ធ្វើដូចម្តេចទើបមានគំនិតថ្មីៗដើម្បីធ្វើអាជីវកម្ម?
Connect with us

គួរដឹង

ធ្វើដូចម្តេចទើបមានគំនិតថ្មីៗដើម្បីធ្វើអាជីវកម្ម?

គំនិតអាជីវកម្មអាចនឹងមករកអ្នកនៅពេលដែលអ្នកគ្មានក្តីរំពឹងទុកថាវាមក។ ប៉ុន្តែពេលខ្លះអ្នកក៏ត្រូវបង្ខំខួរក្បាលរបស់អ្នកឲ្យរកគំនិតអាជីវកម្មថ្មីៗផងដែរ។ ហើយនៅពេលអ្នកគិតថា អ្នករកបាននូវគំនិតល្អៗដើម្បីចាប់ផ្តើមអាជីវកម្មហើយនោះ អ្នកត្រូវតែធ្វើការស្រាវជ្រាវលើវាបន្ថែមទៀតដើម្បីបញ្ចាក់ថាគំនិតនេះ វាស្របច្បាប់ហើយមានទីផ្សារ និងមានវិធីសាស្រ្តដើម្បីទុបទល់នឹងការប្រកួតប្រជែង។ ហើយខាងក្រោមនេះ គឺជាតិចនិចខ្លះៗដើម្បីជាជំនួយដល់អ្នកដើម្បីទទួលបានគំនិតអាជីវកម្មថ្មីៗ៖

តើអ្នកពូកែខាងអ្វី?

ចាប់ផ្តើមដំបូងគឺខ្លួនអ្នក ថាតើអ្នកពូកែខាងអ្វី? តើអ្នកចូលចិត្តអាជីវកម្មប្រភេទណា? ថាតើវាមានឱកាសអ្វីខ្លះ? តើអ្នកមានសមត្ថភាពអត់? ជឿជាក់លើខ្លួនឯងអត់? ដូចនេះអ្នកត្រូវតែដឹងពីអ្វីដែលអ្នកពូកែ និងមុខជំនាញទាក់ទាងនឹងភាពពូកែរបស់អ្នក។ ដល់ពេលនោះវានឹងធ្វើឲ្យអ្នកប្រាកដថាអ្នកមិនត្រឹមតែអាចធ្វើការងារបាននោះទេ ប៉ុន្តែអ្នកក៏រីករាយក្នុងការធ្វើឱ្យអាជីវកម្មរបស់អ្នកទៅមុខដោយរលូនដែរ។

តើបញ្ហាអ្វីដែលត្រូវការដំណោះស្រាយ?

ការចាប់ផ្តើមដ៏ល្អសម្រាប់គំនិតអាជីវកម្ម គឺរកដោះស្រាយលើបញ្ហាដែលមនុស្សកំពុងជួបប្រទះ។ ថាតើមានបញ្ហាអ្វីខ្លះដែលមនុស្សកំពុងជួបប្រទះ? តើអាចយកវាមកបំលែងធ្វើជាអាជីវកម្មបានទេ? តើមានគូរប្រកួតប្រជែងទេ? តើគូរប្រកួតប្រជែងនោះមានចំណុចខ្សោយអ្វី? ខ្លាំង? តើអ្នកមានអ្វីជាសំអាងដើម្បីយកឈ្នះគេ? តើមានយុទ្ធសាស្ត្រទប់ទល់អ្វីខ្លះដើម្បីឱ្យអាជីវកម្មនេះទៅមុខបាន? បន្ទាប់មកអ្នកត្រូវព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីរកដំណោះស្រាយ និងវិធីដើម្បីធ្វើឲ្យវាក្លាយទៅជាអាជីវកម្មដែលរកប្រាក់ចំណេញបាន។

តើអ្នកដទៃទៀតប្រាប់អ្នកទេ ថាអ្នកពូកែអ្វី?

ប្រហែងជាអ្នកមានទេពកោសល្យអ្វីមួយដែលអ្នកដទៃមើលឃើញ តែខ្លួនអ្នកផ្ទាល់បែជាមិនដឹងទៅវិញ។ ក្នុងករណីនេះ ប្រសិនជាអ្នកអាចឃើញខ្លួនឯងច្រើនជាងនេះ វានឹងជួយអ្នកឱ្យមានគំនិតអាជីវកម្មដ៏អស្ចារ្យជាច្រើន៕

អត្ថបទ៖ វិសាល

ប្រភព៖ business-record.com

Trending

Copyright © 2019 ANARCHAK