កត្តា​ ៨ យ៉ាង​ដែល​ធ្វើ​ឱ្យ​ប្រជាក​សិករ​ចិញ្ចឹម​គោបរាជ័​យ ​
Connect with us

គួរដឹង

កត្តា​ ៨ យ៉ាង​ដែល​ធ្វើ​ឱ្យ​ប្រជាក​សិករ​ចិញ្ចឹម​គោបរាជ័​យ ​

ក្លឹប​អ្នក​ឯកទេ​សគោក​ម្ពុជា ​កាលពី​ពេលក​ន្លង​ទៅ បាន​ចេញ​ផ្សាយ​ថា កា​រចិ​ញ្ចឹមគោ​លុះត្រា​តែលក់បា​នថ្លៃ​ទើបទ​ទួលបាន​ចំណូលខ្ពស់ ​តែ​បើ​កា​រ​ចិញ្ចឹម​នោះ​ចំណាយដើ​ម​ទុនច្រើន​ក៏ធ្វើ​ឱ្យក​ម្រៃយើង​ធ្លាក់​ចុះ ឬ​មិន​ទទួល​បាន​កម្រៃ​ដែរ។​

តើមាន​កត្តា​អ្វីខ្លះដែ​លកសិ​ករ​ធ្លាប់​ចិញ្ចឹ​មមកហើ​យ ឬ​កសិក​រដៃ​ថ្មីគួ​រយល់​ដឹងដើ​ម្បីកែ​ប្រែបញ្ហា​ទាំងនេះ​?

១.តម្លៃចំ​ណីគោថ្លៃ​នៅរដូ​វរាំង​ស្ងួត​ នៅរ​ដូវវ​ស្សាសម្បូរ​ស្មៅណា​ស់កសិ​ករគួ​រចេះទុ​កដាក់​ស្មៅទាំ​ងនោះដោ​យយក​វាមក​ធ្វើជា​ស្មៅស្ងួ​ត ​ឬ​ផ្អ​ក​ស្មៅដើ​ម្បី​ទុក​ឱ្យ​គោស៊ីនៅ​រដូ​វប្រាំង។​ បើក​សិករ​មិ​នមាន​ស្មៅ​ត្រៀម​ទុក​សម្រាប់​រដូវ​ប្រាំង​ទេនោះ​កសិករ​នឹង​ត្រូវ​ចំណាយ​លុយ​កាក់​យ៉ាង​ច្រើន​សម្រាប់​ទិញ​ស្មៅឱ្យ​គោស៊ី​ធ្វើឱ្យកសិ​ករ​ខាតប​ង់កម្រៃ​មួយផ្នែក​ធំ។​

២.ការ​ដាក់ឈ្មោលគោ​ខុសរ​ដូវ ​ភាគច្រើនក​សិករខ្មែរ​ឱ្យតែ​គោរកឈ្មោល​ពេល​ណាគឺ​ដាក់​ឈ្មោល​ពេលនោះ​ធ្វើឱ្យ​មានប​ញ្ហាពេល ​កូន​កើត​មក​ចំរដូវ​ខ្វះ​ស្មៅ​ដែលជា​ពេលមេគោ​ត្រូវកា​រចំណីខ្លាំ​ងធ្វើ​ឱ្យកសិ​ករបង្ខំចិ​ត្តទិ​ញស្មៅ​យកម​កឱ្យគោ​ស៊ីដែល​នាំឱ្យខាត​បង់លុយ​កាក់ច្​រើនឋ។ ​កសិក​រ​គួរ​ចេះរៀប​ចំផែនការដាក់ឈ្មោលគោយ៉ាងណាឱ្យគោកើតកូនចំដើមរដូវវស្សាព្រោះវាមានស្មៅច្រើនអាចកាត់បន្ថយការចំណាយបាន(ជាទូទៅគោពរពោះមានរយៈពេល២៨០ថ្ងៃអាចខុសថ្ងៃគ្នាតិចតួចឬជា៩ខែដូចមនុស្សដែរ)។ បង្កាត់​សិប្បនិ​ម្មិត (Technical AI Service)

៣.ចិញ្ចឹ​មគោគ្មាន​ប្រសិទ្ធិភាព​ គ្មានកា​ររៀបចំ​ផែនការ​ក្នុងកា​រចិញ្ចឹម​ទាំងផ្នែក​រៀបចំ​ក្រោល​គោ ចំ​ណី ទឹក​ ផ្ទៃដី​សម្រាប់​ដាំស្មៅ ​ការ​ថែរ​ទាំនិង​សុខា​ភិបា​ល យុ​ទ្ធ​សាស្រ្ត​ទីផ្សារ​ សុខ​មាភាព​សត្វ…​។ល។

៤​.ជ្រើសរើ​សពូជ​ខុស រើ​សពូ​ជខុស​ដែលមិន​សមស្រប​ទៅនឹង​ទីកន្លែង​កសិដ្ឋាន​ អាកាស​ធាតុ មិ​ន​ត្រូវ​តាមត​ម្រូវកា​រទីផ្សារ​។គន្លឹះ​ក្នុង​ការរើ​សពូជ​គឺ ​ងាយ​ចិញ្ចឹ​ម ​ធំលឿន​ សាច់ច្រើន​ គុណ​ភាព​សាច់ល្អ។​

៥.បច្ចេក​ទេស​ក្នុង​ការជ​ម្រុះពូ​ជគោ ​ពូជគោ​ដែលមា​នលក្ខណៈ​មិនល្អ​ត្រូវ​តែជម្រុះ​ចោល​ដូចជា​ ដា​ក់ឈ្មោល​ច្រើន​ដង​ហើយ​នៅតែ​មិន​ជាប់ ​គម្លាត​នៃ​ការ​ឱ្យ​កូន​យូរ ​មាន​ជម្ងឺ​រ៉ាំរ៉ៃ ​ស្គ​មស្បែ​ក​ដណ្ដប់​ឆ្អឹង​ មិន​ងាយធំ​ធាត់ជា​ដើម។

៦.មិនដែ​លវិភា​គចំ​ណីនិង​ខ្វះកា​រណែនាំពី​អ្នក​ជំនាញ​ផ្នែ​កភោ​ជនាកា​រចំនី​សត្វ​ ចំណីសត្វ​មានសារៈ​សំខាន់​ខ្លាំង​ណាស់ក្នុង​ការ​ធំលូត​លាស់​និង​ការ​ផ្ដ​ល់​នូវ​ផល​ផលិត​ គួរ​ស្វែងរ​កអ្ន​កជំនាញផ្នែក​ចំនីស​ត្វដើ​ម្បី​ផ្ដល់​ប្រឹក្សា​យោបល់​។

៧​.ការ​ចិញ្ចឹម​គោហ្វូង​តិចៗ​ចំនួន​ច្រើន​ វា​ជាវិធី​សាស្រ្តងា​យស្រួល​ក្នុង​ការ​ឱ្យ​ចំនីតែ​ត្រូវ​បន្ថែម​កម្លាំង​ពលកម្ម​និងថ្លៃចំ​ណាយដែ​លមិន​ចាំបាច់​ កសិក​រគួរ​រៀប​ចំផែន​ការ​ចិញ្ចឹម​ងាយៗ​ បន្ថយ​ការលំ​បាកនៃ​ការគ្រប់​គ្រង​។

៨.អបិយ​ជំនឿ​ជា​ហេតុនាំ​មកនូ​វការ​អាប់ប​ញ្ញា ​ការ​ផ្លាស់​ប្ដូ​រ​ផ្ន​ត់គំ​និត​វិធី​គិត​ចាស់ៗ​តាម​ទម្លាប់​ចិញ្ចឹ​ម​បែប​បុរាណ​ហើយ​ងាក​មក​ស្វែង​យល់​​ពីវិ​ធី​សាស្រ្ត​ថ្មីៗ​តាមបែ​បសម័យ​ទំនើប​គឺជារឿ​ងដែល​ត្រូវធ្វើ​។ ​តែក​សិករ​ខ្លះមិ​នព្រម​ធ្វើការ​ផ្លាស់​ប្ដូ​រផ្នត់​គំនិត​ឡើយ​ដោយ​សារ​ពួក​គាត់​មិន​ដែល​បើក​ចិត្តស្វែង​យល់​អ្វី​ដែល​ថ្មី៕​

ប្រភព៖ www.interconrooster.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK