ក្រសួងអប់រំណែនាំថា បើមិនចាំបាច់ជៀសវាងទទួលទានអាហារ នៅម្ដុំ បឹងកេងកង១
Connect with us

ពីនេះពីនោះ

ក្រសួងអប់រំណែនាំថា បើមិនចាំបាច់ជៀសវាងទទួលទានអាហារ នៅម្ដុំ បឹងកេងកង១

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា បានធ្វើការណែនាំដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្សគ្រប់កម្រិតសិក្សា បង្កើនការប្រងប្រយ័ត្ន ការចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយជៀសវាងការទទួលទានអាហារក្រៅផ្ទះបើមិនចាំបាច់ ជាពិសេសការទទួលទានអាហារ និងប្រាស្រ័យទាក់ទងជិតស្និទ្ធ ម្ដុំបឹងកេងកង១សិន។

សេចក្ដីណែនាំរប់ក្រសួងអប់រំខាងលើនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល កាលពីថ្មីៗនេះបានឲ្យដឹងថាមានករណីវិជ្ជមានកូវីដ-១៩ ០២នាក់ ស្នាក់នៅបន្ទប់មួយ(Apartmeny)នៅផ្លូវលេខ ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញនិងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព ចាក់អង្រែក្រោម។ ហើយក្រុមការងារក្រសួងសុខាភិបាល កំពុងបំពេញការងារយ៉ាងយកចិត្តទុកដាក់ តាមរកអ្នកទាក់ទងផ្ទាល់ និងប្រយោលជាមួយករណីវិជ្ជមាន កូវីដ-១៩ ០២នាក់ខាងលើ៕

ប្រភព៖ mytvplus.com.kh

មតិយោបល់

Trending

Copyright © 2019 ANARCHAK