ឃើញហើយស្រក់ទឹកភ្នែក! យុវជនម្នាក់គរ មិនអាចនិយាយខំប្រឹងLive លក់ទាំងទឹកភ្នែក (មានវីដេអូ) - ANARCHAK
Connect with us

ពីនេះពីនោះ

ឃើញហើយស្រក់ទឹកភ្នែក! យុវជនម្នាក់គរ មិនអាចនិយាយខំប្រឹងLive លក់ទាំងទឹកភ្នែក (មានវីដេអូ)

នំពេញ៖ សព្វថ្ងៃមានមនុស្សជាច្រើនអ្នកដែល បានជ្រើសរើសយកមុខរបរលក់អីវ៉ាន់ ឬផលិតផលថែរក្សាសម្រស់សក់នៅតាមបណ្ដាយសង្គម​ ដោយមានអ្នកខ្លះក៏បានជោគជ័យក្នុងការលក់តាមអនឡាញផងដែរ។
ជាក់ស្ដែង អ្វីដែលដែលយើងសង្កេតឃើញនោះ គឺមានមានយុវជនខ្មែរយើងមួយរូប មានឈ្មោះថា Nut Nuttakit ដោយលោកជាមនុស្សគរ ដែលមិនអាចនិយាយស្ដីអ្វីបានក្រៅពីប្រើប្រាស់នៅកាយវិការ ដោយរូបលោក ឡាយលក់ផលិតផល ថែរក្សាសម្រស់។ ស្របពេលដែលកុំពុងឡាយ លក់ ផលិតផល ទឹកមុខលោកហាក់បីដូចជា ខំប្រឹងជាមួយនឹងការងារនេះ ជាពិសេសលោកឡាយទាំងទឹកភ្នែកទៀតផង។

តួយ៉ាង បើទោះបីរូបលោកគរមិនអាចនិយាយស្ដីបាន តែយុវជនម្នាក់នេះនៅតែខំប្រឹងឡាយលក់ផងដែរ។ ដោយរូបលោកក៏បានសរសេរ Captions នៅលើវីដេអូនោះថា៖
ជំរាបសួរបងៗ ខ្ញុំចង់និយាយរឿងមួយ ខ្ញុំជាមនុស្សគរ ខ្ញុំមិនបានថាអ្នកណាខ្លះអាក្រក់ទេ ហេតុអ្វី អ្នកខ្លះថាខ្ញុំគរអាក្រក់មែនអត់ មានអ្នកណាស្អប់ខ្ញុំជាមនុស្សគមែនអត់? ខ្ញុំចង់លក់ឡេដើម្បីខ្លួនឯង ខ្ញុំជាកូនអ្នកក្រមែន អ្នកណាខ្លះស្អប់ខ្ញំកូនក្រមែនអត់ ខ្ញុំមិនអីទេ។ ខ្ញុំជាមនុស្សគរ ខ្ញុំនិយាយអត់កើតទេ ខ្ញុំមានលក់ម្ស៉ៅលាបមុខបាត់មុនឲ្យស្អាត ពេលព្រឹក ពេលយប់ ខ្ញុំមានលក់ឡេលាបខ្លួន ឲ្យសស្អាត។
មិនត្រឹមតែប៉ុណ្ណោះ យុវជនរូបនេះ យំបណ្តើរលក់បណ្តើរ ខណៈពេលដែលមានការមិនពេញចិត្ត​ថែមទាំងនិយាយថា គ្រាន់តែជាការសម្តែង ក៏ដូចជាការរិះគន់ជាដើម។ តាមរយៈវីដេអូនេះបានធ្វើឲ្យមហាជនជាច្រើនសឹងស្រក់ទឹកភ្នែកតាមផងដែរ៕

ប្រភព៖ khmerload

មតិយោបល់

Trending

Copyright © 2019 ANARCHAK