាអាចប៉ះពាល់ដល់ដំណើរការ ការងារក្រុមហ៊ុនទាំងមូល។​ ជាមួយគ្នានេះ យើងនឹងបង្ហាញពីវិធីសាស្រ្ដដ៏មានប្រសិទ្ធភាពទាំង​ ៥ សម្រាប់អ្នកគ្រប់គ្រង ឬប្រធានក្រុមហ៊ុន​យកទៅអនុវត្ត។

១. និយាយជាមួយពួកគេដោយឯកជន

សកម្មភាពទីមួយដែលអ្នកអាចធ្វើបាននៅពេលដែល​មានបុគ្គលួចខ្ជិល នោះគឺគ្រាន់តែមានការសន្ទនាជាឯកជនតិចតួចជាមួយពួកគេ ហើយប្រាប់ពួកគេដោយផ្ទាល់អំពីឥរិយាបថមិនល្អ​/ខ្វះខាត របស់ពួកគេ។  នេះគឺជាវិធីដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហា ជំនួសឱ្យការស្ដីបន្ទោស ​នៅចំពោះមុខអ្នកគ្រប់គ្នា។ ជាមួយគ្នានេះ វាក៏អាចជួយអោយពួកគេទទួលស្គាល់កំហុសរបស់ខ្លួន និងធ្វើការកែប្រែផងដែរ។

២. ផ្តល់ការបណ្តុះបណ្តាលបន្ថែមទៀត

ការបណ្តុះបណ្តាលនៅកន្លែងធ្វើការត្រូវបានចាត់ទុកថា ជាវិធីមួយដែលមានប្រសិទ្ធភាពបំផុត ដើម្បីឱ្យបុគ្គលិកទាំងអស់ចូលរួមក្នុងសកម្មភាពរបស់ក្រុមហ៊ុន។ នេះក៏ជាវិធីដ៏ល្អមួយផងដែរ ដើម្បីបង្ហាញពួកគេថា អ្នកបានយកចិត្តទុកដាក់អំពីអាជីពការងាររបស់ពួកគេក៏ដូចជាការអភិវឌ្ឍន៍ខ្លួន។ វាអាចជាវិធីមួយដើម្បីបង្កើនចំណេះដឹងនិងពង្រីកជំនាញថ្មីៗផងដែរ។

៣. ផ្តល់រង្វាន់

រង្វាន់ ឬការលើកទឹកចិត្ត អាចមានឥទ្ធិពលខ្លាំងនៅកន្លែងធ្វើការនៅពេលនិយាយពីកន្លែងការងារ ឬការលើកទឹកចិត្ត បុគ្គលិកអាចខិតខំធ្វើការដប់ដងជាងការងារដែលពួកគេធ្វើទូទៅ។ ពេលខ្លះបុគ្គលិកក៏ត្រូវការ រង្វាន់លើកទឹកចិត្តផងដែរ។ ដូចនេះ  វិធីសាស្រ្ដនេះអាចជម្រុញអោយបុគ្គលិកដែលខ្ជិល ខិតខំធ្វើការជាងមុនដោយខ្លួនឯង។

៤.​ បង្កើតឱកាស

ជួនកាលបុគ្គលិកលួចខ្ជិល ​ដោយសារតែពួកគេ​មើលមិនឃើញមានឱកាសសម្រាប់អោយពួកគេរីកចម្រើន ក៏ដូចជាមានការអភិវឌ្ឍន៍ ដូច្នេះពួកគេទំនងជាមានភាពធុញទ្រាន់នឹងការងាររបស់ពួកគេ។ ដូច្នេះអ្វីដែលអ្នកអាចធ្វើបាន គឺបង្ហាញដល់ពួកគេថានឹងមានឱកាសរីកចម្រើន ក៏ដូចជាឱកាសនានានៅក្នុងក្រុមហ៊ុន បើពួកគេខិតខំធ្វើការ។​

៥. ដឹងថាពេលណាត្រូវដល់ទីបញ្ចប់

នេះជាវិធីសាស្រ្ដចុងក្រោយ ប្រសិនបើចំនុចមុនៗខាងលើគ្មានប្រសិទ្ធភាព។ ប្រសិនបើអ្នក បាននិយាយ ផ្ដល់ការបណ្ដុះបណ្ដាល និងផ្ដល់ឱកាសជាច្រើនណាស់មកហើយ តែពួកគេនៅតែខ្ជិល និងមិនខំប្រឹងប្រែងធ្វើការ ដូចនេះការបញ្ឈប់ការងារ គឺជាជម្រើសដ៏ល្អបំផុត ពីព្រោះថាវាគ្មានហេតុផលណា ក្នុងការរក្សាទុកបុគ្គលិកដែលមិនដឹងកំហុស និងមិនចេះចាប់ឱកាសកែប្រែ ក៏ដូចជាអភិវឌ្ឍន៍ខ្លួន៕

យើងសង្ឃឹមថា វិធីសាស្រ្ដខាងលើអាចជាប្រយោជន៍ដល់អ្នក ក៏ដូចជាក្រុមហ៊ុនរបស់អ្នកក្នុងការដោះស្រាយបញ្ហាបុគ្គលិកខ្ជិល។

ប្រភព៖ read.camupjob.com

Trending

Copyright © 2019 ANARCHAK