ធ្វើឲ្យគេច្រណែនណាស់មួយគូនេះ ! ថមមី Surprise ខួបកំណើត វីហ្សា ដែលកំពុងពរពោះយ៉ាងផ្អែមល្ហែមតែម្ដង
Connect with us

ពីនេះពីនោះ

ធ្វើឲ្យគេច្រណែនណាស់មួយគូនេះ ! ថមមី Surprise ខួបកំណើត វីហ្សា ដែលកំពុងពរពោះយ៉ាងផ្អែមល្ហែមតែម្ដង

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបមកហើយ ពីគូស្វាមីភរិយា រវាងតារាប្រុសស្រី លោក ថមមី និង អ្នកនាង សួស វីហ្សា ដែលក្រោយពី រៀបការនឹងគ្នារួចមក អ្នកទាំងពីរ តែងតែបង្ហាញពីសកម្មភាពដ៏ផ្អែមល្ហែម ឲ្យហ្វេនៗជាច្រើន បានទស្សនាផងដែរ។

ជាពិសេស ចាប់តាំងពី អ្នកនាង សួស វីហ្សា មានផ្ទៃពោះមក លោក ថមមី រឹតតែមាន ការយកចិត្តទុកដាក់ ថ្នាក់ថ្នម និងផ្ដល់ភាពកក់ក្ដៅ យ៉ាងពេញទំហឹង ដល់ភរិយារបស់ខ្លួនថែមទៀត ដែលធ្វើឲ្យហ្វេនៗមួយចំនួនពិតជាសរសើរដល់គ្រួសារមួយនេះតែម្តង។

លើសពីនេះទៅទៀត តាមរយៈការបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់មិញនេះ លោក ថមមី បាន Surprise ខួបកំណើតឲ្យភរិយារបស់ខ្លួន យ៉ាងរ៉ូមែនទិក មិនត្រឹមតែប៉ុណ្ណោះលោក​ថែមទាំងបាន បង្ហាញរូបភាពស្វីតៗជាមួយគ្នា ព្រមទាំងគ្រួសាររបស់លោកផ្ទាល់ ដែលធ្វើអ្នកគាំទ្រជាច្រើន លួចច្រណែន មើលទៅពិតជាមានក្តីសុខខ្លាំងតែម្តង៕

ប្រភព៖ khmerload.com

មតិយោបល់

ទេសចរណ៍1 min ago

ស្រស់ស្អាតណាស់! «​ទឹកធ្លាក់​អូរ​គគី​» លាក់ខ្លួនក្នុងខេត្តកំពង់ស្ពឺ ប្រែខ្លួន​ពី​តំបន់​ស្ងាត់ជ្រងំ​ក្លាយជា​ទិសដៅ​ទេសចរណ៍ដ៏ទាក់ទាញ

ពីនេះពីនោះ3 mins ago

ស្ងាត់ៗវៀតណាមចាប់ផ្តើមប្រកាសមហិច្ឆិតាថ្មី ជំរុញការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗផលិតអាវុធទំនើបសម្រាប់នាំចេញ

ថ្មីៗ18 mins ago

​ប្រយ័ត្នប្រយែង! កុំ​ចេះ​តែ​ហ៊ាន អ្នក​ទិញ​ដី​ម្តុំ​ភ្នំគូលែន មិនគិត​ឲ្យ​ច្បាស់ ប្រយ័ត្ន​ចោល​លុយ​ទទេ

ពីនេះពីនោះ56 mins ago

ក្រោយរៀបការជាមួយគ្នាជាង១០ឆ្នំា យក់ ឋិត​រដ្ឋា បង្ហោះសារពាក្យបែបនេះដាក់​ស្វាមី​ខ្លួន

ពីនេះពីនោះ3 hours ago

ពេជ្រ សោភា ប្រាប់រឿងពេលស្គាល់ សក្កដា ​ដំបូង ទើបដឹងថាពួកគេ ដូចស្នេហាឆ្មា កណ្តុរ អ៊ីចឹង!

Trending

Copyright © 2019 ANARCHAK