តើការបាក់ទឹកចិត្តកើតឡើងដោយកត្តាមនុស្សខ្លួនឯង ឬយ៉ាងណា?
Connect with us

គួរដឹង

តើការបាក់ទឹកចិត្តកើតឡើងដោយកត្តាមនុស្សខ្លួនឯង ឬយ៉ាងណា?

ជម្ងឺបាក់ទឹកចិត្តជាជម្ងឺមួយដែលអាចកើតឡើងលើមនុស្សគ្រប់គ្នាមិនថាចាស់ ក្មេង​ មាន ក្រ និងពណ៌សម្បុរបែបណាក៏ដោយ ។ ជម្ងឺនេះក្លាយជាជម្ងឺដ៏សមញ្ញមួយសម្រាប់យុវវ័យទៅហើយ ប៉ុន្តែអ្នកដែលឆ្ងល់ទេ ថាតើហេតុអីអ្នកខ្លះមានវា ហើយអ្នកខ្លះអត់?បន្ទាប់ទៅទៀតនេះ  យើងសូមលើកយកនូវមូលហេតុសំខាន់ៗដែលនាំឲ្យជម្ងឺនេះឡើង។

១. រឿងរ៉ាវក្នុងជីវិត

នៅពេលដែលយុវវ័យប្រឈមនឹងបញ្ហាដែលស្មានមិនដល់ក្នុងជីវិតច្រើនពេកក្នុងជីវិត ពួកគេនឹងចាប់ផ្តើមមានជម្ងឺនេះបន្តិចម្តងៗ។រឿងរ៉ាវទាំងនោះមានដូចជា ការបាត់បង់ជីវិតមនុស្សជាទីស្រលាញ់ ឳពុកម្តាយលែងលះគ្នា ការបែកបាក់សង្សា ឬការរៀបការជាដើម។និយាយរួម មិនមែនមនុស្សទាំងអស់ដែលមានបញ្ហាជីវិតច្រើន​ សុទ្ធតែមានជម្ងឺបាក់ទឹកចិត្តទេ។វាអាស្រ័យទៅលើបុគ្គលនោះ ថាតើគេអាចមានសមត្ថភាពដោះស្រាយបញ្ហាទាំងនោះកម្រិតណា?

២.​ គ្រួសារ និងមនុស្សជុំវិញខ្លួន

យុវវ័យអាចប្រឈមនឹងបញ្ហាបាក់ទឹកចិត្តនេះ នៅពេលដែលពួកគេធំធាត់ក្នុងគ្រួសារមានតែបញ្ហាស្មុគស្មាញ គ្មានសុភមង្គល និងមានអំពើហិង្សាជាដើម។ការឃើញនូវរូបភាពឈឺចាប់ដដែលៗ ស្តាប់នូវពាក្យសម្តីបន្ទោសបង្អាប់ និងរស់នៅក្នុងសម្ពាធដ៏តានតឺងមួយ អាចធ្វើឲ្យគេមានអារម្មណ៍ថាឯកាខ្លាំងណាស់ ហើយពីមួយថ្ងៃទៅមួយថ្ងៃវានឹងវិវត្តន៍ទៅជាជម្ងឺបាក់ទឹកចិត្ត។

៣. ស្រ្តេស បញ្ហាសុខភាព និងអរម៉ូន

អរម៉ូនមនុស្សយើងអាចប្រែប្រួលតាមរយៈការស្រ្តេសច្រើន ការញ៉ាំគ្រឿងស្រវឹង និងការប្រើប្រាស់គ្រឿងញៀនជាដើម។ជាទូទៅ ការប្រែប្រួលនៃអរម៉ូននេះតែងតែបង្ហាញនូវរោគសញ្ញាដែលយើងអាចចាប់អារម្មណ៍បានដូចជា មួម៉ៅខុសពីធម្មតា និងការហត់កម្លាំងល្អិតល្អៃញឹកញាប់។ក្នុងដំណាក់កាលនេះ អ្នកគួរសម្រាកឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណ និងពិភាក្សាជាមួយគ្រូពេទ្យ ជៀសវាងទុកយូរៗទៅវានឹងប៉ះពាល់រហូតទៅដល់ប្រព័ន្ធណឺរ៉ូនទៀត។

៤. សែន

ការស្រាវជ្រាវមួយបានលើកឡើងថា បាក់ទឹកចិត្តជាជម្ងឺតំណពូជ ប៉ុន្តែភាគរយរាមិនច្រើនទេ គ្រាន់តែចូលរួមមួយផ្នែកតូចប៉ុណ្ណោះ។ ក្មេងខ្លះគាត់មានជម្ងឺបាក់ទឹកចិត្តទាំងដែលសមាជិកគ្រួសារគាត់មិនធ្លាប់មាន ហើយចំណែកក្មេងខ្លះទៀត បើទោះបីជាគ្រួសារគាត់មានជម្ងឺនេះក៏ដោយ ក៏គាត់មិនទទួលរងឥទ្ធិពលដែរ។

៥. ណឺរ៉ូននាំសារ

នៅក្នុងខួរក្បាលមនុស្សយើងមានកោសិកាមួយដែលគេហៅថា”ណឺរ៉ូននាំសារ”។ មួយផ្នែកនៃមុខងាររបស់វាគឺបញ្ជូនព័ត៌មានទៅឲ្យខួរក្បាលនូវព័ត៌មានដែលទាក់ទងនឹងអារម្មណ៍ ដូចជាឈឺចាប់ សប្បាយរីករាយ ខឹង និងធុញទ្រាន់ជាដើម។នៅពេលណឺរ៉ូននេះខ្វះខាតការផ្គត់ផ្គង់ វានឹងដឹកនាំព័ត៌មានអារម្មណ៏ទៅកាន់ខួរក្បាលដោយគ្មានប្រសិទ្ធភាព ដូច្នេះហើយយើងនឹងមិនទទួលបាននូវអារម្មណ៍អ្វីជាក់លាក់ណាមួយនោះទេ។

ប្រភព៖ TeensHealth

ដកស្រង់ដោយ៖ jongdeng

មតិយោបល់

Trending

Copyright © 2019 ANARCHAK