៣ វិធីដើម្បីកសាងទំនុកចិត្តលើខ្លួនឯង
Connect with us

គួរដឹង

៣ វិធីដើម្បីកសាងទំនុកចិត្តលើខ្លួនឯង

ដើម្បីទទួលបានភាពជោគជ័យ លុះត្រាតែលោកអ្នកមានទំនុកចិត្តលើខ្លួនឯងជាមុនសិន។ គ្រប់ការងារទាំងអស់ គឺសុទ្ធតែតម្រូវឱ្យអ្នកឆ្លង់កាត់បញ្ហាទាំងអស់ ដែលជាហេតុធ្វើឱ្យអ្នកបាត់ទំនុកចិត្តលើខ្លួនឯងបានដោយងាយ។ ដូច្នេះទើបក្រុមការងារ Business Record បានពាំនាំមកនូវវិធីសាស្ត្រទាំង៣ នេះ៖

១. មានទំនុកចិត្តលើខ្លួនឯង:

មានរឿងមួយដែលធ្វើឱ្យមនុស្សមានទំនុកចិត្តបំផុត នោះគឺការទុកចិត្តលើខ្លួនឯង។ អ្នកប្រហែលជាមិនដឹងទេថា មនុស្សគ្រប់រូប កើតមកជាមួយនឹងជំនឿលើខ្លួនឯងរួចទៅហើយ គ្រាន់តែមានអ្នកខ្លះនៅមិនទាន់រកឃើញនូវអ្វីមួយដែលធ្វើឱ្យពួកគេ បង្កើតទំនុកចិត្តលើខ្លួនឯង។ ទំនុកចិត្តនឹងជួយអ្នកឱ្យមាន ភាពជឿជាក់លើអ្វីគ្រប់យ៉ាងដែលអ្នកកំពុងធ្វើ ក៏ដូចជារាល់បញ្ហាដែលអ្នកកំពុងជួបផងដែរ។ កាលណាអ្នកមានទំនុកចិត្តនោះមានន័យថាអ្នកបានដឹងពីកន្លែងដែលអ្នកត្រូវទៅ និងការងារដែលអ្នកត្រូវធ្វើ ដែលប្រកបជាមួយនឹងសេចក្តីជឿជាក់ផងដែរ។

មនុស្សដែលមានទំនុកចិត្តលើខ្លួនឯង ពួកគេនឹងមិនមានការសង្ស័យលើអ្វី ដែលខ្លួនកំពុងធ្វើឡើយ ផ្ទុយទៅវិញពួកគេប្រើប្រាស់សមត្ថភាពរបស់ពួកគេដើម្បីសម្រេចនូវការងាទាំងនោះទៀតផង។

២.កុំអនុញ្ញាតឱ្យចិត្តរបស់អ្នកគ្រប់គ្រងដោយអ្នកដទៃ

ភាពទន់ខ្សោយរបស់មនុស្សគឺការដែលឱ្យអ្នកដទៃ មានឥទ្ធិពលមកលើខ្លួនជ្រុលហួសហេតុពេក លើសពីកាតព្វកិច្ចរបស់អ្នកនៅក្នុងស្ថាប័ន (តែបើវាជារឿងថ្មី ហើយមានប្រយោជន៏សម្រាប់អ្នកទទួលទៅ)។ ពេលខ្លះការអនុញ្ញាតឱ្យអ្នកដ៏ទៃអាចគ្រប់គ្រងលើអារម្មណ៏របស់អ្នកបាន នោះមានន័យថាទំនុកចិត្តរបស់អ្នកមកលើខ្លួនឯង នឹងកាត់បន្ថយម្តងបន្តិចៗ។

ហើយពួកគេនឹងចាប់ផ្តើមគ្រប់គ្រងលើជីវិតរបស់អ្នក ហើយជីវិតរបស់អ្នកនឹងរស់នៅដោយពឹងផ្អែកលើអ្នកដទៃទាំងស្រុងហើយ។

៣. ស្វែងរកមនុស្សដែលអ្នកអាចរៀនពីគេបាន

ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត អ្នកត្រូវផ្តោតលើការអភិវឌ្ឍខ្លួនអ្នក ហើយដើម្បីអភិវឌ្ឍខ្លួន អ្នកត្រូវស្វែងរកប្រភពនៃការសិក្សារផងដែរ។ ដូច្នេះអ្នកត្រូវជ្រើសរើសនរណាម្នាក់ ដែលអ្នកគិតថា ពួកគេអាចជួយអ្នកបាន ក្នុងការអភិវឌ្ឍខ្លួនរបស់អ្នក។ ហើយដើម្បីទទួលបានមនុស្សទាំងនោះ អ្នកត្រូវដឹងថា អ្នកត្រូវតែជាប្រភពមនុស្សដូចពួកគេដែរ ចង់ចេះ ចង់ដឹង និងចង់រៀន៕

អត្ថបទ៖ បូ ទីន

ប្រភព៖ business-record.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK