ក្រសួងសុខាភិបាល ស្នើអ្នករស់នៅខុនដូរក្នុងសង្កាត់បឹងកេងកង១ ជាមួយប្ដីប្រពន្ធ វិជ្ជមានកូវីដ-១៩ ទៅធ្វើតេស្ត - ANARCHAK
Connect with us

ពីនេះពីនោះ

ក្រសួងសុខាភិបាល ស្នើអ្នករស់នៅខុនដូរក្នុងសង្កាត់បឹងកេងកង១ ជាមួយប្ដីប្រពន្ធ វិជ្ជមានកូវីដ-១៩ ទៅធ្វើតេស្ត

នាល្ងាចថ្ងៃទី ១៤ មេសា ២០២០ នេះលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់ថា ក្រសួងសុខាភិបាល សូមស្នើឱ្យអ្នកដែលរស់នៅក្នុងខុនដូរ ក្នុងសង្កាត់បឹងកេងកង ជាមួយស្ត្រីជនជាតិវៀតណាម និងបុរជនជាតិកាណាដា ទៅធ្វើតេស្តិ៍រកមេរោគកូវីដ ១៩ ។

អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការស្នើសុំនេះគឺសម្រាប់តែអ្នកដែលបានស្នាក់នៅក្នុងខុនដូជាមួយអ្នកដែលផ្ទុកវីរុសកូវីដ ១៩ មិនមែនពលរដ្ឋក្នុងតំបន់បឹងកេងកង ឬ តំបន់ខ្លះនៃសង្កាត់បឹងកេងកងនោះទេ ។

ការស្នើសុំ គឺសម្រាប់តែអ្នកដែលគាត់រស់នៅខុនដូ ជាមួយអ្នកមានមេរោគកូវីដ ១៩ បើគាត់មានចេញរោគសញ្ញាណាមួយ យើងសូមឱ្យគាត់ទៅធ្វើតេស្តិ៍ នេះបើប្រសាសន៍របស់លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ក្រសួងសុខាភិបាល បានប្រកាសពីការរករកឃើញស្ត្រីជនជាតិវៀតណាម និងបុរសជនជាតិកាណាដា ស្នាក់នៅខុនដូមួយ នៅផ្លូវលេខ​៣០២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឆ្លងជំងឺកូវីដ១៩។ បុរសជនជាតិកាណាដាត្រូវជាស្វាមីស្ត្រី​ជនជាតិវៀតណាមខាងលើ ជាអ្នកបម្រើការងារនៅកាស៊ីណូមួយក្នុងរាជធានី​ភ្នំពេញ បច្ចុប្បន្នអ្នកទាំងពីរកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម៕


ប្រភព៖ news-kh.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK