ចូលរួមសោកស្ដាយផង ! ម្តាយ ហង្ស សម្បើមសក្ដ័ ទទួលមរណភាព ក្នុងថ្ងៃចូលឆ្នាំនេះ
Connect with us

ពីនេះពីនោះ

ចូលរួមសោកស្ដាយផង ! ម្តាយ ហង្ស សម្បើមសក្ដ័ ទទួលមរណភាព ក្នុងថ្ងៃចូលឆ្នាំនេះ

ភ្នំពេញ៖ ជាការពិតណាស់ តារាសម្ដែងប្រុសរូបសង្ហា លោក ហង្ស សម្បើមសក្ដ័ ជាតារាប្រុសដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ហើយរូបលោកក៏បានឈានជើងចូលវិស័យសិល្បៈមកជាច្រើនឆ្នាំផងដែរ។

ជាមួយគ្នានេះដែរ ហង្ស សម្បើមសក្ដ័ មិនត្រឹមតែជាតារាដែលមានប្រជាប្រិយភាពប៉ុណ្ណោះទេ លោកក៏មានទាំងរូបសម្បតិស្រស់សង្ហា ទាំងមុខមាត់ក៏ស្អាត  ដែលលោកបានបង្ហាញស្នាដៃជាច្រើន មិនថាសម្ដែងខ្សែភាពយន្ត ឬ ថតបទចម្រៀងផ្សេង សុទ្ធតែទទួលការគាំទ្រច្រើនពីមហាជន។

តែជាអកុសលក្នុងថ្ងៃចូលឆ្នាំថ្មីនេះ ម្ដាយរបស់តារាប្រុសរូបនេះ បានទទួលមរណភាព ដែលប្អូនស្រីរបស់លោកបានបង្ហោះភាពសោកសៅ ពេលត្រូវបាត់បង់ម្ដាយទៅរហូតហើយ ក្នុងនោះដែរ​ក៏មានសិល្បៈការិនីយើងប៉ុន្មានដួងផងដែរ បានបង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផងដែរ៕

ប្រភព៖  khmerload.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK