ពិតជាស្រស់ស្អាតណាស់ ! ផ្ទុះការសរសើរក្រោយ សុគន្ធ និសា គ្រងឈុតត្នោតខ្មែរ
Connect with us

ពីនេះពីនោះ

ពិតជាស្រស់ស្អាតណាស់ ! ផ្ទុះការសរសើរក្រោយ សុគន្ធ និសា គ្រងឈុតត្នោតខ្មែរ

ភ្នំពេញ៖ការគ្រងឈុត១នេះរបស់សុគន្ធ និសា ធ្វើឲ្យនាងត្រូវបានគេដាក់ឈ្មោះថា ជារាជនីសម្រស់ ព្រោះស័ក្តិសមជាមួយ និងដងខ្លួនតែម្ដង៕ តារាចម្រៀងល្បីល្បាញ អ្នកនាងសុគន្ធ និសា បានគ្រងឈុតដែលមានឈ្មោះថា “ឈុតត្នោតខ្មែរ ប្រសិទ្ធសិរី” ដែលជាការច្នៃដោយសម្អាងការប្រសិទ្ធសិរី ធ្វើឲ្យសម្រស់របស់នាងកាន់តែលេចធ្លោថែមមួយកម្រិតទៀត ខណៈដែលក្រុមអ្នកគាំទ្រនាង

បានសរសើរមិនដាច់ពីមាត់ទេថា នាងពិតជាស្រស់ស្អាតខ្លាំងណាស់នៅពេលដែលពាក់ឈុត១នេះ។ នេះជាឈុតដែលគេកម្រឃើញ ហើយក៏ជាឈុតដែលរំលេចពីគុណតម្លៃរបស់ដើមត្នោតខ្មែរ ដែលរុក្ខជាតិដ៏មានប្រយោជន៍របស់ដូនតាខ្មែរយើងផងដែរ។នៅលើផេ ក ប្រសិទ្ធសិរី សម្អាងការ បានបង្ហោះកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ អមដោយកំណាព្យមួយឃ្លា ដែលបង្ហាញពីដើមត្នោតខ្មែរ។

រូបថតជាច្រើនសន្លឹករបស់តារាចម្រៀង អ្នកនាងសុគន្ធ និសា ត្រូវបានមហាជនសរសើរទាំងសម្រស់ និងឈុតដែលបានច្នៃឡើងដោយមានការចែកចាយគួរឲ្យសរសើរដោយសារតែឈុតនេះទាក់ទាញ ហើយជាឈុតដែលកែច្នៃឡើងដើម្បីបង្ហាញពីគុណតម្លៃរបស់ដើមត្នោត ដែលគេចាប់អារម្មណ៍ច្នៃឡើង។

 ប្រភព៖ hotnew.me

មតិយោបល់

Trending

Copyright © 2019 ANARCHAK