សូមចូលរួមសោកស្ដាយ ! គ្រូពេទ្យអ៊ីតាលី ចំនួន១០០នាក់ បានទទួលមរណភាព ខណៈបុគ្គលិកសុខាភិបាលចំនួន៨ ៩៥៦នាក់ ឆ្លងវីរុស Covid-19
Connect with us

ថ្មីៗ

សូមចូលរួមសោកស្ដាយ ! គ្រូពេទ្យអ៊ីតាលី ចំនួន១០០នាក់ បានទទួលមរណភាព ខណៈបុគ្គលិកសុខាភិបាលចំនួន៨ ៩៥៦នាក់ ឆ្លងវីរុស Covid-19

បរទេស៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០ សមាគមគ្រូពេទ្យអ៊ីតាលី បានប្រកាសឲ្យដឹងថា ពេលនេះវេជ្ជបណ្ឌិតសរុបចំនួន១០០នាក់ ដែលបានឆ្លងវីរុស Covid-19 ឥឡូវបានទទួលមរណភាពអស់ហើយ ដែលនេះគឺជាដំណឹងដ័ក្រៀមក្រំបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន scmp ។

យោង​តាម​សមាគម Fnomceo ឲ្យ​ដឹង​ថា គ្រូ​ពេទ្យ​ដែល​ជា​ជន​រងគ្រោះ​ទី ១០០ គឺ​ជា​ស្ត្រី​វ័យ ៦២​ឆ្នាំ​មក​ពី​ទីក្រុង Mira ក្នុង​ខេត្ត Venice។ ប្រទេសអ៊ីតាលីត្រូវបានគ្របដណ្តប់ដោយការរីករាលដាលនៃមេរោគឆ្លងដ៏សាហាវបំផុតនៅលើពិភពលោក ហើយបុគ្គលិកពេទ្យនៅនិងមន្ទីរពេទ្យ បាន​ប្រឈម​មុខ​ទប់ទល់​ជំងឺ​នេះ​ដោយគ្មានការការពារគ្រប់គ្រាន់ដូចជាស្រោមដៃ និងម៉ាស។

ជាមួយគ្នានេះដែរ កាលពីថ្ងៃសៅរ៍លោក Carlo Palermo ប្រធានសហជីពពាណិជ្ជកម្មវេជ្ជបណ្ឌិត Anaao Assomed បាននិយាយអំពីការស្លាប់របស់ Covid-19 ចំនួន ១២០ នាក់ក្នុងចំណោមបុគ្គលិកពេទ្យរួមមានវេជ្ជបណ្ឌិត ៨០ នាក់ គិលានុបដ្ឋាយិកា ៤០នាក់ និងបុគ្គលិកថែទាំចំនួន ៤០ នាក់។

វិទ្យាស្ថានសុខភាពជាតិអ៊ីតាលី បានឱ្យដឹងថាគិតត្រឹមថ្ងៃព្រសស្បត្តិ៍ ទី០៩ ខែមីនា ឆ្នាំ២០២០នេះ បុគ្គលិកសុខាភិបាលចំនួន៨ ៩៥៦នាក់ បានធ្វើតេស្តរកឃើញផ្ទុកវីរុស Covid-19​​ ៕

ប្រភព៖ kbn.news

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ2 months ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ2 months ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK