​ធូរស្រាលមិនបានយូរ! ពេលនេះចិន​កំពុង​ប្រឈម​ផ្ទុះ​រាតត្បាត​កូវីដ១៩ ខ្លាំង​ជា​ថ្មី​ម្តង​ទៀត ក្រោយ​តួលេខ​ឆ្លង​ថ្មី​បន្ត​កើត​ឡើង
Connect with us

ថ្មីៗ

​ធូរស្រាលមិនបានយូរ! ពេលនេះចិន​កំពុង​ប្រឈម​ផ្ទុះ​រាតត្បាត​កូវីដ១៩ ខ្លាំង​ជា​ថ្មី​ម្តង​ទៀត ក្រោយ​តួលេខ​ឆ្លង​ថ្មី​បន្ត​កើត​ឡើង

ប្រទេស​ចិន កាល​ពីថ្ងៃ​អាទិត្យ ត្រូវ​គេ​រាយការ​មាន​រក​ឃើញ​ចំនួន​អ្នក​ឆ្លង​វីរុស កូវីដ១៩ ថ្មី​ក្នុង​កម្រិត​ខ្ពស់ នឹង​ត្រូវ​ចាត់​ទុក​ជា​ករណី​ឆ្លង​ច្រើន​បំផុត​ក្នុង​ប្រទេស​នេះ អំឡុង​ពេល ៦សប្តាហ៍​ចុងក្រោយ នាំ​ឲ្យ​អ្នក​ជំនាញ​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង អាច​កំពុង​ប្រឈម​ការ​ផ្ទុះ​រាតត្បាត​វីរុស​កូវីដ ១៩ ជា​លើក​ទី២ ។

គណៈ​កម្មាធិការសុខាភិបាល​ជាតិ​ប្រទេស​ចិន នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​រាយការ​ថា ចិន​រកឃើញ​អ្នក​ផ្ទុកវីរុស​កូវីដ ១៩ ថ្មី ដល់​ទៅ​ជិត​ ១០០​ករណី ដោយ​ភាគ​ច្រើន​ត្រូវ​គេ​អះអាង សុទ្ធ​សឹង​ជា​អ្នក​ដំណើរ​មក​ពី​បរទេស នាំ​ឲ្យ​តួលេខ​ឆ្លង​សរុប​កើន​ដល់ ៨១ ១៦០ករណី ក្នុង​នោះ ៣ ៣៤១​នាក់​បាន​ស្លាប់។

បើ​ទោះ​ជា​ធៀប​ជា​មួយ​ករណី​ឆ្លង​រាតត្បាត​អំឡុង​ខែ​កុម្ភៈ ចិន​ហាក់​ដូច​ជា​ស្ថិត​ក្នុង​កម្រិត​ទាប​ក្តី ប៉ុន្តែ​កំណើន​ឆ្លង​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មាន​ន័យ​ថា​ចិន កំពុង​តែ​ប្រឈម​ផ្ទុះ​ការ​រាតត្បាត​ជាថ្មី ពិសេស​ដោយ​សារ​ទទួល​រង​ឥទ្ធិពល​ពី​ការ​ផ្ទុះ​រាតត្បាត​ខ្លាំង​ក្នុង​តំបន់​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ចាប់​តាំង​ពី​ថ្ងៃ ១២ មីនា​មក។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បង្ហាញ​ក្តី​បារម្ភ ពី​អត្រា​ឆ្លង​តាម​រយៈ​ពលរដ្ឋ​ត្រឡប់​មក​កាន់​ប្រទេស​ចិន អាច​ជា​កត្តា​នាំ​ឲ្យ​ប្រទេស​មហា​អំណាច​មួយ​នេះ ផ្ទុះ​ការ​រាតត្បាត​ខ្លាំង​ដូច​អ្វី​ធ្លាប់​កើត​ឡើង​ពី​មុន។

នៅ​ភាគ​ខាង​ជើង​ឈាង​ខាង​កើត​ខេត្ត Heilongjiang ដែល​មាន​ព្រំ​ដែន​ជាប់​រុស្ស៊ី ត្រូវ​គេ​រាយការណ៍​មាន​ករណី​ឆ្លង​ថ្មី ៥៦​នាក់ ដោយ​ក្នុង​នោះ ៤៩​ករណី មក​ពី​រុស្ស៊ី នាំ​ឲ្យ​បណ្តា​ព្រំដែន​ចិន ជាប់​រុស្ស៊ី កាល​ពី​ថ្ងៃ​អាទិត្យ បាន​រឹត​បន្តឹង​ការ​ឆ្លង​ព្រំដែន និង​ដាក់​ឲ្យ​អ្នក​ដំណើរ​ទាំង​អស់​នៅ​ដាច់​ដោយ​ឡែក មុន​អនុញ្ញាត​ឲ្យ​ចូល​ទឹក​ដី​ចិន។

ជាមួយ​វិធានការ​ថ្មី​នេះ រដ្ឋបាល​ក្រុង Suifenhe និង Harbin ខេត្ត Heilongjiang ខ្លួន​នឹង​ដាក់​អ្នក​ចំណូល​ថ្មី​មក​ពី​បរទេស​ឲ្យ​នៅ​ដាច់​ដោយ​ឡែក រយៈពេល ២៨ថ្ងៃ រាប់​បញ្ចូលទាំង​ការ​ធ្វើ​តេស្ត​រក​វីរុស លើ​អ្នក​ដំណើរ​ទាំង​អស់​ផង​ដែរ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ក្រុង Harbin នឹង​ដាក់​ពលរដ្ឋ​ក្នុង​ក្រុង​របស់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ១៤​ថ្ងៃ​ដូច​គ្នា នៅ​ពេល​នរណា​ម្នាក់​លេច​ចេញ​រោគ​សញ្ញា​កូរ៉ូណា​វីរុស៕

ប្រែសម្រួល៖ សុភា
ដកស្រង់ដោយ៖ kampucheathmey.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK