​សូមប្រយ័ត្នទាំងអស់គ្នា! ករណី Covid-19 ​នៅ​ភ្នំពេញ ​អាច​ចាត់​ចូល​ជា​ករណី​ឆ្លង​សហគមន៍​ ប៉ុន្តែ​ទ្រង់ទ្រាយ​តូច​
Connect with us

ថ្មីៗ

​សូមប្រយ័ត្នទាំងអស់គ្នា! ករណី Covid-19 ​នៅ​ភ្នំពេញ ​អាច​ចាត់​ចូល​ជា​ករណី​ឆ្លង​សហគមន៍​ ប៉ុន្តែ​ទ្រង់ទ្រាយ​តូច​

​តាមការកត់សម្គាល់របស់ក្រសួងសុខាភិបាល ករណីឆ្លងរាលដាល COVID-19 នៅ​ភ្នំពេញ អាចចាត់​ចូលជាការឆ្លង​សហគមន៍​ហើយ តែ​ទ្រង់​ទ្រាយ​តូចនៅឡើយ នេះ​ជាការថ្លែងរបស់​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ក្នុង​សន្និសីទ​កាសែត នាព្រឹកនេះ។

​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​បាន​បញ្ជាក់​ថា​នៅ​ព្រឹក​នេះ ​កម្ពុជា​មិន​មាន​ករណី​ឆ្លង​មេរោគ Covid-19 ​នោះ​ទេ ​ហើយ​ករណី​ជា​សះស្បើយ​ក៏​មិន​មាន​ដូច​គ្នា។ ដូច្នេះ​ចំនួន​អ្នក​ឆ្លង​នៅ​១២២​នាក់​ដដែល ​និង​ជា​សះស្បើយ​៧៧​នាក់​ដែល​ស្មើ​នឹង​ជាង ៦៣ ភាគរយ ធៀប​នឹង​អ្នក​មាន​វីរុស​កូវីដ១៩ ទាំងអស់។

ដោយ​ឡែក​សម្រាប់​ការ​រក​ឃើញ​ករណី​នៅ​រាជ​ធានី​ភ្នំពេញ​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​គឺ​អាច​និយាយ​បាន​ថា​ជា​ករណី​ឆ្លង​រាលដាល​ជា​ការ​ឆ្លង​សហគមន៍​ហើយ តែ​ទ្រង់​ទ្រាយ​តូច​នៅ​ឡើយ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ នេះនឹងអាចឈានចូលការឆ្លងក្នុង​សហគមន៍ក្នុងទ្រង់ទ្រាយតូច បើសិនជា​នាយកដ្ឋានជំងឺឆ្លងនៃក្រសួងសុខាភិបាល  មន្ទីរសុខាភិបាលរាជធានីភ្នំពេញ  WHO និងCDC​អារមេិក រកឃើញថាគ្មានប្រភព​ចម្លងវីរុស​ច្បាស់លាស់៕

ផ្តល់សិទ្ធិដោយ៖ angkorpost

មតិយោបល់

Trending

Copyright © 2019 ANARCHAK