តាមការពិសោធន៍អ្នកវិទ្យាសាស្រ្តបារាំង មេរោគ COVID-19 អាចធន់នឹងកម្តៅ៦០អង្សាសេបានរហូតដល់មួយម៉ោង
Connect with us

ពីនេះពីនោះ

តាមការពិសោធន៍អ្នកវិទ្យាសាស្រ្តបារាំង មេរោគ COVID-19 អាចធន់នឹងកម្តៅ៦០អង្សាសេបានរហូតដល់មួយម៉ោង

(ប៉ារីស)៖ អ្នកវិទ្យាសាស្រ្តបារាំងមួយក្រុមបានអះអាងថា មេរោគកូរ៉ូណាថ្មី ឬ COVID-19 អាចធន់ទ្រាំនឹងកម្តៅកម្រិតខ្ពស់បានរយៈពេលយូរ គឺទាល់តែសីតុណ្ហភាពដល់ទៅជិត១០០អង្សាសេ ទើបអាចកម្ចាត់មេរោគនេះទាំងស្រុង។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។

កន្លងមកមានទ្រឹស្តីថាសីតុណ្ហភាពក្តៅ អាចជួយទប់ទល់ជាមួយការរាលដាលនៃ COVID-19។ ក្នុងរបាយការណ៍ស្រាវជ្រាវថ្មីមួយ លោក Remi Charrel និងក្រុមការងារមកពីសាកលវិទ្យាល័យបារាំង Aix-Marseille បានរៀបរាប់ថា មេរោគ COVID-19 អាចស៊ូទ្រាំនឹងកម្តៅនៅ​កម្រិត៦០អង្សាសេបានមួយម៉ោងពេញ ហើយវានៅតែសេសសល់វត្តមានដដែល។

គោលការណ៍កម្តៅ៦០អង្សាសេក្នុងរយៈពេល៦០នាទីនេះ គឺជាស្តង់ដាទូទៅដែលអ្នកវិទ្យាសាស្រ្តបានប្រើប្រាស់ ដើម្បីបង្រ្កាបវីរុសសាហាវៗ ដូចជា Ebola ជាដើម នៅក្នុងមន្ទីរពិសោធន៍។ ប៉ុន្តែនៅពេលប្រឈមនឹងសីតុណ្ហភាព៩២អង្សាសេ ក្នុងរយៈពេលត្រឹម១៥នាទី វានឹងរលាយបាត់។

គួរជម្រាបថា កាលពីសប្តាហ៍មុន ក្រុមអ្នកជំនាញអាមេរិកក្នុងរបាយការណ៍មួយផ្ញើទៅកាន់សេតវិមាន ក៏បានធ្វើការពន្យល់បកស្រាយដែរថា សីតុណ្ហភាពនារដូវក្តៅនឹងពុំមានឥទ្ធិពលធំដុំអ្វី ទៅលើការរាតត្បាតនៃ COVID-19 នៅសហរដ្ឋអាមេរិក ដែលជាប្រទេសកំពុងមានករណីឆ្លង​​និងស្លាប់ច្រើនជាងគេលើលោកឡើយ៕

ប្រភព៖ freshnewsasia

មតិយោបល់

ថ្មីៗ1 hour ago

ត្រូវប៉ាន់ហើយ!​ អ្នកខេត្តកណ្តាលនិងតាកែវ ពេលនេះព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីលេចរូបរាងហើយ….

ថ្មីៗ1 hour ago

រដ្ឋថៃ សម្រេចកាត់បន្ថយពន្ធលើដីធ្លី និង អគារចំនួន៩០% ដើម្បីស្តាសេដ្ឋកិច្ចកំពុងធ្លាក់ចុះដោយសារមេរោគកូវីដ-១៩

បែបផែនជីវិត2 hours ago

អត្ថបទរឿងខ្លី! “បុរសស្បែកខ្មៅរត់តាក់ស៊ី” ផ្តល់តំលៃអប់រំដ៏ជ្រាលជ្រៅរវាងជនជាតិស្បែកខ្មៅ និងស្បែកស!

គួរដឹង2 hours ago

ត្រូវពិចារណា ! ៦ សំនួរត្រូវសួរខ្លួនឯង បើមិនចង់វេទនាក្រោយទិញផ្ទះ ឬ រថយន្ត!

ថ្មីៗ3 hours ago

ទុក្ខជាន់ទុក្ខ! ជួបទុក្ខដោយសារវីរុសកូវីដ១៩ មិនទាន់ស្បើយផង ឥលូវមកជួបវីរុសមួយទៀត DIV1 កើតមានលើសត្វបង្គាវៀតណាម

Trending

Copyright © 2019 ANARCHAK