គន្លឹះដែលអ្នកគួរធ្វើ និងមិនគួរធ្វើ នៅពេលអ្នកមិនយល់ស្របនឹងគំនិតមនុស្សដែលមានអំណាចជាងអ្នក
Connect with us

គួរដឹង

គន្លឹះដែលអ្នកគួរធ្វើ និងមិនគួរធ្វើ នៅពេលអ្នកមិនយល់ស្របនឹងគំនិតមនុស្សដែលមានអំណាចជាងអ្នក

បុគ្គលិកក្រុមហ៊ុនភាគច្រើនពួកគេពុំសូវជាហ៊ាននិយាយប្រឆាំងតវ៉ាជាមួយនឹងអ្នកមានអំណាចប៉ុន្មានទេ ព្រោះអ្វី? គឺព្រោះតែពួកគេមានឋានៈតូចទាប ពួកគេខ្លាចបាត់បង់ការងារ ពួកគេខ្លាចទទួលបាននូវការស្ដីបន្ទោសពីថ្នាក់លើ ដូច្នេះហើយទោះបីជាពួកគេមានគំនិតល្អណាមួយដែលអាចជួយឲ្យក្រុមហ៊ុនលូតលាស់ក៏ពួកគេមិនហ៊ាននិយាយបញ្ចេញមតិដែរ។ក៏ប៉ុន្តែក៏មានបុគ្គលិកខ្លះទៀតពេលដែលមានអង្គប្រជុំម្ដងៗពួកគេមានអាកប្បកិរិយា និងការនិយាយស្ដី ឆ្គាំឆ្គងលើសលស់ពាក្យសម្ដីជាមួយនឹងអ្នកដែលមានអំណាចជាងខ្លួន។

តួយ៉ាងទោះបីជាមតិរបស់យើងមានភាពល្អឥតខ្ចោះជាងគេនៅក្នុងអង្គប្រជុំក៏ដោយ ក៏យើងមិនត្រូវបង្ហាញនូវភាពក្រអឺតក្រទម ឬការនិយាយដោយគ្មានសីលធម៌ ដើម្បីឆ្លើយតបទៅនឹងបុគ្គលនោះឡើយ។ដូចនេះហើយថ្ងៃនេះគំនិតនឹងលើកយកចំណុចសំខាន់ៗដែលទាក់ទងទៅនឹងអ្វីដែលយើងគួរធ្វើឬមិនគួរធ្វើនៅពេលដែលចង់ជំទាស់មតិជាមួយនឹងអ្នកដែលមានអំណាចខ្លាំងជាងយើង។

១ អ្វីដែលគួរធ្វើ

  • អ្នកត្រូវប្រាប់ពួកគេថាអ្នកមានមតិដែលថ្មី ដែលប្លែក រួចហើយសួរទៅកាន់គាត់ថា តើខ្ញុំអាចមានសិទ្ធក្នុងការបញ្ចេញមតិយោបលល់របស់ខ្ញុំបានដែរឬទេ? បើសិនជាពួកគេចង់ដឹងពីមតិដ៏ល្អរប​ស់អ្នកពួកគេនឹងផ្ដល់ឱកាសទៅដល់អ្នក។
  • បញ្ជាក់ឡើងវិញនូវចំណុចទស្សនៈឬការសម្រេចចិត្តដើមរបស់អ្នក ដូច្នេះអ្នកនឹងយល់ពីវាបានកាន់តែច្បាស់។
  • និយាយយឺតៗ និយាយដោយសម្លេងគួរសម ហើយច្បាស់ៗ ការធ្វើដូចនេះនឹងធ្វើឱ្យអ្នក​ និងអ្នកដទៃ​មិនមានអារម្មណ៍តឹងតែង។

២ កុំធ្វើអ្វីដែលមិនគួរធ្វើ

  • កុំសន្មត់ថាការនិយាយ ឬ ការផ្ដល់នូវមតិផ្ទុយគ្នាជាការមិនចុះសម្រុងគ្នាឲ្យសោះ ហើយក៏មិនត្រូ​វគិតថាវានឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងឬក៏អាជីពរបស់អ្នកឡើយ ពោលគឺមានន័យថាអ្នកត្រូវនិយាយពាក្យសម្ដីដែលគោរពទៅកាន់អ្នកដ៏ទៃ ហើយផ្ដល់នូវមតិរបស់អ្នកទៅដៃគូម្ខាងទៀតដោយមានលក្ខណៈតថៈ។
  • កុំបញ្ចាក់មតិរបស់អ្នកជាអង្គហេតុ ដោយគ្រាន់តែបង្ហាញពីទស្សនៈរបស់អ្នកហើយចាប់ផ្ដើមនូវការពិភាក្សាអំពីមតិទាំងនោះ។
  • ​កុំប្រើពាក្យវិនិច្ឆ័យដូចជាប្រញាប់ ល្ងីល្ងើ ឬ ខុស ព្រោះវាធ្វើឲ្យភាគីម្ខាងទៀតមានភាពអាក់អន់ស្រពន់ចិត្តជាមួយនឹងពាក្យទាំងនោះ។

អត្ថបទដោយ៖ រិន ហាណាវី

ប្រភព៖ kumnit.com

Trending

Copyright © 2019 ANARCHAK