សង្ហាហើយចូលចិត្តធ្វើបុណ្យទៀត ! ចូលឆ្នាំថ្ងៃទី១ នូ ឧសភា យកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងបានជូនពរប្រជាពលរដ្ឋថា...
Connect with us

ពីនេះពីនោះ

សង្ហាហើយចូលចិត្តធ្វើបុណ្យទៀត ! ចូលឆ្នាំថ្ងៃទី១ នូ ឧសភា យកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងបានជូនពរប្រជាពលរដ្ឋថា…

កន្លងមកនៅក្នុងបណ្តាញសង្គមរបស់តារាសម្តែងប្រុស នូ ឧសភា គេតែងតែឃើញលោកបង្ហោះជាមួយនឹងរូបភាពដើរលេងកម្សាន្តនៅតាមរមណីដ្ឋាននានា និងចូលចិត្តព្រលែងល្វែងលើជាមួយនឹងសាច់ដុំដ៏ស្រស់សង្ហារបស់លោក។


យ៉ាងណាមិញសម្រាប់ថ្ងៃនេះផ្ទាល់ក្នុងគណនីហ្វេសប៊ុកលោកមុននេះបន្តិចបានបង្ហោះរូបភាពស្លៀកពាក់បែបចូលឆ្នាំនិងយកចង្ហាន់ទៅប្រគេនព្រះសង្ឃទៀតផង នេះគឺបានរំលេចរូបភាពប្លែកថ្មីមួយទៀត និងទទួលបានការពោលសរសើរ​មួយបែប​ទៀតពីអ្នកគាំទ្រថាលោក​ស្លៀកពាក់បែបនេះមើលទៅស្រគត់ស្រគំសុភាពរាបសារចំជាសុភាពបុរសពិតៗ។

ជាមួយនឹងរូបថតបែបយកចង្ហាន់ទៅថ្វាយព្រះសង្ឃនៅទីវត្តអារាមនោះ លោកក៏មានភ្ជាប់មកជាមួយនឹងសារជូនពរប្រជាពលរដ្ឋគ្រប់គ្នាឱ្យជួបប្រទះសេចក្តីសុខរកទទួលទានមានបានជៀសផុតពីជំងឺcovid-19ផងដែរ៖ “សួស្ដីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤សូមជូនពរប្រជាជនខ្មែរទាំងអស់ ជួបតែសំណាងល្អ សុខភាពល្អ និងរកស៊ីមានបាន ជាពិសេសកុំភ្លេចការពារខ្លួនពីមេរោគកូវីដ១៩ផងណា”។ តោះកុំចាំរង់ចាំយូរ​មកតាមដានរូបភាពស្រស់សង្ហារបស់តារាសម្តែងប្រុស នូ ឧសភា ខាងក្រោម៖


ប្រភព៖ namtokh

មតិយោបល់

Trending

Copyright © 2019 ANARCHAK