ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់អ្នកចូលចិត្តទទួលទានមី ប្រយ័ត្នស្លាប់មិនដឹងមូលហេតុ
Connect with us

គួរដឹង

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់អ្នកចូលចិត្តទទួលទានមី ប្រយ័ត្នស្លាប់មិនដឹងមូលហេតុ

​ក្នុង​បទ​សម្ភាស​ស្ដីពី​ចំណេះ​ដឹង​ផ្នែក​សុខ​សាធារណៈ​ ​នៅ​ថ្ងៃនេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​លើកយក​ផល​ប៉ះ​សុខភាព​ពី​ការ​ទទួលទានមី​ជាប្រចាំ​ ​មួយ​កំប៉ុង​ ​ឬមួយ​កញ្ចប់​គ្រប់ពេល​ ​ជា​រៀងរាល់ថ្ងៃ​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ដោយ​មិន​ដឹង​ពី​មូលហេតុ​។​ ​លោក​វេជ្ជបណ្ឌិត​ ​មានប្រសាសន៍ថា​ ​កាលពី​កំលុងពេល​ដែល​លោក​កំពុង​រៀន​ជំនាញ​ពេទ្យ​នៅ​សហរដ្ឋអាមេរិក​ ​លោក​បាន​សិក្សាស្រាវជ្រាវ​អំពី​ផល​ប៉ះ​នៃ​ការ​ទទួលទាន​មី​នេះ​រួច​ម្ដង​មក​ហើយ​។​ ​លទ្ធផល​នៃ​ការស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ​ការ​ទទួលទាន​មី​ ​ទោះ​មី​ប្រភេទ​អ្វី​ក៏ដោយ​ ​បើ​ទទួលទាន​គ្រប់ពេល​ ​និងជា​​រាល់ថ្ងៃ​ ​ត្រឹមតែ​៣​០​ថ្ងៃ​ប៉ុណ្ណោះ​ ​អាច​បណ្ដាល​ឱ្យ​មនុស្ស​បាត់បង់ជីវិត​។​

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ថា​ ​នៅ​ក្នុង​សរសៃ​មី​មាន​សារធាតុ​គីមី​ច្រើន​ ​ហើយ​គីមី​ទាំងនោះ​ភាគច្រើន​ជា​គីមី​ ​ដើម្បី​រក្សា​មី​ទុកឱ្យ​​បាន​យូរ ​កុំ​ឱ្យ​វា​ផ្អួរ​ ​កុំ​ឱ្យ​ស្អុយ​ ​និង​កុំ​ឱ្យ​វា​ឆាប់​ខូច​។​ ​ក្នុង​សរសៃ​មី​សុទ្ធតែ​ជា​គ្រឿងគ្រៅ​ដែលគេ​បន្ថែម​ទៅ​ក្នុង​បន្លែ​ ​ទឹក​ ​និង​នៅ​ក្នុង​ម្សៅ​មី​ ​ដើម្បី​កុំ​ឱ្យ​វា​ឆាប់​ខូច​។​ ​ក្រៅពី​គ្រឿងគ្រៅ​ទាំងនេះ​ ​ក្នុង​សរសៃ​មី​នៅ​មាន​អំបិល​​​ប្រៃខ្លាង​​​២​/​៣​ ដែល​​លើស​ពី​ការណែនាំ​ ​F​D​A​ ​របស់​អាមេរិក​ (U.S. ​Food​ ​and​ ​Drug​ ​Administration​) ​ដែល​ជា​ក្រសួង​នៃ​ការណែនាំ​ម្ហូប​ ​ហើយនិង​ថ្នាំ​របស់​អាមេរិក​។​

​លោក​វេជ្ជបណ្ឌិត​ ​បន្ត​ថា​ ​ការ​ទទួលទាន​មី​ ​គេ​រក​ឃើញ​៦​៨​% ​នៃ​អ្នកចូលចិត្ត​ទទួលទាន​មី​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ស​ប្ដាហ៍​ទទួលរង​ប៉ះទង្គិច​ចម្រុះ​ទៅលើ​សុខភាព​ ​ហើយ​វា​អាច​វិវដ្ដ​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​បំផុត​។​ ​ក្នុង​នោះ​វា​បង្ក​ទៅជា​ជំងឺបេះដូង​ ​ជំងឺ​ ​Stroke​ ​ជំងឺ​ទឹកនោម​ផ្អែម​ ​ជំងឺលើសឈាម​ ជំងឺ​​ខ្លាញ់កក​ក្នុង​ឈាម​ ​និង​ជំងឺ​លើស​ជាតិ​ស្ក​។​ ​ការ​បង្ក​រោគ​ចម្រុះ​បែប​នេះ​ ​គឺ​ដោយសារតែ​សារធាតុ​គីមី​នៅ​ក្នុង​សរសៃ​មី​ ​ដើម្បី​រក្សា​មី​ទុក​បាន​យូរ​ ​និង​សារធាតុ​បន្ថែម​មួយ​ចំនួន​ទៀត​ដែល​មិនមែន​ជា​របស់​ធម្មជាតិ​នេះឯង​។​

​ទោះបី​ការ​ទទួលទាន​មី​ច​ម្អែ​ក​ក្រពះ​បាន​មួយ​ពេល​ៗ​មែន​ ​ប៉ុន្តែ​មី​គ្មាន​ជីវជាតិ​ ​គ្មាន​ជាតិ​សរសៃ​ (ហ្វៃ​ប៊័រ​) ​ឡើយ​ ​ផ្ទុយទៅវិញ​វា​សម្បូរទៅដោយ​ជាតិម្សៅ​ច្រើន​ ​ដែល​ធ្វើ​ឱ្យ​អ្នក​ចិត្ត​ទទួលទាន​មី​ឡើង​គីឡូ​។​ ​មី​ដែល​មានតែ​ជាតិម្សៅ​គ្មាន​ជីវជាតិ​ដូច្នេះ​ ​វា​ធ្វើ​ឱ្យ​អ្នក​និយម​ទទួលទាន​មី​ពិបាក​​នឹង​បត់ជើង​ធំ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ការ​ទទួលទាន​មី​ច្រើន​ ​អាច​ធ្វើ​ឱ្យ​ខូច​ថ្លើម​ ​និង​ខូច​ក្រពះ​ធ្វើ​ឱ្យ​ក្រពះ​ស្ត្រេ​ស​ក្នុង​ដំណើរការ​កិន​ម្ហូប​ដល់​ទៅរាប់ម៉ោង​ឯណោះ​។​

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ណែនាំ​ថា​ ​បើ​ការ​ទទួលទាន​មី​ច្រើនហួស​ហេតុ​ធ្វើ​ឱ្យ​ប៉ះទង្គិច​ច្រើន​ដល់​សុខភាព​យ៉ាង​ដូច្នេះ​ ​លោក​ផ្ដល់​ប​ល់ឱ្យ​ចៀសវាង​ការ​ទទួលទាន​មី​ជាប្រចាំ ​ជាពិសេស​ក្មេង​វ័យ​ជំទង់​ ​សិស្ស​ ​និស្សិត​ ​និង​អ្នក​ដែល​រវល់​នឹង​ការងារ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ច​ម្អិ​ន​អាហារ​។​ ​ត្រង់​ចំណុច​នេះ​ ​លោក​ឪពុក​អ្នកម្ដាយ​ដែល​ស្រឡាញ់​កូន​គួរគប្បី​គិត​គូ​ពី​សុខភាព​ពួកគេ​ ​ដោយ​ចៀសវាង​កុំ​ឱ្យ​ពួកគាត់​ទទួលទាន​មី​ញឹកញាប់​ពេក​។​ ​បើ​យកល្អ​អាច​ទទួលទាន​​ម្ដងក្នុង​មួយ​ស​ប្ដាហ៍​បាន​ឡើយ​ ​ហើយ​បើ​ញ៉ាំ​មី​ សូមញ៉ាំ​តែ​សាច់​មី​បានហើយ​ ​កុំ​ញ៉ាំ​ទឹកឆុង​មីឱ្យ​សោះ​។​

​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ដឹង​ពី​ការព្រមាន​ផ្សេងៗ​រួចមក​ហើយ​ ​ចំពោះ​ការ​ទទួលទាន​មី​កញ្ចប់​ ​ឬ​មី​កំប៉ុង​ច្រើន​ ​ខណៈ​អ្នកខ្លះ​ចូលចិត្ត​ទទួលទាន​ដោយសារតែ​វា​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ ​និង​ខ្លះទៀត​ចូលចិត្ត​វា​ដោយសារតែ​វា​ងាយស្រួល​ក្នុង​ការ​ច​ម្អិ​ន​ ​ប៉ុន្តែ​សូម​កុំ​ភ្លេច​ពី​ផល​ប៉ះពាល់​ចំពោះ​សុខភាព​របស់​អ្នក​។​

​ក្រៅពី​ការ​ទទួលទាន​មី​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​លើកឡើង​ថា​ ​សូម្បីតែ​ការ​ទទួលទាន​អាហារ​​កញ្ចប់​ ​អាហារ​កំប៉ុង​ ​ទោះ​ឆ្អិន​ស្រាប់​ឬ​មិនទាន់​ឆ្អិន​ ​និង​ភេសជ្ជ​ដែល​វេច​ខ្ចប់​ស្រាប់​ ​រួម​ទាំង​អាហារ​កែច្នៃ​មួយ​ចំនួន​ទៀត​ ​ក៏​អាច​​​ប៉ះ​ពាល់​ដល់​សុខភាព​​ស្រដៀងគ្នា​នេះ​ដែរ​៕​

ប្រភព៖ www.interconrooster.com  

មតិយោបល់

គួរដឹង1 min ago

ត្រូវដឹង! អ្នកមាន​ជំងឺ​ហឺត​អាលែកហ្ស៊ី គួរនៅ​ឲ្យ​ឆ្ងាយ​ពី​របស់​ទាំងនេះ!

ទេសចរណ៍21 mins ago

ស្រស់ស្អាតណាស់! «​ទឹកធ្លាក់​អូរ​គគី​» លាក់ខ្លួនក្នុងខេត្តកំពង់ស្ពឺ ប្រែខ្លួន​ពី​តំបន់​ស្ងាត់ជ្រងំ​ក្លាយជា​ទិសដៅ​ទេសចរណ៍ដ៏ទាក់ទាញ

ពីនេះពីនោះ22 mins ago

ស្ងាត់ៗវៀតណាមចាប់ផ្តើមប្រកាសមហិច្ឆិតាថ្មី ជំរុញការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗផលិតអាវុធទំនើបសម្រាប់នាំចេញ

ថ្មីៗ37 mins ago

​ប្រយ័ត្នប្រយែង! កុំ​ចេះ​តែ​ហ៊ាន អ្នក​ទិញ​ដី​ម្តុំ​ភ្នំគូលែន មិនគិត​ឲ្យ​ច្បាស់ ប្រយ័ត្ន​ចោល​លុយ​ទទេ

ពីនេះពីនោះ1 hour ago

ក្រោយរៀបការជាមួយគ្នាជាង១០ឆ្នំា យក់ ឋិត​រដ្ឋា បង្ហោះសារពាក្យបែបនេះដាក់​ស្វាមី​ខ្លួន

Trending

Copyright © 2019 ANARCHAK