ចូលរួមសោកស្តាយ! អាមេរិក​មាន​អ្នក​ឆ្លង COVID-19 ជាង​៥៣​ម៉ឺន​ករណី ហើយ​ស្លាប់​ជាង​២​ម៉ឺន​នាក់​ដែល​ច្រើនជាងគេ​បំផុត​
Connect with us

ថ្មីៗ

ចូលរួមសោកស្តាយ! អាមេរិក​មាន​អ្នក​ឆ្លង COVID-19 ជាង​៥៣​ម៉ឺន​ករណី ហើយ​ស្លាប់​ជាង​២​ម៉ឺន​នាក់​ដែល​ច្រើនជាងគេ​បំផុត​

​គិត​ត្រឹម​ថ្ងៃទី​១២ ខែមេសា អាមេរិក​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ច្រើនជាងគេបង្អស់​នៅលើ​ពិភពលោក​។ ការណ៍​នេះ បានធ្វើ​ឲ្យ​អាមេរិក​ក្លាយជា​ប្រទេស​មាន COVID-19 និង​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ច្រើនជាងគេ​។ អត្រា​ឆ្លង និង​ស្លាប់​កើនឡើង​យ៉ាងគំហុក​បែបនេះ ដោយសារ​មួយថ្ងៃៗ​អាមេរិក​មាន​អ្នក​ឆ្លង​ជាច្រើន​ម៉ឺន​ករណី និង​ស្លាប់​ជាច្រើន​ករណី​។

បើតាម​វែបសាយ Worldometer អាមេរិក​មាន COVID-19 សរុប និង​អ្នកស្លាប់​ដោយសារ​ជំងឺឆ្លង​នេះ ច្រើនជាងគេបង្អស់ ពោលគឺ​កើន​លើស​អ៊ីតាលី​ទៅទៀត​។ មកដល់​ថ្ងៃទី​១២ ខែមេសា នេះ អាមេរិក​បាន​រកឃើញ​អ្នក​ផ្ទុក COVID-19 ថ្មី​ជាង​៣​ម៉ឺន​ករណី និង​អ្នកស្លាប់​ជាង ១៨០០​ករណី​។ យ៉ាងណាក្តី តួលេខ​នេះ គឺ​ធ្លាក់ចុះ​បន្តិច​បើ​ធៀប​នឹង​ថ្ងៃទី​១០ ខែមេសា ដែលមាន​ចំនួន​អ្នក​ឆ្លង ៣៣៧៥២​ករណី និង​អ្នកស្លាប់ ២០៣៥​ករណី​។


តួលេខ​សរុប COVID-19 របស់​អាមេរិក មាន​ចំនួន ៥៣២៨៧៩​រ​ណី អ្នកស្លាប់ ២០៥៧៧​ករណី និង​អ្នកជា​សះស្បើយ​មាន ៣០៤៥៣​ករណី​។​ចំណែក​អ៊ីតាលី ដែល​ពីមុន​មាន​អ្នកស្លាប់​ច្រើនជាងគេ បាន​ធ្លាក់​មក​លំដាប់​ទី​ពីរ​វិញ ដោយមាន​ករណី​ស្លាប់​សរុប​ចំនួន ១៩៤៦៨​ករណី​។ ចំណែក​ករណី​COVID-19 សរុប​របស់​អ៊ីតាលី​មាន​ជាង ១៥​ម៉ឺន​ករណី​។

​សូមបញ្ជាក់ថា បើទោះបីជា​អាមេរិក​មាន​វិធានការ​ទប់ស្កាត់​COVID-19 ដូចជា​បិទ​រដ្ឋ បិទ​សាលារៀន កន្លែង​កម្សាន្ត ការ​រឹតត្បិត​ការធ្វើដំណើរ ក៏​ចំនួន​អ្នក​ឆ្លង​នៅ​អាមេរិក​នៅតែ​បន្ត​កើន​ឡើយ​គំហុក​៕

ប្រភព៖ thmeythmey.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK