ស្ថានទូតចិននៅកម្ពុជាបានឲ្យដឹងថា វ៉ាក់សាំងសំរាប់ជំងឺវីរុស COVID-19 ឈានដល់ដំណាក់កាលព្យាបាលលើកទី២
Connect with us

ពីនេះពីនោះ

ស្ថានទូតចិននៅកម្ពុជាបានឲ្យដឹងថា វ៉ាក់សាំងសំរាប់ជំងឺវីរុស COVID-19 ឈានដល់ដំណាក់កាលព្យាបាលលើកទី២

តាមរយៈទំព័រហ្វេសបុកស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះបានឲ្យដឹងថា៖ នាថ្ងៃទី១២ ខែមេសា វ៉ាក់សាំងAdenovirus សម្រាប់ជំងឺវីរុសCOVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។

ក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោកបានប្រកាសថា នេះជាវ៉ាក់សាំងសម្រាប់ជំងឺវីរុសCOVID-19តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។

On April 12th, the adenovirus vector vaccine, being developed by a research team led by Academician Chen Wei of

the Academy of Military Science of the Chinese People’s Liberation Army, entered its second phase of clinical trial.

According to the World Health Organization, this is worldwide the first COVID-19 vaccine that has entered the second phase of clinical trial.
គួររំលឹកផងដែរថា ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei ជាអ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធានៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធាប្រទេសចិន ជាអ្នកធ្វើកិច្ចការស្រាវជ្រាវវ៉ាក់សាំងនៃជម្ងឺCOVID-19នេះ នៅក្នុងប្រទេសចិន។

ប្រភព៖amm.news

មតិយោបល់

Trending

Copyright © 2019 ANARCHAK