នោះអាសន្នធំហើយ ! បុគ្គលិកអង្គការសហប្រជាជាតិចំនួន ១៨៩ នាក់បានឆ្លងជំងឺកូវីត១៩ - ANARCHAK
Connect with us

ពីនេះពីនោះ

នោះអាសន្នធំហើយ ! បុគ្គលិកអង្គការសហប្រជាជាតិចំនួន ១៨៩ នាក់បានឆ្លងជំងឺកូវីត១៩

អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Farhan Haq បាននិយាយកាលពីថ្ងៃច័ន្ទថា ​បុគ្គលិកអង្គការសហប្រជាជាតិចំនួន ១៨៩ នាក់ បានឆ្លងជំងឺកូវីត១៩ ហើយក្នុងនោះមាន ៣ នាក់ បានស្លាប់បាត់បង់ជីវិតរួចទៅហើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន CNN។ ខណៈពេលដែលជំងឺ​​កូវីត១៩ បានជះឥទ្ធិពលដល់​បុគ្គលិកបម្រើការ​ក្នុងអង្គការសហប្រជាជាតិលោកស្រី Amina Mohammed ដែលជាអគ្គលេខាធិការរងបានលើកឡើងយ៉ាងដូ​ច្នេះថា៖

ប្រសិនបើជំងឺ​​កូវីត១៩ផ្ទុះឡើងនៅកន្លែងណាមួយ កន្លែងនោះ​នឹងមិនមានសុវត្ថិភាពសម្រាប់ពួកយើងទេ។ ហើយប្រសិនបើយើងមិនចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺនេះទេ ផលវិបាកនឹងកើតមានកាន់តែខ្លាំងឡើង ព្រោះថាជំងឺកូវីត១៩នឹងបន្តឆ្លងរាលដាលដូចភ្លើងឆេះព្រៃអ៊ីចឹង វា​​សម្លាប់ជីវិតមនុស្ស ហើយវានឹងបន្តគំរាមកំហែងដល់ការធ្វើទំនាក់ទំនងរបស់មនុស្សនៅទូទាំងពិភពលោក។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី ១៣ ខែមីនាកន្លងទៅ ប្រធានអង្គការសហប្រជាជាតិ បានស្នើសុំឱ្យបុគ្គលិករបស់ខ្លួនទាំងអស់ ត្រូវធ្វើការពីផ្ទះចាប់ពីថ្ងៃទី ១៦ ខែមីនាដល់ថ្ងៃទី ១២ ខែមេសា ដើម្បីកាត់បន្ថយការ​ឆ្លងរាលដាល​នៃជំងឺកូវីត១៩ នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ ហើយកាល​ពីថ្ងៃទី ១ ខែមេសា លោកក៏បាន​ស្នើឱ្យបុគ្គលិករបស់ខ្លួនទាំងអស់ ត្រូវបន្តធ្វើការពីផ្ទះរហូតដល់ថ្ងៃទី ៣០ ខែមេសា៕

ប្រភព៖ khmerload

មតិយោបល់

Trending

Copyright © 2019 ANARCHAK