យុវជនខ្មែរគួរសិក្សាស្វែងយល់! ខេត្តសុខោទ័យអតីតទឹកដីរបស់ខ្មែរជាកន្លែងដែលកកើត​ព្រះរាជវង្សថៃ​ដំបូង(១២៧៩-១២៩៨)
Connect with us

គួរដឹង

យុវជនខ្មែរគួរសិក្សាស្វែងយល់! ខេត្តសុខោទ័យអតីតទឹកដីរបស់ខ្មែរជាកន្លែងដែលកកើត​ព្រះរាជវង្សថៃ​ដំបូង(១២៧៩-១២៩៨)

ការបង្កើតព្រះរាជវង្សានុវង្សថៃ ពោលគឺរបបរាជាធិបតេយ្យថៃដំបូងនៅខេត្តសុខោទ័យ ចុងសតវត្សទី១៣ និងដើមសតវត្សទី១៤ គឺត្រូវបានធ្វើឡើងតាមលំនាំនៃរបបរាជាធិបតេយ្យខ្មែរ ហើយបើយើងប្រៀបធៀបរបបនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា និងថៃ របបគ្រប់គ្រង ដែលមានស្តេចជាប្រមុខដឹកនាំនៅកម្ពុជា មានចំណាស់ចាស់ជាងរបបនៅថៃ ពោលគឺប្រមាណជា១៣០០ឆ្នាំ។ យ៉ាងណាមិញ ព្រះរាជាណាចក្រថៃ ដែលបានប្រសូតចេញនោះ ក៏មានអាយុតិចជាងព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយកត្តាភូមិសាស្ត្រជាប្រវត្តិសាស្ត្របញ្ជាក់។ តើការកកើតនូវព្រះរាជវង្សានុវង្សថៃដំបូងបង្អស់ និងព្រះរាជាណាចក្រថៃ ធ្វើឡើងតាមរបៀបណា ?

ជាបឋមជាមួយលោក ហ៊្សក ស៊ឺដេស យើងសូមរំលឹកថា ការបង្កើតព្រះរាជាណាចក្រថៃ ឬរដ្ឋថៃ គឺត្រូវបានធ្វើឡើងដោយរដ្ឋប្រហារដោយកម្លាំងទ័ពប្រឆាំង នឹងអភិបាលខេត្តខ្មែរ នៅខេត្តសុខោទ័យ និង សជ្ជនល័យ ដែលជាខេត្តភ្លោះ ហរិបុណ្យ Haribunja (ផែនទីខាងក្រោម ថៃគូស)។ មួយវិញទៀតសោតការបង្កើតព្រះរាជាណាចក្រថៃខាងលើនេះ គឺត្រូវ បានធ្វើឡើងដោយការអនុវត្ត នូវហេដ្ឋារចនាសម្ព័ទ្ធនយោបាយ បែបរាជានិយមដែលមានព្រះរាជា ឬមហាក្សត្រជាប្រមុខដឹកនាំ។ ការគ្រប់គ្រងសង្គមជាតិ ដែលមានខាងលើនេះ គឺជាចំណុចចាប់ផ្តើមនៃការកកើតនៃព្រះរាជវង្សានុវង្សថៃជាលើកទី១ ក្នុងប្រវត្តិសាស្ត្រថៃផងដែរ ។

ខាងលើនេះ គឺជាព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រឥតប្រកែកបាន ដែលអ្នកប្រវត្តិវិទូ គ្រប់សញ្ជាតិបានកត់ត្រា និងចងចាំយ៉ាងជាក់ច្បាស់។ ចំពោះព្រឹត្តិការណ៍នយោបាយនេះ លោក ហ្សក ស៊ឺដេស បានឲ្យដឹងថា នៅក្នុងរវាងឆ្នាំ១២៣០ មេទ័ពថៃម្នាក់ឈ្មោះ ហ្វា មឿង ដែលធ្លាប់ជាមេទ័ពក្នុងរាជ្យរបស់ព្រះមហាក្សត្រខ្មែរ គឺព្រះបាទជយវរ័ន្មទី៨ (១២៤៣–១២៩៥) បានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីអភិបាលខេត្តខ្មែរ នៅស្រុកសុខោទ័យ ហើយបន្ទាប់មកទៀត មេទ័ពនេះក៏បានក្លាយជាស្តេចថៃដំបូងបង្អស់ នៅសុខោទ័យ ដោយយកគោរមងារខ្មែរ ថាព្រះបាទស្រីឥន្ទ្រាទិត្យ (១២៧៩-១២៩៨)។
គឺលទ្ធផលនៃការបះបោរប្រឆាំងនឹងរដ្ឋអំណាចខ្មែរ ដែលជាម្ចាស់ទឹក ម្ចាស់ដីនេះហើយ គឺបានផ្តល់លទ្ធភាពឲ្យពួកថៃ និងអ្នកដឹកនាំរបស់ខ្លួន ក្នុងការបង្កើតព្រះរាជាណាចក្រថៃដំបូងបង្អស់ផងដែរនៅលើទឹកដីរបស់ខ្មែរ។

សូមបញ្ជាក់ថា ក្នុងដំណាក់កាលនេះដែរ(ឆ្នាំ១២៧៨) អាណាចក្រម៉ុងហ្គោលី ដែលដឹកនាំដោយអធិរាជ សង់ស៊ី ខាន់ បានមកត្រួតត្រាលើប្រទេសចិនទាំងមូល ដោយរំលាយរាជវង្សសុង ហើយដាក់ប្រទេសចិនជានគរចំណុះ បន្តរហូតដល់ឆ្នាំ ១៣៦៩ (រយៈពេល៩០ឆ្នាំ)ផងដែរ។ ប្រការនេះហើយ ដែលបណ្តាលឲ្យប្រទេសក្នុងតំបន់រងនូវការចលាចល់ និងកក្រើកមកដល់អាចក្រអង្គររបសខ្មែរយើងទៀត។ ផ្អែកលើមូលដ្ឋាន ដូចដែលទើបនឹងពោលនេះហើយ ដែលព្រះរាជវង្សានុវង្សថៃដំបូងបង្អស់ត្រូវបានបង្កើតឡើង តាមលំនាំនៃហេដ្ឋារចនាសម្ព័ន្ធដែលធ្លាប់តែមានពីមុន នៅទឹកដីដ៏បវររបស់មហានគរខ្មែរ។
ម្យ៉ាងវិញទៀត ក្រៅពីព្រះនាម ជាភាសាសំស្ក្រឹត នាគ្រាបឋមនៃប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រថៃ ព្រះមហាក្សត្រថៃ ក៏បានយកស័ព្ទខ្មែរមួយចំនួនមកប្រើប្រាស់ផងដែរ ដូចជាព្រះបាទរាមកំហែង និងព្រះបាទឮ/ថៃជាដើម។ ពាក្យកំហែង គឺជាពាក្យខ្មែរកើតចេញពីពាក្យខែង សំដៅមហិទ្ធិឫទ្ធិរបស់ហនុមាន។ រីឯពាក្យឮ គឺមានន័យថា ថៃ ដែលមានឈ្មោះល្បីល្បាញ ឮ>រន្ទឺ ។

ថ្វីដ្បិតតែ ឯកសារប្រវត្តិសាស្ត្រខ្មែរដែលសំអាងលើសិលាចារឹកជាចម្បង ព្រមទាំងការវិភាគពីសំណាក់ប្រវត្តិវិទូអន្តរជាតិជាច្រើនក្តី ក៏អ្នកប្រវត្តិសាស្ត្រថៃ នៅតែអះអាងថា សៀមបានបង្កើតឡើង នៅឆ្នាំ១២៤៩ អំឡុងរជ្ជកាលរបស់ព្រះរាជាខ្មែរព្រះនាមព្រះបាទ ឥន្ទ្រវរ្ម័នទី២ (១២២៣-១២៤៣) ។ បើឆ្នាំ១២៤៩ មាន័យថា ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៨ (១២៤៣-១២៩៥)ឯណោះទេ នេះជាកំហុសរបស់អ្នកប្រវត្តិសាស្ត្រថៃ) ។ ប្រវត្តិសាស្ត្រថៃ បានសរសេរថា ការកកើតរាជាណាចក្រថៃ ដោយជនម្នាក់ឈ្មោះ ពុកឃុន ដែលមាននាមក្នុងរាជថាព្រះបាទ ស្រីឥន្ទ្រាទិត្យ។ រីឯ រាមកំហែង ជាបុត្រាទីពីរ ក្នុងរាជទីបី(រាជបន្ទាប់ពីព្រះជេដ្ឋា) ឯណោះទៅវិញ។

ប្រភព៖ កំនត់ត្រាប្រវិត្តសាស្ត្រខ្មែរ

 ដកស្រង់ដោយ៖ spktliv.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK