មកស្គាល់មុខ! លោកនាយកសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដំបូងគេបំផុត តែលោកត្រូវគេសំលាប់…..
Connect with us

គួរដឹង

មកស្គាល់មុខ! លោកនាយកសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដំបូងគេបំផុត តែលោកត្រូវគេសំលាប់…..

លោក អ្នក ឬ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) មួយចំនួនប្រហែលជាមិនដែលបានស្គាល់ និង បានដឹងថា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមុនដំបូងគេ ជានណា ឬ មានឈ្មោះអ្វីនោះទេ ?។ តាមពិតទៅសាកលវិទ្យាធិការនៃសាកលវិទ្យាល័យនេះមុនដំបូងគេ(ទី១ )គឺលោកសាស្ត្រាចារ្យមហាបរិញ្ញា ភឹង តុន លោកត្រូវបានគេចាត់ទុកថា ជាអ្នកមានចំណេះវិជ្ជាជ្រៅជ្រះ នាសម័យនោះ ។

សាស្ត្រាចារ្យ មហាបរិញ្ញាច្បាប់ ភឹង តុន កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩២៦ នៅទីក្រុងភ្នំពេញ។ លោកត្រូវបានរបបប៉ុលពតចាប់យកទៅសម្លាប់នៅក្នុងមន្ទីរឃុំឃាំង ស២១ ទួលស្លែង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៧៧។ ហើយឥឡូវនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ( RUPP)កំពុងរៀបចំកសាងរូបចម្លាក់សាកលវិទ្យាធិការចំនួន ៣រូប គឺ សាស្ត្រាចារ្យ មហាបរិញ្ញាច្បាប់ ភឹង តុន ,លោកសាស្ត្រាចារ្យ ង៉ោហ៊ូ ប៊ុណ្ណាវឌ្ឍ និង សាស្ត្រាចារ្យ វ៉ាស៊ីម សំរិទ្ធ ដើម្បីជាការដឹងគុណ និង ឱ្យនិស្សិតជំនាន់ក្រោយៗបានស្គាល់នូវសាកលវិទ្យាធិការទាំងបីរូបនេះ ។

នៅពេលឃើញ រូបចម្លាក់ស្វាមី ភរិយារបស់សាស្ត្រាចារ្យ មហាបរិញ្ញាច្បាប់ ភឹង តុន បានស្ទាប់អង្អែល ហើយបង្ហាញនូវអារម្មណ៍ក្តុកក្តួល ព្រោះនឹកឃើញរឿងរ៉ាវកាលពីអតីតកាល ​កាលពីស្វាមីនៅរស់ ។ នៅលើគណនីហ្វេសប៊ុកឈ្មោះ Chet Chealy បានបង្ហោះរូបភាព ជាមួយការសរសេរសាថា គាត់បានឃើញរូបស្វាម៉ីរបស់គាត់ឡើងវិញ។ អារម្មណ៍គាត់ក្តុកក្តួល នៅពេលបានឃើញផ្នែកនៃរូបចម្លាក់ ដែលដូចរូបស្វាមីរបស់គាត់បំផុតនោះ។ អ្នកណាយល់ពីអារម្មណ៍មួយនេះ ៕

ប្រភព៖ cambodiawikinews

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ផ្តល់សិទ្ធិដោយ៖ den-sharing

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK