ពិតជាស្វាមីគំរូមែន ! ខណៈដែលប្រពន្ធកំពុងពពោះស្វាមី DJ ណាណា ត្រូវភរិយាសរសើរមិនដាច់ពីមាត់
Connect with us

ពីនេះពីនោះ

ពិតជាស្វាមីគំរូមែន ! ខណៈដែលប្រពន្ធកំពុងពពោះស្វាមី DJ ណាណា ត្រូវភរិយាសរសើរមិនដាច់ពីមាត់

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់ DJ NANA ដែលមានប្រជាប្រិយភាពនោះហើយ យ៉ាងណាមិញអ្នកនាង មានឈ្មោះ​ដើមគឺ នាង សុ​វ៉ាត​នា ជា​ស្ត្រី​មួយរូបដែល​កំពុងតែ​លេចធ្លោ​ក្នុងនៅសង្គម​ ដោយសារតែគាត់ជា​មនុស្ស​រួសរាយ​រាក់ទាក់ រួមជាមួយ​ភាពជឿជាក់ផងដែរ។ណាណា តែងតែមាន​ការផ្តល់​ចំណេះដឹង ការលើកទឹកចិត្ត​ស្ត្រី និង​យុ​វ័យ​ឲ្យ​ក្លាហាន​ ចេះ​គិតគូរ និង​ពិចារណា​

ឲ្យ​បាន​វែងឆ្ងាយ​ តាមរយៈវីដេអូខ្លីៗដែលគាត់តែងតែបង្ហោះចូលនៅក្នុងហ្វេសប៊ុកផេករបស់គាត់មួយដែលមានឈ្មោះថា Dj Na Na ។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២០ គេប្រទះឃើញ ណាណា បានបង្ហោះរូបភាព និងសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ធ្វើឲ្យអ្នកគាំទ្រ លាន់មាត់សរសើរ​ពីស្វាមីរបស់ Dj រូបនេះមិនដាច់ពីមាត់។ Dj NaNa បានសរសេរថា “លោក

ប្តីងើបតាំងពីពេលណាមិនដឹង លាងចាន បោសជូនផ្ទះ និងត្រៀមឆុងទឹកដោះគោឲ្យប្រពន្ធ។ នេះហើយបុរសពិតៗ។ មនុស្សស្រីដែលមានផ្ទៃពោះ ត្រូវការគេងឲ្យបានច្រើន ដូច្នេះដើម្បីប្រពន្ធ និងកូន ស្វាមីត្រូវចេះជួយរំលែកការងារផ្ទះ។ លឺនៅប្រុសៗ?”៕

ប្រភព៖hotnew.me

 

មតិយោបល់

Trending

Copyright © 2019 ANARCHAK